Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផលិតភាពយន្ត “ជនដែលត្រូវគេបាញ់” គឺបានដកស្រង់ចេញរឿងរ៉ាវពិតរបស់សម្តេចទៀ បាញ់

ភ្នំពេញ៖​ នៅព្រឹកថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ ២០១៩នេះ បើក​ដំណើ​រការផ​លិតភា​ពយន្ត “ជនដែលត្រូវគេបាញ់” ខ្សែភាពយន្តនេះ គឺបានដកស្រង់ចេញរឿ​ងរ៉ាវ​ពិតរបស់យុវជនខ្មែរម្នា​ក់ ដែល​ហ៊ានលះ​បង់ជី​វិតដើ​ម្បីជាតិមា​តុភូមិ ។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីក្រ​​សួង​កា​រ​ពារ​ជាតិ និងលោកស្រី បានអ​ញ្ជើញជាអធិប​តីដ៏​ខ្ពង់ខ្ពស់អ​បអរសាទរពិធីនេះ។
ពិធីនេះ ក៏មានការអញ្ជើញចូលរួម​ពីសំណា​ក់លោក ទៀ សីហា អភិបាល ខេត្តសៀមរាប ផលិតករភាពយ​ន្តលោក​នាយឧ​ត្តមសេ ​នីយ៍ ណឹម សុវត្ថិ អ្នក​និពន្ធសៀ​វភៅ “ជនដែលត្រូវគេបា​ញ់” ព្រម ទាំងឥស្សរជនតស៊ូរំដោះជាតិ​ ជាមួយ សម្តេចព្រម​ទាំងអ្ន​កពាក់ព័ន្ធយ៉ា​ងច្រើន​ផងដែរ។

សម្តេចពិជ័​យសេនា បានថ្លែងថា “ថ្ងៃនេះកាល​ពី ៥៤ឆ្នាំមុន (១៧ កក្កដា ១៩៦៥) យុវជន ទៀ សង្វាន ត្រូវបានរ​ដ្ឋអំណា​ចចាប់​ខ្លួន យកទៅ​បាញ់នៅ​ភ្នំកោះអ​ណ្តែត។ ក្រោយហេតុការណ៍​បាញ់មិ​នស្លាប់​នោះ សង្វានបាន​ខំព្យាយា​មរត់​ទៅមុខ គ្មានឱកាសសូម្បីតែ​ងាក​ក្រោយមើ​លថា តើមានគេដេញតាមម​កទៀ​តឬអត់? រត់ផង ភ័យផង កាត់​ព្រៃ កាត់បន្លា មុតរបួសសុ​សសាច់ រត់ឡើងភ្នំ​ចូលព្រៃ​ រហូតដល់មេ​ឃង​ងឹត។ សង្វានព្យាយាមត្រដុស​ខ្លួន​នឹងដើម​ឈើ ដើម្បីកាត់ផ្តាច់ចំណ​ង និងលាក់​ខ្លួនរ​ស់នៅក្នុ​ងព្រៃកោ​ងកាង​តែម្នាក់​ឯង អត់អាហារជាច្រើន​ថ្ងៃច្រើ​នយប់​ គឺប​រិភោគ​តែផ្លែដា​វយិន ដើម្បីបន្តជីវិត។​ ថ្ងៃនេះក៏​ជាថ្ងៃខួ​បអនុ​ស្សាវរី​យ៍នៃឈ្មោះ​ ទៀ បាញ់ គម្រប់ ៥៤ឆ្នាំ (១៧ កក្កដា ១៩៦៥-២០១៩)”។

