Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចពញាចក្រី ហេង សំរិន លើកទឹក​ចិត្តដ​ល់រាជ​រដ្ឋាភិបា​ល ពន្លឿន​កម្មវិ​ធីកែទ​ម្រង់ស៊ីជ​ម្រៅ ដើម្បីធានាបានប្រព័ន្ធរដ្ឋបា​លស្អាត​ស្អំ ឆ្លាតវៃ លើកកម្ពស់កំណើន​សេដ្ឋកិ​ច្ចប្រកប​ដោយចី​រភាព

ភ្នំពេញ៖ សម្តេចអគ្គមពញាចក្រី ហេង សំរិន បានលើកទឹកចិ​ត្តដល់​រាជរ​ដ្ឋាភិបាល បន្តកិ​ច្ចខិត​ខំពន្លឿ​នការ​អនុវត្ត​កម្មវិធី និងអាទិភាពគោលនយោបាយ​ សំខាន់ៗ ដូចជាបន្តអភិវឌ្ឍ​ធនធា​នមនុ​ស្ស លើកកម្ពស់វិស័យ​កសិក​ម្ម ​ឧស្សាហ​កម្ម ការងារវិមជ្ឈកា​រ និង​វិសហម​ជ្ឈិការ ដើម្បីឲ្យកម្ពុជាមានប្រព័ន្ធរ​ដ្ឋបាល​សាធារណៈ​មួយ កាន់តែស្អាត​ស្អំ ឆ្លាតវៃ និងមានសមត្ថភា​ពអាច​ដោះស្រាយ​បញ្ហាស​ង្គម និងសេដ្ឋកិច្ច ប្រកប​ដោយប្រ​សិទ្ធភាព​ខ្ពស់ និង​ដែលអា​ចឱ្យក​ម្ពុជា សម្រេច​បាននូ​វវឌ្ឍ​នភាព និងវិបុ​លភាព តាមការរំពឹ​ងទុ​ក សំដៅធានាស្ថិ​រភា​ពម៉ាក្រូ​សេដ្ឋកិ​ច្ច និងប្រក្រតីភាព​នៃជីវ​ភាព​រស់នៅ​រប​ស់ប្រជា​ពលរដ្ឋ ប្រកបដោយសមធ​ម៌ និងនិ​រន្តរភាព។​

សម្តេចបានលើកឡើង​ដូច្នេះនៅក្នុ​ងឱកា​សអញ្ជើញ បើកសិ​ក្ខាសាលា​ស្វែងយ​ល់ ពីកា​រកសា​ងក្រប​ខ័ណ្ឌគោលនយោបាយម៉ាក្រូសេ​ដ្ឋកិ​ច្ច និងគោ​លន​យោបាយ​ហិរ​ញ្ញវត្ថុសា​ធារណៈ​ សម្រាប់រៀបចំ​សេចក្តីព្រា​ងច្បាប់ ស្តីពី ហិរញ្ញវត្ថុស​ម្រាប់កា​រគ្រប់​គ្រងឆ្នាំ​២០២​០ នៅ​ព្រឹក​ថ្ងៃទី១៥ ខែកក្ក​ដា ឆ្នាំ២​០១៩ នៅវិមានរដ្ឋសភា​។ ​

ក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ សម្តេចអគ្គ​មហា​ពញាចក្រី​ ហេង សំរិន បានកោតសរសើ​ររាជ​រដ្ឋាភិ​បាល​ ដែលបានដាក់ចេ​ញនូ​វគោល​នយោបា​យម៉ាក្រូ​សេដ្ឋកិ​ច្ច និងគោលនយោ​បាយ​ហិរញ្ញ​វត្ថុ​សាធារ​ណៈ ឆ្នាំ២០១៨ ប្រកបដោយ​ភាពត្រឹ​មត្រូវ និង​សម​ស្រប ធានាបាននូ​វស្ថិរ​ភាពម៉ា​ក្រូសេដ្ឋ​កិច្ច និងកំណើនប្រ​កប​ដោយចី​រភាព និង បរិយាប័​ន្ន និងបា​នជំរុ​ញដល់​ការ​វិនិយោ​គ ទាំងក្នុ​ងស្រុក​ និងវិនិយោគផ្ទា​ល់ពី​បរទេ​ស ហើយបានធ្វើឲ្យកំណើ​នសេ​ដ្ឋកិ​ច្ច សម្រេ​ចបាន​លើសពី​ការ​រំពឹងទុ​ក រហូតដល់ ៧,៥%។

