Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ដក​វិញ្ញាបនបត្រ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១ អនុវត្ត​ពុំ​ស្របច្បាប់​

​ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា​សម្រេច​ដក​វិញ្ញាបនបត្រ​ចំពោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ ឬ​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ចំនួន​១១ ដោយសារ​គ្រឹះស្ថាន​ទាំងនោះ អនុវត្ត​ពុំ​ស្របច្បាប់ និង​បទ​ប្បញ្ញា​ត្តិ​ជា​ធរមាន​។​

​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៨​នេះ ស្តីពី​ការដក​វិញ្ញាបនបត្រ​ចំពោះ​គ្រឹះស្ថាន​ឥណទាន​ជនបទ​ចំនួន​១១​នោះ​រួមមាន​៖ ១៖ សមាគមន៍​ជាតិ​ទ្រទ្រង់​កសិផល​
២៖ វិទ្យាស្ថាន សន្ដិភាព​និង​អភិវឌ្ឍន៍ ៣៖ អង្គការ លូ​ថេ​រ៉េ​ន បម្រើ​ពិភពលោក (​អង្គការ​ជីវិត​ថ្លៃថ្នូរ​) ៤៖ អង្គការ​អភិវឌ្ឍ​ជនបទ​ខ្មែរ ៥៖ ស៊ី ខេ អឹម អេ​ហ្វ ជី ៦៖ អង្គការ​សប្បុរស ៧៖ អង្គការ​ទ្រទ្រង់​សមាគមន៍​បង្កើន​ការអភិវឌ្ឍន៍ ៨៖ អង្គការ​ជោគជ័យ ៩៖ អង្គការ​ឥណទាន​កម្ពុជា (​អាយ ខេ ហ្វា​យ​នែ​ន​) ១០៖ អង្គការ ច័ន្ទ សុខសាន្ដ និង​១១៖ សមាគម​អភិវឌ្ឍ​កសិកម្ម និង​ទេសចរណ៍​។

​បើតាម​ធន​គារ​ជាតិ​នៃ​កម្ពុជា បានស្នើ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ចាត់វិធានការ​នីតិវិធី​ច្បាប់​ផងដែរ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×