Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នំ​នេះ​ឃើញ ទំនង​ឆ្ងាញ់​! តែបើ​ញាំ​មិន​ស្រួល អាច​អួល​ស្លាប់​

​មនុស្ស​ចំនួន ២​នាក់​បាន​ស្លាប់ និង​ជា​ច្រើន​នាក់​ទៀត​កំពុង​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ដោយសារ​តែ​អួល​នំ​ប្រពៃណី​ជប៉ុន​ឈ្មោះ Mochi ក្នុងកំឡុងពេល​ញាំ​ដើម្បី​អបអរ​ឆ្នាំ​ថ្មី​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​មុន​នេះ​បន្តិច​។​

​នំ​ប្រពៃណី​ជប៉ុន ផលិត​ពី​អង្គរ មើល​ទៅ​ដូច​ជា​មិន​ទំនង​មាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​រៀងរាល់​ឆ្នាំ នំ​នេះ​បាន​ឆក់យក​ជីវិត​មនុស្ស​ជាច្រើន​នាក់​។ មន្ត្រី​ជប៉ុន​ក៏​បាន​ធ្វើ​ការព្រមាន​រៀងរាល់​ឆ្នាំ​ផង​ដែរ​។​

​នំ​ប្រពៃណី​នេះ មានឈ្មោះ​ថា Mochi​។ វា​មាន​រាង​មូល ផលិត​ពី​អង្ករ​ដំណើប​។ ដើម្បី​ផលិត​នំ​នេះ គេ​ត្រូវ​យក​អង្ករ​ទៅ​ចំហុយ បន្ទាប់មក​យក​វា​ទៅ​កិន​។ ក្រោយពេល​កិន​រួច គេ​យក​វា​មក​ធ្វើ​ជា​រៀង​មូល និង​អាំង ឬ​ចំហុយ​វា​។​

​តើ​វា​សម្លាប់​មនុស្ស​ដោយ​វិធី​ណា​?

​នំ​នេះ​ស្អិត ហើយ​មាន​ទំហំ​ធំ​គួរសម ដែល​ពិបាក​ធ្វើឲ្យ​យើង​ញាំ​មួយម៉ាត់ ដូច្នេះ​យើង​ត្រូវ​ទំពារ​វា​សិន ចាំ​លេប​។​

​អ្នក​ដែល​មិន​អាច​ទំពារ​វា​បាន​ល្អ ជាពិសេស​ក្មេងៗ ឬ​មនុស្ស​ចាស់ អាច​នឹង​មាន​បញ្ហា​ពិបាក​ក្នុងការ​ញាំ​វា​។​

​ប្រសិន​ជា​មិន​ទំពារ​វា​ឲ្យបាន​ម៉ត់​ល្អ ហើយ​លេប​តែម្តង នោះ​នំ​ដ៏​ស្អិត​នោះ​នឹង​ស្លាក់​ជាប់​នៅ​បំពង​ក ដែល​អាច​ធ្វើឲ្យ​យើង​ថប់ដង្ហើម​ស្លាប់បាន​។​

​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ជប៉ុន មនុស្ស ៩០​ភាគរយ ដែល​ត្រូវបាន​គេ​ដឹក​ទៅកាន់​ពេទ្យ​ដោយសារ​តែ​អួល​នំ Mochi នេះ​ភាគច្រើន​ជា​មនុស្ស​មាន​អាយុ​លើស ៦៥​ឆ្នាំ​។​

​ដើម្បី​ញាំ​វាឲ្យ​បាន​ស្រួល មុន​ដំបូង​យើង​ត្រូវ​ទំពារ​ឲ្យបាន​ល្អ ឬក៏​ត្រូវ​កាត់​វា​ជា​ដុំ​តូចៗ ទើប​មាន​សុ​វត្ថ​ភាព​ក្នុងការ​ញាំ​។​

​សូម​រំលឹក​ដែរ​ថា កាលពី​ឆ្នាំ ២០១៤ និង ២០១៥ អ្នក​ស្លាប់​ដោយសារ​អួល​នំ​នេះ​មាន ៩​នាក់ ចំនែក​ក្នុង​ឆ្នាំ ២០១៦​កន្លងទៅ មនុស្ស​ម្នាក់​ស្លាប់ ហើយ​កាលពី​ឆ្នាំ ២០១៧ ក៏មាន ២​នាក់​ស្លាប់​ដែរ​៕ សុភ័ក្ត្រ​

×