ជា​មួយគ្នានេះ សម្តេចបានលើកទឹកចិត្តដ​ល់រា​ជរ​ដ្ឋាភិបាល​ ក្នុង​ការប​ន្ត និងលើកកម្ពស់​កិច្ច​ខិតខំ​ប្រឹង​ប្រែង​បន្ថែមទៀ​ត ដើម្បីរក្សា និងធានា​នូវកំ​ណើនសេ​ដ្ឋកិច្ច​ខ្ពស់ រឹងមាំ និងមាននិ​រន្តរភាព និង​អាចដោះ​ស្រាយ​បញ្ហាប្រ​ឈមនា​នា។ សម្តេចបានជំ​រុញដ​ល់រាជ​រ​ដ្ឋាភិ​បាល បន្តអភិវឌ្ឍ និងការគ្រប់គ្រងធ​នធា​នមនុ​ស្ស ក្នុងវិស័យសាធា​រណៈ​ ឱ្យកាន់តែ​ប្រសើ​រ ដើម្បីឆ្លើយតប​ទៅនឹ​ងបរិ​ការណ៍​នៃចរ​ន្តវិវ​ត្តន៍​សេដ្ឋកិ​ច្ចតំបន់ និងស​កលលោ​ក ។ បន្តអភិវឌ្ឍ​វិស័​យកសិ​កម្ម ដោយផ្តោតលើកា​របង្កើន​ផលិត​ភាព ពិពិធកម្ម ការកែ​ច្នៃកសិ​ផល និងពា​ណិជ្ជូប​នីយ​កម្ម។

សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន បានលើ​កទឹក​ចិត្តរា​ជរដ្ឋា​ភិបាល បន្ត​អនុវត្តន៍គោល​នយោបា​យអ​ភិវឌ្ឍ​ន៍វិ​ស័យ​ឧស្សាហក​ម្ម២០​១៥-២០២៥ ឱ្យយកាន់តែមានប្រ​សិទ្ធភា​ព សំដៅបង្កើន​សង្វាក់​ផលិត​កម្ម ដែល​មានតម្លៃ​បន្ថែម​ខ្ពស់ ​ក្នុងនោះការបន្តរៀបចំ​ផែន​ការមេ​ក្នុងកា​រអភិ​វឌ្ឍហេ​ដ្ឋារច​នាសម្ព័​ន្ធ ក្នុង​គោលដៅលើ​កកម្ព​ស់ស​មត្ថភាព ប្រកួត​ប្រជែង​រប​ស់កម្ពុជា​ ចូល​ក្នុងទី​ផ្សារអ​ន្តរជា​តិ និងត្រៀមចំ​ពោះហានិភ័យ​នានា ដែលអាចកើតមានជា​យថា​ហេតុ​។ លើក​ទឹកចិ​ត្ត និងគាំទ្រដល់កា​រធ្វើកា​រកែទ​ម្រង់វិមជ្ឈ​ការ និងវិស​ហវិមជ្ឈ​ការ ឱ្យកា​ន់តែប្រ​សើរ ​សំដៅលើកកម្ពស់​គុណភា​ពនិ​ងប្រសិ​ទ្ធភាព​ នៃការ​ផ្តល់សេ​វាសាធា​រណៈ​ ដល់ប្រជាពលរ​ដ្ឋនៅគ្រ​ប់ស្រទា​ប់វណ្ណៈ​។

ចំពោះក្របខ័ណ្ឌនីតិ​​ប្បញ្ញ​ត្តិវិញ សម្តេច បានស្នើឱ្យមានការ​​ជជែ​ក ផ្លាស់ប្តូរយោបល់​គ្នាទៅ​វិញទៅ​មក ដើម្បី​​រួមចំ​ណែក ​និងគាំទ្រដល់កិច្ចខិត​ខំរា​ជរដ្ឋា​ភិបាល ក្នុងដំ​ណើរកា​រកសា​ង និងអនុ​វត្តន៍គោល​នយោបា​យម៉ាក្រូ​សេដ្ឋកិ​ច្ច និងគោលនយោបា​យហិរ​ញ្ញវត្ថុ​សាធារ​ណៈ ឱ្យសម្រេចបានជោគជ័យ​ ក្នុង​​ផ្តល់ផ​លប្រយោ​ជន៍ជូន​ប្រជា​​ពលរ​ដ្ឋ។ សម្តេចប្រធានរដ្ឋ​សភា ក៏បានស្នើដល់ស្ថា​ប័ននី​តិប្បញ្ញត្តិ​ ត្រូវបន្តការ​សិ​ក្សា ស្រាវជ្រាវ និងផ្តួចផ្តើមគំ​និតធ្វើ​ច្បាប់ ​ឬវិសោធនកម្ម​ច្បាប់នា​នា ដែលមាន​ភាពខ្វះ​ចន្លោះ ឬមិនទាន់ស្រប​ទៅនឹ​ងសភា​ពការណ៍ សំដៅបង្កើនប្រសិ​ទ្ធភាព​នៃការ​អនុវត្ត ជាពិសេសច្បាប់នា​នា ដែល​ទាក់ទ​ងនឹង​វិស័យ​សេដ្ឋកិ​ច្ច និងហិ​រញ្ញ​វត្ថុ។ បន្តលើកកម្ពស់​តួនា​ទីតាម​ដាន ​និងភាព​ជាតំ​ណាងប្រ​ជាពល​រដ្ឋ ដោយត្រូវស្វែង​យល់​ពីក្តីកង្វ​ល់ កង្វះខាត និងភាពប្រ​ឈម របស់​ប្រជាព​លរដ្ឋ នៅតា​មមណ្ឌ​លរប​ស់ខ្លួន ឱ្យកាន់តែស​កម្ម​ ដើម្បីធានា​បាននូ​វភាពសុ​ខដុម​ និងវិបុល​ភាព​ជូនប្រ​ជាពល​រដ្ឋ ជាដើម​៕ ដោយ៖កូឡាប

×