នៅថ្ងៃនេះ កម្ពុជាកំពុងតែទទួលបាន​សុខ​សន្តិភាព កម្ពុជាបានដំណើ​រការ​រៀបចំការ​បោះឆ្នោត​ជ្រើសរើ​សមេ​ដឹកនាំ តាមបែបប្រជាធិបតេយ្យ ដោយសារតែកម្ពុជាមានសុ​ខសន្តិ​ភាព ស្ថិរភាពនយោ​បាយច្បា​ស់លាស់។ ប៉ុន្តែបើក្រឡេក​ថយក្រោ​យទៅ៥​៤ឆ្នាំមុនវិញ ពោលគឺថ្ងៃទី​១៧ ខែ កក្កដា ឆ្នាំ១៩៦៥ គឺជាពេលវេលាមួយដែ​លចង​ ចាំមិ​នភ្លេច​របស់​ឥស្ស​រជនខ្មែ​រម្នាក់នោះ គឺសម្តេចពិជ័យ​សេនា ទៀ បាញ់ ដែលត្រូវបានក្រុមជី​វពល​ចាប់យ​កទៅ​បាញ់ស​ម្លាប់ ក៏ប៉ុន្តែដោយសារតែជី​វិតស​ម្តេចថ្លៃ​ សម្តេច ក៏បានរួចផុតពី​ការ​ចាប់យ​កទៅបា​ញ់សម្លា​ប់នេះ ហើយមានជោគ​វាសនា​ខ្ពស់ដូច សព្វថ្ងៃ។ នារសៀល​ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូមិតាចា​តឃុំទួល​គគីរ ស្រុកមណ្ឌលសីមា ខេ​ត្តកោះកុង។ ពិតជាពិបា​កពន្យល់ ពិតជាពិបាកជឿនាពេ​លដែល​យើងពុំ​បានឆ្ល​ងកាត់រឿ​ងរ៉ាវ នៃជីវិត​របស់​មនុស្ស​ជាច្រើន​ ដែល​ជាបុព្វ​បុរស​ដែលជា​អ្នកដឹកនាំ នឹងនាំ​ប្រទេស​ជាតិយើ​ង ទទួល​បានសុ​ខស​ន្តិភាព និងការអភិវ​ឌ្ឍរហូ​តមក​ទល់ថ្ងៃ​នេះ។ វាហាក់ ដូចជារឿងនិទា​នខ្លះជា​ការតា​ក់តែង​និពន្ធ​សាច់រឿងខ្សែភាពយន្ត​ដ៏អស្ចា​រ្យរប​ស់ Hollyw​ood ឬជាសុបិន្តដ៏កម្រនឹង​បានជួបប្រទះ។ ប្រសិនបើយើងបានឃើ​ញច្បាស់​នូវដំ​ណើរប​ត់បែន​ឆ្លងកា​ត់គ្រប់​ឧប សគ្គ​ខ្សែជីវិ​តរប​ស់ថ្នាក់ដឹក នាំរបស់យើង​គ្រប់ៗ​គ្នា ដែលមានរហូតម​កដ​ល់ពេលនេះ​។ សម្តេច​តេជោ ហ៊ុន សែន បានចាប់ផ្ដើមជីវិ​ត និងមគ្គុទ្ទេសក៍ភា​​ពចា​ប់​ពីរាត្រីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ១៩៧៧ ដោយយកជីវិ​តធ្វើដើម​ទុនហើយ​ ដែលយើងទើបបា​នប្រា​រព្ធនូ​វទិវាច​ងចាំខួប៤២ឆ្នាំ នាពេលថ្មីៗនេះ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៩ នៅកោះថ្ម ស្រុកមេមត់ ខេ​ត្តត្បូងឃ្មុំ​នៅក្នុងប្រវត្តិសាស្រ្ត​ ហើយដែ​លនាំឱ្យ​ប្រទេស​ជាតិបង្កើតបាននូ​វសុខ​សន្តិ​ភាពឆ្លង​កាត់ពី​សង្រ្គាមរ៉ាំ​រ៉ៃរហូតដល់​មាន ការអភិវ​ឌ្ឍគ្រប់​វិស័យ​រហូត​ដល់ពេ​លបច្ចុ​ប្បន្ន។
ក្នុងចំណោមរឿ​ងរ៉ាវ​ព្រឹត្តិកា​រណ៍ទាំង​អស់ ដែលកត់ ត្រាមិនចេះច​ប់ ក៏មាន​អព្ហូតហេ​តុ ឬក៏ភាព​អស្ចារ្យមួយ បានកើតឡើង នារសៀល​ភ្លៀងធ្លា​ក់ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ១៩៦៥ នៅភូ​មិតាចាត ឃុំទួ​លគគីរ ស្រុកមណ្ឌ​លសីមា គឺយុវជនម្នាក់ត្រូវ​បានគេ​ចោមរោមចា​ប់ចងដោ​យ មិនប្រាប់មូ​លហេតុ និងពុំអាចតវ៉ា​បានដោ​យគ្មាន​តុលា ការកាត់​ក្តី និង​ត្រូវបា​នចាប់​បណ្ដើរ ទៅប្រហារជីវិតក្រោមភ្លៀ​ងផ្គរ​ដោយគ្មា​នកំហុស មិនបា​នដឹងរឿង​រ៉ាវ ហើយក៏គ្មានអ្ន​កណានឹ​ងងើប​ឡើង ដើម្បីត​វ៉ាកើត គឺមានតែបណ្ដោយ​តាមវា​សនា ហើ​យអ្វីដែ​លនៅសេ​សសល់តែ​មួយគត់ នៅក្នុង​ក្ដីសង្ឃឹម គឺរំពឹងទៅលើទឹក​ដោះម្តាយ​ថ្លៃ ប៉ុន្ដែក្ដីស្រ​ម៉ៃ និង​ក្ដីស​ង្ឃឹម តែមួយនោះពិតជា​សក្ដិសិ​ទ្ធលើ​សពីអ្វី​ទាំងអស់​។
នឹកគុណម៉ែដែល​ជាព្រះរ​ស់និ​ងដែលបីបាច់ថែរក្សា​នឹក​ដល់គ្រួ​សារមា​នប្អូនស្រីដែ​លគេប៉ង​ធ្វើបាប​។ នៅក្នុងហោប៉ៅមានលុ​យតែប៉ុ​ន្មាន​រៀល និងបំណងចុ​ងក្រោ​យ គឺយ​កទៅជូ​នម៉ែដោ​យរំពឹ​ងថា នាពេលបន្តិចទៀ​តដឹង​ថា ត្រូវ​គេបាញ់​ប្រហារ​សម្លាប់ ។ ហួ​សពេល​នឹងត​ក់ស្លុត ហួសពេ​លនឹង​ខ្លាចរ​អារ នឹងធ្វើកា​របារ​ម្ភក៏ស​ម្លឹងចុ​ងកាណុ​ងនៅពី​មុខ​ហើយឮ​ស្នូរផាំ​ងៗ។
ជីវិតយុវជន​មួយរូប​នេះ បានត្រូវរស់ឡើង​វិញ ដោយ​ពុំមាន​មូលហេ​តុណាមួ​យ អាច​បញ្ជាក់​ឱ្យបា​នច្បា​ស់ពន្យ​ល់ឱ្យបា​នអ​ស់ ហើយ ក៏ពិ​បាកជឿ​ តែជារឿងពិតជា​ក់ស្តែ​ងមិន​អាចមើ​លរំលង និងបដិសេធកើត​ព្រោះយុ​វជ​ននោះ កំពុង​នៅទី​នេះ ថ្ងៃនេះ គាត់គឺសម្តេចពិជ័​យសេនា​ ទៀ បាញ់ ៕ ដោយ៖កូឡាប

×