តាម Daily Mail ពស់ថ្លាន់១ក្បាល ប្រវែង ១,៨ម៉ែត្រ ទើបត្រូវបានចាប់ជិតតំបន់ពាណិជ្ជកម្ម នាទីក្រុង Miami Beach។
ពលរដ្ឋបានសម្លឹងឃើញពើថ្លាន់កំពុងវារ ក្រោមដើមដូងប្រេង១។ ម្ចាស់ហាងក្នុងតំបន់ពាណិជ្ជកម្មនេះ Indika Wanigarathne បានប្រាប់កាសែត Miami Herald ថា ៖ “ខ្ញុំសម្លឹងឃើញពស់ធំពេក ក៏ស្លន់ស្លោរ។ អ្នកដទៃទៀតក៏ដូច្នេះដែរ។
ប៉ូលិស Miami Beach ត្រូវបានគេទូរស័ព្ទហៅឲ្យមកចាប់ពស់តែប៉ូលិស “ប្រុស” ២រូប ក៏ភ័យខ្លាច ពុំហ៊ានទាំងចូលជិត។ ចុងក្រោយប៉ូលិសស្រីម្នាក់ឈ្មោះ Traci Sierra បានស្ទុះមកចាប់វាជាប់។
ម្ចាស់ហាងឈ្មោះ Inkida ពោលថា ៖ “នាងប៉ូលិសពិតជាអស្ចារ្យមែន!។ នាងពុំខ្លាច។ Traci បានស្ទុះយកស្រោមដៃពាក់ រួចលូកទៅចាប់ពស់ជាប់ ដាក់វាក្នុងប្រអប់។ អ្នកនៅក្បែរៗនោះ ពិតជាស្រែកហ៊ោសរសើរនារីប៉ូលិសក្លាហាន។
ស្នងការប៉ូលិស Daniel J. Oates បានបង្ហោះផ្សាយរូបភាព Traci កាន់ពស់ជាប់ អមដោយសំណេរថា “ជនល្មើសបានត្រូវចាប់ខ្លួន!”៕ អាទិត្យ