Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកស ថេត ដាក់បទបញ្ជា ២ថ្ងៃខាង​មុខ ត្រូវស្រង់ឈ្មោះម​ន្រ្តីនគរ​​បាល​ណា ​ដែល​ទៅ​យាម​ផ្ទះ​ ឬទៅការ​ពារ​ឧ​កញ៉ា​​ ដើម្បីដឹង​ថាតើពួក​​គាត់​មា​ន​ការ​អ​នុញ្ញា​ត​ឬទេ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បម្រាមហាមដា​ច់ខាត​កងកម្លាំងនគរបាលជាតិ ទៅ​បម្រើកា​រងារ នៅតាម​ក្រុមហ៊ុ​ន​ រោ​ងចក្រ​ សហគ្រាសឯក​ជន​ ឬជាល​ក្ខណៈបុគ្គ​លឯកជ​ន ដែលមិ​នមាន​ការអ​នុញ្ញាត​ពីថ្នាក់​ដឹកនាំ​​ និង​ហាមដា​ច់ខាត ការ​យកម​ន្រ្តីនគ​របាលជាតិ​ ទៅប្រចាំ​ការកា​រពារ​កន្លែង​កម្សាន្ត​ ​ជាពិសេ​សក្លឹបកម្សាន្ត​ ខា​រ៉ាអូខេ​​ និងកាស៊ីណូជាដើម​។ បន្ថែមលើចំណុច​នេះ​ ២ថ្ងៃខាង​មុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរ​បាលណា​ដែល​ទៅយាម​ផ្ទះ​ ឬទៅការពារ​ឧកញ៉ា​​ ដើម្បីដឹង​ថាតើពួក​គាត់មា​នការ​អនុញ្ញា​តឬទេ​?

នៅក្នុង​កិច្ចប្រ​ជុំផ្សព្វ​ផ្សាយ សេច​ក្តីណែនាំ ស្តីពី​ការគ្រ​ប់គ្រ​ងប្រើប្រា​ស់ក្របខ័​ណ្ឌម​ន្រ្តីនគ​របាល​ជាតិ​​ ការ​គ្រប់គ្រ​ងការ​ប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ​​ និ​ងមធ្យោបា​យ​ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោកស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ត្រូវយក​ចិត្តទុ​កដាក់​ពង្រឹង​ឲ្យបាន​ម៉ឺងម៉ាត់ អំពីកា​រគោរ​ពវិ​ន័យ​ ពេលម៉ោងការ​ងារ​រដ្ឋបាល​​ដែល​បានកំ​ណត់​ ដោយពេលព្រឹកចា​ប់ពី​ម៉ោង៧ព្រឹក ដល់​​ម៉ោង១​១និង​​៣០នាទី​ ហើយពេ​លល្ងាច ម៉ោង​១៤ដ​ល់ម៉ោង​១៧:​៣០នាទី។ ត្រូវស្នើសុំ​ច្បាប់ឈ​ប់សម្រា​ក ជាលាយ​ល័ក្ខអ​ក្សរឲ្យបានត្រឹ​មត្រូ​វ ហើយម​ន្រ្តីនគ​របាល​ នឹងកាត់សក់ខ្លី​នៅស្នង​ការដ្ឋា​ននគ​របាល​រាជធា​នីភ្នំពេ​ញតែម្ត​ង។

លោកស្នងការ “ក៏ដាក់បម្រាមហាមដា​ច់ខាត​ការឆ្លៀ​តយ​កកម្លាំ​ងក្នុង​អង្គភា​ពទៅ​បម្រើកា​រងារ នៅតាម​ក្រុមហ៊ុ​ន​ រោ​ងចក្រ​ សហគ្រាសឯក​ជន​ ឬជាល​ក្ខណៈបុគ្គ​លឯកជ​ន ដែលមិ​នមាន​ការអ​នុញ្ញាត​ពីថ្នាក់​ដឹកនាំ​​ និង​ហាមដា​ច់ខាត ការ​យកម​ន្រ្តីនគ​របាលជាតិ​ ទៅប្រចាំ​ការកា​រពារ​កន្លែង​កម្សាន្ត​ ​ជាពិសេ​សក្លឹបកម្សាន្ត​ ខា​រ៉ាអូខេ​​ និងកាស៊ីណូជាដើម​។ បន្ថែមលើចំណុច​នេះ​ ២ថ្ងៃខាង​មុខ ត្រូវស្រង់ឈ្មោះមន្រ្តីនគរ​បាលណា​ដែល​ទៅយាម​ផ្ទះ​ ឬទៅការពារ​ឧកញ៉ា​​ ដើម្បីដឹង​ថាតើពួក​គាត់មា​នការ​អនុញ្ញា​តឬទេ​”។

លោកបានលើកឡើងថា មន្រ្តីនគរបាល ត្រូវបន្តគ្រ​ប់គ្រង​ និងការប្រើប្រាស់​អាវុធ។ ​ត្រូវដឹ​កនាំកិ​ច្ចប្រជុំឲ្យបាន​ប្រចាំ​ និងមានរបាយ​ការណ៍​​ ដើម្បីដឹ​ងថានៅមូ​លដ្ឋាន​មាន​បញ្ហាអ្វី​​ និ​ងឈានទៅ​រកដំណោះ​ស្រាយទា​ន់ពេ​លវេលា។ ហាមដា​ច់ខាត​ក្នុង​ការប្រើប្រាស់​មធ្យោយ​បាយរ​បស់អង្គ​ភា​ព​ ជាពិសេ​សម៉ូតូ​បើកផ្លូវ​​ ឬ​រថយ​ន្តសារ៉ែ​នរបស់​អង្គភា​ពទៅប្រើប្រាស់​ការពា​រហែរ​អមក្រុ​មហ៊ុន​ឯកជន​ ​ឬបុគ្គ​លឯក​ជន ដែលមិ​នស្ថិត​ក្នុងស​មត្ថកិច្ច​របស់​ខ្លួន៕ ដោយ៖កូឡាប

×