ប្រធានាធិបតីអាមេរិចលោក ដូណាល់ ត្រាំ បានដាក់បញ្ជាឲ្យមានការស៊ើបអង្កេតជុំវិញបញ្ហា ដែលបារាំងគ្រោងកំណត់ពន្ធលើប្រាក់ចំណូលរបស់ក្រុមហ៊ុនយក្សអាមេរិចគឺ Google និង Facebook។
អ្នកតំណាងពាណិជ្ជកម្មអាមេរិចបានថ្លែងដូច្នេះថា “អាមេរិចមានក្តីថា ការយកពន្ធលើសេវាកម្មឌីជីដល់ មានគោលដៅមកលើក្រុមហ៊ុនអាមេរិចយ៉ាងអយុត្តិធម៌”។
សូមបញ្ជាក់ថា សភាបារាំងត្រូវគេរំពឹងថា នឹងធ្វើការអនុម័តលើច្បាប់ពន្ធថ្មីនៅថ្ងៃព្រហស្បតិ៍នេះ។
ច្បាប់ថ្មីនោះមានគោលដៅយកពន្ធលើក្រុមហ៊ុនយក្សរបស់អាមេរិច Google និង Facebook ដោយដកហូតពន្ធចំនួន ៣ភាគរយលើប្រាក់ចំណូលដែលក្រុមហ៊ុនរកបាននៅក្នុងប្រទេសបារាំង។
ក្រុមហ៊ុនទាំងឡាយណា ដែលមានប្រាក់ចំណូលច្រើនជាង ៨៤៥លាន ហើយអាចរកចំណូលបានយ៉ាងតិច ២៨លាននៅក្នុងប្រទេសបារាំង នឹងត្រូវរងការដកហូតពន្ធ៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC