ការមានទម្លាប់មិនល្អប្រចាំថ្ងៃ ជាពិសេសលើការបរិភោគអាហារមិនទៀង វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់។
ខាងក្រោមនេះជាទម្លាប់ ១០ចំណុចដែលអ្នកគួរបោះបង់ចោល បើមិនចង់ឲ្យក្រពះឆាប់ខូច។ តើវាមានអ្វីខ្លះទៅ?
១. នៅពេលដែលអ្នកពិសាអាហារមិនទៀងពេល ហើយបរិភោគអាហារដែលគ្មានសារជាតុចិញ្ចឹម នោះក្រពះអ្នកនឹងងាយឆាប់ខូចណាស់។
២. នៅពេលដែលអ្នកពិសាអាហារពេលល្ងាចច្រើនពេក ក៏ធ្វើឲ្យក្រពះអ្នកងាយកើតមានបញ្ហាដែរ ព្រោះវាមិនអាចរំលាយអាហារបានអស់។
៣. ការមិនពិសាអាហារពេលព្រឹក ក៏អាចធ្វើឲ្យអ្នកកើតមានជំងឺឈឺក្រពះផងដែរ។
៤. បើអ្នកញ៉ាំអាហារដែលហិរខ្លាំង ខ្លាញ់ច្រើន វានឹងធ្វើឲ្យប៉ះពាល់ដល់ក្រពះអ្នកជាខ្លាំង។
៥. ការញ៉ាំកាហ្វេនៅពោះទទេរ នឹងធ្វើឲ្យក្រពះអ្នកឆាប់ខូចជាទីបំផុត។
៦. ការញ៉ាំស្រាច្រើន ក៏អាចធ្វើឲ្យក្រពះអ្នកកើតមានជំងឺយ៉ាងងាយដែរ។
៧. អ្នកមិនគួរញ៉ាំតែបៃតងច្រើនទេ ទោះបីជាវាអាចធ្វើឲ្យអ្នកស្រកទម្ងន់ក៏ដោយ ព្រោះវាអាចប៉ះពាល់ដល់សុខភាពក្រពះអ្នកជាខ្លាំង។
៨. នៅពេលដែលអ្នកមិនផ្តោតអារម្មណ៍ទៅលើការបរិភោគបាយ វានឹងធ្វើឲ្យក្រពះពិបាកដំណើរការជាខ្លាំង។
៩. នៅពេលដែលអ្នកពិសាផ្លែឈើនៅពោះទទេរ ដោយមិនទាន់ញ៉ាំអាហារផ្សេងៗ វានឹងមិនជួយឲ្យអ្នកមានសុខភាពល្អទេ។ វានឹងអាចបំផ្លាញក្រពះអ្នកយ៉ាងងាយ។
១០. សម្ពាធខ្លាំង និងអារម្មណ៍មិនល្អ ក៏ជាកត្តាធ្វើឲ្យក្រពះអ្នកកើតមានបញ្ហាដូចគ្នា៕
ប្រភព៖ health