បន្ទាប់ពីខ្ទាស់ជើងជនល្មើសឲ្យដួល រួចនាងបែរមកផឹកប៊ីយែរបន្តយ៉ាងព្រងើយ។
Kelly Ball អាយុ ២៨ឆ្នាំ កំពុងដើរលេងលើវិថី Hertford (អង់គ្លេស) ដោយកាន់ប៊ីយែរ១ដប ផឹកលេងៗផង ស្រាប់តែឃើញការណ៍ប៉ូលិសកំពុងប្រដេញចាប់ជនល្មើស កំពុងរត់យ៉ាងលឿនសំនៅចំផ្លូវនាងកំពុងដើរ។
ភ្លាមៗនោះ Kelly បានលើកជើងខ្ទាស់ធ្វើឲ្យជនល្មើសដួលផ្កាប់មុខ។ ទង្វើដ៏ក្លាហាននេះបានជួយឲ្យប៉ូលិសក្របួចជនល្មើសជាប់។ រីឯនាងវិញបានបែរមុខចេញបន្តលើកដបផឹកប៊ីយែយ៉ាងព្រងើយ ហាក់ដូចជាពុំមានរឿងអ្វីកើតឡើងអីចឹង។
Kelly ប្រាប់ The Sun ថា ៖ “ខ្ញុំពុំដឹងថា ហេតុអ្វីតែប្រាកដណាស់វាជាប្រតិកម្មធម្មជាតិប៉ុណ្ណោះ។ បុរសរូបនោះ រត់លឿន ហើយប៉ូលិសពិតជាត្រដាបត្រដួសក្នុងការប្រដេញតាម”។ នាងប្រាប់ថា ជើងរបស់នាងក៏ឡើងជាំដែរ។
នាយស្នងការប៉ូលិស ទីក្រុង Gerry McDonald ពោលថា ៖ “យើងខ្ញុំសូមសម្តែងការស្ងើចសរសើរសកម្មភាពទាន់ពេលវេលារបស់ស្ត្រីវ័យក្មេង ដែលបានជួយឲ្យប៉ូលិសចាប់បានជនល្មើសភ្លាមៗយកទៅផ្តន្ទាទោស”៕ អាទិត្យ