Anastasia Deeva ធ្លាប់ក្លាយជាចំណាប់អារម្មណ៍របស់សាធារណជន នៅអ៊ុយក្រែន ខណៈក្លាយជាអនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងវ័យ ២៤ឆ្នាំ។
នេះគឺជាព័ត៌មានត្រូវបានឧបនាយករដ្ឋមន្ត្រី អ៊ុយក្រែន Pavlo Rosenko បញ្ជាក់លើទំព័រកាសែត Kyiv Post។ លោក Rosenko ពោលនៅថ្ងៃទី ២៧/១២ថា Deeva ត្រូវបានបណ្តេញចេញ នេះជាព័ត៌មានផ្លូវការ។
រីឯរដ្ឋមន្ត្រីមហាផ្ទៃ Arsen Avakov បាននិយាយថា Deeva សម្រេចភារកិច្ចរបស់ខ្លួនបានយ៉ាងល្អ ហើយថ្លែងអំណរគុណនាងចំពោះការរួមវិភាគទានកន្លងមក។
រដ្ឋាភិបាលអ៊ុយក្រែន ពុំបានបង្ហើបពីមូលហេតុដែលអនុរដ្ឋមន្ត្រីដ៏ស្រស់ស្អាតវ័យ ២៥ឆ្នាំនេះ បានបង់តំណែងឡើយ។ ប៉ុន្តែតាមប្រភពក្រៅផ្លូវការមួយចំនួនឲ្យដឹងថា អនុរដ្ឋមន្ត្រីវ័យ ២៥រូបនេះ បាត់បង់តំណែង ព្រោះតែងប់ងល់នឹងការបង្អួត “រូបសម្ផស្ស” តាមរយៈការបង្ហោះរូបភាពក្តៅសាច់លើ instagram ឬបណ្តាញសង្គមដទៃទៀត។
ឆ្នាំទៅមិញរដ្ឋាភិបាលអ៊ុយក្រែន បានប្រឹងប្រែងការពារអនុរដ្ឋមន្ត្រីស្រីវ័យក្មេងរូបនេះ ខណៈពេលរូបភាពក្តៅសាច់របស់នាងបានបែកធ្លាយលើបណ្តាញសង្គម។
រូបភាពក្តៅសាច់ថ្មីបំផុតនេះ ត្រូវបានចាត់ទុកជាមូលហេតុនាំឲ្យ Anastasia Deeva បាត់បង់តំណែង។
គួររំលឹកថា Anastasia Deeva ត្រូវបានតែងតាំងជារដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន កាលពីខែ ១០/២០១៦ ក្នុងវ័យ ២៤ឆ្នាំ។ Anastasia បានបញ្ចប់ការសិក្សាលំដាប់ទី១ នៅសកលវិទ្យាល័យជាតិ Kiev នាងចេះភាសាអង់ និងភាសាបារាំងច្បាស់ ហើយនាងធ្លាប់ជាទីប្រឹក្សារបស់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន៕ ចន្ទ្រា