តាម AFP, Yu Yanagisawa គីមីវិទូនៃសកលវិទ្យាល័យតូក្យូ បានរកឃើញដោយចៃដន្យនូវប្រភេទវត្ថុធាតុ “ថ្មី-មានចរិតលោតផ្លោះ” ខណៈពេលលោកកំពុងធ្វើការស្រាវជ្រាវពីបណ្តាសារធាតុតភ្ជាប់លើផ្ទៃទឹក។
ក្នុងការសាកពិសោធន៍មួយ Yanagisawa បានវាយបំបែកកញ្ចក់១បន្ទះជា ២បំណែក ក្រោយមកលោកសង្កត់ផ្ទៃមុខបែកនេះឲ្យចូលក្នុងអំឡុងពេលប្រមាណ ៣០វិនាទី រហូតដល់ពេលបន្ទះកញ្ចក់នេះ វិលមកស្ទើរដូចជាសភាពដើម។
ដើម្បីត្រួតពិនិត្យកម្រិតជាប់ស្វិតរបស់វា លោកបានយកដបទឹកពេញ១មកព្យួរលើវា។ លទ្ធផលបន្ទះកញ្ចក់នេះនៅដដែល។
អ្នកវិទ្យាសាស្ត្រ Yu Yanagisawa រកឃើញបន្ទះកញ្ចក់នេះ ជាប្រភេទកញ្ចក់អ័រហ្គានិច ធ្វើពីសារធាតុហៅថា polyete thioureas, ស្រដៀងនឹងប្រភេទកញ្ចក់ acrylic ដែលគេប្រើសម្រាប់ផលិតកញ្ចក់ទូរស័ព្ទ។
មុននេះ ក៏មានអ្នកវិទ្យាសាស្ត្រផ្សេងទៀត បានស្រាយបញ្ជាក់ពី “លក្ខណៈ ស្តារឡើងវិញ” របស់វត្ថុធាតុជាអាទិ៍ កៅស៊ូ ឬកាវខាប់ តែ Yu Yanagisawa ជាជនដំបូងដែលបញ្ជាក់បាននូវនិយមន័យអំពីកញ្ចក់ “ស្វ័យភ្ជាប់វិញ”។
របកគំហើញនេះ នឹងត្រាយផ្លូវឲ្យការផលិតប្រភេទកញ្ចក់កំពូលស្វិត បង្កើនអាយុកាលប្រើប្រាស់ ៣ដងលើសមុន ទុកសម្រាប់ផលិតកញ្ចក់រថយន្ត អាងត្រី…។ល។ ចន្ទ្រា