Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រូវ​ចាប់ខ្លួន​ព្រោះ​កាត់សក់​ឲ្យ​អតិថិជន​… អាក្រក់​ហួសហេតុ​ពេក​

ជាងកាត់សក់​ម្នាក់​នៅ​អាមេរិក បាន​ត្រូវ​ប៉ូលសិ​ចាប់ខ្លួន ព្រោះ​តែ​ពុំ​ត្រឹមតែ​កាត់សក់​អាក្រក់​ហួសហេតុ​ប៉ុណ្ណោះ​ទេ ថែមទាំង​ធ្វើឲ្យ​អតិថិជន​រងរបួ​សទៀត​។​

Joel DeSpain, អ្នកនាំពាក្យ​របស់​ប៉ូលិស នៅ Madison, រដ្ឋ Wisconsin, ឲ្យដឹងថា ប៉ូលិស​បាន​ចាប់ខ្លួន​ជាងកាត់សក់​អាយុ ៤៦​ឆ្នាំ ឈ្មោះ Khaled A. Shabani ពី​បទ​បង្កចលាចល ក្នុងពេល​មាន​កាន់​អាវុធ​នៅ​ដៃ​។ Khaled បកស្រាយ​ថា ខ្លួន​ពុំ​មាន​កំហុស​ទេ ហើយ​នោះ​គ្រាន់តែ​ជា​គ្រោះថ្នាក់​ជា​យថាហេតុ​ប៉ុណ្ណោះ​។​

​រីឯ​អតិថិជន​វ័យ ២២​ឆ្នាំ របស់ Khaled ឲ្យដឹងថា គាត់​បាន​មក​ហាង​នេះ ដើម្បី​កោរសក់​សងខាង​ឲ្យ​ខ្លី​។ លោក​ក៏​ទទួលស្គាល់​ដែរ​ថា Khaled បាន​រំលឹក​កុំឲ្យ​លោកងាក​ចុះឡើង​។​

Khaled បាន​ធ្វើឲ្យ​របួស​ត្រចៀក​អតិថិជន ដោយ​ប្រើ​កន្ត្រៃ​។​

​អ្នកនាំពាក្យ​ប៉ូលិស​និយាយថា ៖ “​កាត់សក់​អាក្រក់ ពុំមែន​ជា​ទោស​ទេ តែ​អ្នក​អាច​ត្រូវ​ចាប់​ខ្លួន​ប្រសិនបើ​ចេតនា​ប្រើ​កន្ត្រៃ​ធ្វើឲ្យ​អតិថិជន​រង​បួស​”៕ ចន្ទ្រា​

×