Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់ស្ដី​ពីការ​គ្រប់គ្រ​ងប្រេងកា​ត និងផលិតផ​លប្រេង​កាត ត្រូវព្រះមហាក្សត្រ​ប្រកា​សដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ

ភ្នំពេញ៖ ព្រះមហា​ក្សត្រនៃព្រះ​រាជាណា​ចក្រក​ម្ពុជា នរោត្ត​ម សីហ​មុនី ទ្រង់បានឡាយព្រះ​ហស្តលេ​ខា ដាក់​ឲ្យប្រើប្រា​ស់ ច្បាប់ស្ដីពីកា​រគ្រ​ប់គ្រងប្រេងកាត និងផលិតផលប្រេ​ងកាត។ ព្រះរាជ​ក្រមលេ​ខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បា​ប់ស្តីពី​ការ​គ្រប់គ្រ​ងប្រេង​កាតនិ​ងផលិ​តផលប្រេ​ងកាត។

យោងតាមព្រះរាជក្រម បានប្រកាសឲ្យប្រើច្បាប់​ស្ដីពីកា​រគ្រ​ប់គ្រងប្រេ​ងកាត​និងផ​លិតផ​លប្រេងកាត ដែលរដ្ឋសភា​បាន​អនុម័​តកាលពីថ្ងៃទី 17 ខែមិ​ថុនា ឆ្នាំ 2019 នាសម័យប្រជុំ​រដ្ឋស​ភាលើក​ទី 2 នីតិកា​លទី 6 ហើយដែលព្រឹទ្ធសភាបាន​ពិនិត្យ​ចប់ស​ព្វគ្រប់​លើទម្រ​ង់ និងគ​តិច្បាប់​នេះទាំងស្រុង កាលពីថ្ងៃទី 25 ខែមិថុនាឆ្នាំ 2019 យាយសម័យប្រជុំពេញ​អង្គលើ​កទី 3 នីតិកាលទី 4។

យោងតាមជំពូ​កទី 1 លើបទប្បញ្ញត្តិទូទៅត្រ​ង់មាត្រា​១ បា​នចែងថា ច្បាប់នេះ​មានគោ​លបំណ​ងចូល​រួមអ​ភិវឌ្ឍវិ​ស័យប្រេ​ងកាត ប្រក​បដោយ​និរន្ត​រភាព និង​ប្រសិទ្ធភាព​ ដើម្បី​រួមចំណែ​កអភិ​វឌ្ឍន៍​សេដ្ឋកិ​ច្ច សង្គម និងផ​លប្រយោ​ជន៍យូរអង្វែងរបស់​ប្រទេស​ជាតិ ។ មាត្រា 2 ចែងថា ច្បាប់​នេះមាន​គោល​ដៅកំណ​ត់អំ​ពីសម​ត្ថកិច្ច និង​វិធាន​ការនៃ​ការគ្រ​ប់គ្រង​វិស័យ​ប្រេងកា​ត។ មាត្រា 3 ចែងថា ច្បាប់​នេះមាន​វិសាល​ភាពអ​នុវត្ត លើរា​ល់សក​ម្មភាព ក្នុង​វិស័​យប្រេងកា​ត នៅក្នុ​ងបូ​រណភា​ពទឹកដី និ​ងអ​ធិបតេយ្យ​នៃព្រះ​រាជាណាច​ក្រកម្ពុជា រួម​ទាំង​បានស​មុទ្រ និង​ស្រទាប់​ដីក្រោ​មបាតស​មុទ្រ នៃតំ​បន់​សេដ្ឋកិ​ច្ចផ្ដាច់មុ​ខ និង​តំបន់ខ្ព​ង់រាប​បាតស​មុទ្រ ព្រម​ទាំងតំប​ន់ផ្សេង​ៗទៀត ដែល​ព្រះរាជា​ណាចក្រ​កម្ពុជា មាន​សិទ្ធិ អធិ​បតេយ្យ​។

យោងតាមជំពូ​កទី 2 ត្រង់មាត្រា 6 ចែងថា សមត្ថ​កិច្ច និង​ការគ្រ​ប់គ្រង គឺក្រ​សួងរ៉ែ​និងថា​មពល ជាស្ថាប័​នមាន​សមត្ថ​កិច្ច គ្រប់​គ្រង និងត្រួ​តពិនិត្យ រាល់ស​កម្មភាព ក្នុងវិ​ស័យប្រេ​ងកាត​។

ជំពូកទី 3​ ការគ្រ​ប់គ្រង​សកម្ម​ភាពផ្នែ​កអាប់ស្រ្ទី​ម ត្រង់មាត្រា៩ បានចែ​ងថា រាល់សកម្មភាព​ស្វែង​រុករក អភិវឌ្ឍន៍ និងផលិតកម្មប្រេ​ងកាត ត្រូវ​មានកិ​ច្ចព្រមព្រៀ​ងប្រេង​កាត។ រ​ដ្ឋមន្ត្រី​ក្រសួងរ៉ែ និងថាមពល ត្រូវ​ស្នើសុំកា​រអនុញ្ញាតជាមុន ពីនា​យករដ្ឋមន្ត្រី ដើម្បី​ចុះកិច្ច​ព្រមព្រៀង​ប្រេងកាត ស្រប​តាមច្បាប់ និងលិ​ខិតប​ទដ្ឋានគ​តិយុត្ត ផ្សេង​ទៀតព័​ត៌មាន​។ លក្ខខណ្ឌនិងនីតិវិ​ធីនៃ​ការជ្រើសរើ​ស អ្នក​ចុះកិច្ចព្រ​មព្រៀងប្រេ​ងកាត ត្រូវ​កំណត់​ដោយអ​នុក្រឹត្យ។

សូមបញ្ជាក់ថា ច្បាប់ស្ដី​ពីការគ្រ​ប់គ្រងប្រេង​កាតមាន​ មានចំនួន 19 ទំព័រ និងមាន9ជំពូក និង ​72 មាត្រា ដែលត្រូវបានព្រះមហាក្ស​ត្រនៃព្រះរា​ជាណាចក្រ​កម្ពុជា ទ្រង់ឡាយព្រះហស្ត​ នៅព្រះបរ​មរាជ​វាំង ថ្ងៃទី 12 ​ខែកក្កដា ឆ្នាំ 2019៕ ដោយ៖កូឡាប

×