ប្រតិបត្តិការមួយដែលមានឈ្មោះថា អ៊ីដាយហ៊ី “ផឹកជំនួស” ទើបត្រូវបានក្រុមហ៊ុន eDaijia ប្រកាសនៅប្រទេសចិន ដែលជាសេវាកម្មជួយដល់អ្នកមានបំណងសុំឲ្យអ្នកដទៃជួយផឹកស្រាប៊ីយែរ ជំនួសខ្លួន។ ពិតណាស់ អ្នកផឹកជំនួសត្រូវមានសមត្ថភាពទទួលយកបាននូវបរិមាណស្រា ប៊ីយែរ មួយ ដែលដៃគូរបស់អ្នកអាចទទួលយកបាន។
សេវាកម្មផឹកជំនួសនេះ ប្រព្រឹត្តទៅតាមរូបភាពតភ្ជាប់បណ្តាញដូច Uber ហើយវាបានផ្តល់សេវា នៅទីក្រុងចំនួន ៣៦ នាប្រទេសចិន ក្នុងនោះក៏មានរដ្ឋធានីប៉េកាំង ព្រមទាំងសៀងហៃ និងក្វាងចូវ។ ថ្លៃសេវា ត្រូវបានកំណត់តាមរយៈកិច្ចចរចារវាងអ្នកប្រើប្រតិបត្តិការនេះ និងអ្នកទៅផឹកជំនួសខ្លួន គេបានដឹងថា ក្នុងអំឡុងពេលប្រកាសតែ ២៤ម៉ោង ដំបូងមានមនុស្ស ១០០ពាន់នាក់ បានចុះឈ្មោះធ្វើជាប្រតិបត្តិករ។ អ្នកចុះឈ្មោះត្រូវបំពេញប្រវត្តិរូប ភេទ អាសយដ្ឋាន និងបរិមាណស្រាប៊ីយែរ ដែលអាចផឹកបាន។
គួររំលឹកថា eDaijia ត្រូវបានបង្កើតតាំងពីឆ្នាំ ២០១១ ហើយទទួលបានភាពល្បីល្បាញក្រោយពេលពួកគេឧទ្ទេសនាមប្រតិបត្តិការស្វែងរកអ្នកជួយបើកបររថយន្តពេលស្រវឹង។ តាមតួលេខរបស់ eDaijia ឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះមានអ្នកបើកបរទាំងពេញម៉ោង ឬពាក់កណ្តាលថ្ងៃជាង ២០០ពាន់នាក់ ហើយសេវាកម្មនេះ បានពង្រាយនៅទីក្រុងចំនួន ៣៣១។ ក្នុងឆ្នាំ ២០១៦ ពួកគេបានធ្វើការបើកបរជំនួស ២៥៣លានលើក ក្នុងនោះមាន ៩៧,៨% ព្រោះតែស្រវឹងស្រាពុំអាចបើកបររថយន្តបាន៕ អាទិត្យ