កាលពីថ្ងៃទី១/១ កន្លងមកនេះ បុរាណវិទូរបស់អ៊ីស្រាអែល ប្រកាសថា គេបានរកឃើញត្រាមួយធ្វើពី ដីឥដ្ឋ ដែលមានរូភាព និងអក្សរ ស្វីស របស់ចៅហ្វាយក្រុង Jerusalem មុននេះ ២៧០០ឆ្នាំ។
ប្រភពពី AFP ត្រានេះ ត្រូវបានរកឃើញនៅជិតជញ្ជាំងប៉ែកខាងលិច នៃទីក្រុងបុរាណ នៅ Jerusalem ហើយក៏ត្រូវបានពិនិត្យឃើញថា វាមានតាំងពីសតវត្សរ៍ទី ៧ មុនគ្រិស្តសករាជម្លេះ។
លើត្រានេះ មានរូបភាពបុរស ២រូប ស្លៀកសំពត់ ឈរទល់មុខគ្នាដូចគេឆ្លុះកញ្ចក់។ ខាងក្រោមរូបភាពមានឆ្លាក់អក្សរស្វីសបុរាណ ដែលមានខ្លឹមសារថា ៖ “ផ្ញើជូនចៅហ្វាយក្រុង”។
បុរាណវិទូ Shlomit Weksler-Bdolah នៃអាជ្ញាធរវត្ថុបុរាណអ៊ីស្រាអែល បានលើកតម្កើងសារៈសំខាន់ នៃរបកគំហើញវត្ថុបុរាណនេះ ព្រោះថា មកទល់បច្ចុប្បន្ន ចៅហ្វាយក្រុងបុរាណ Jerusalem ទើបតែបានស្គាល់ក្នុងគម្ពីធម៌ព្រះប៉ុណ្ណោះ។
នេះជាលើកទី១ ហើយដែលបុរាណវិទូអ៊ីស្រាអែល បានរកឃើញវត្ថុបុរាណបែបនេះ នៅតំបន់កេរដំណែលប្រវត្តិសាស្ត្រ មានតាំងពីសតវត្សរ៍ទី៧ មុនគ្រិស្គសករាជ។
វត្ថុបុរាណនេះ ពុំមានលើកឡើងពីឈ្មោះរបស់ទីក្រុង ឬឈ្មោះរបស់ក្រុងបុរាណណាមួយទេ។ មជ្ឈដ្ឋានបុរាណវិទូសង្ឃឹមថា ការស្រាវជ្រាវស៊ីជម្រៅជាងនេះ អំពីវត្ថុបុរាណខាងលើ នឹងទម្លាយចេញនូវព័ត៌មានអស្ចារ្យជាងមុន៕ អាទិត្យ