Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិ​បាល​ខេត្ត​ស្វាយរៀង បានផ្តាំផ្ញើដល់បេក្ខជនប្រឡ​ង​យកសញ្ញាបត្រមធ្យមសិក្សាទុតិ​យ​ភូមិ ត្រូវខិតខំបញ្ចេញ​ឲ្យ​អស់ពីសម​ត្ថភា​ព អ្នកចេះ​គឺជាប់

ខេត្តស្វាយរៀងៈ លោកម៉ែន វិបុល អភិបាលខេត្តស្វា​យ​រៀង នៅព្រឹកថ្ងៃទី១៩ខែ​សី​ហាឆ្នាំ​២០១​៩នេះ បានថ្លែងនូវការផ្តាំ​ផ្ញើ​ដល់​បេក្ខជនប្រឡងយ​ក​សញ្ញា​បត្រ​មធ្យ​មសិក្សាទុ​តិយ​ភូមិ ត្រូវខិ​តខំ​បញ្ចេ​ញឲ្យអស់ពីសមត្ថភាព​ អ្ន​ក​ចេះគឺជាប់ និងត្រូវគោរបទបញ្ជា​ផ្ទៃក្នុ​ង នៃការប្រឡងឲ្យបា​ន​ត្រឹមត្រូវ​ចៀសវា​ងនាំ​ឲ្យមា​នកំហុស នាពេល​ប្រឡ​ងដែល​ធ្វើ​ឲ្យខាត​ពេល​វេលា។

លោកអភិបាល​ខេត្តបានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសដែលលោកបានអញ្ជើ​ញ​ចូល​រួមក្នុ​ងកា​រកា​ត់វិញ្ញា​សាប្រ​ឡង​សញ្ញាប​ត្រម​ធ្យម​ទុតិយ​ភូមិ នៅ​ម​ណ្ឌល​សាលាគ​រុកោ​សល្យ និ​ង​វិក្រឹ​តការ​ខេត្តស្វាយ​រៀង ដែលមា​នកា​រចូល​រួមពីម​ន្ត្រីពា​ក់ព័ន្ធជាច្រើន​រូប​ផង​ដែរ។

សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិ​យ​ភូមិ​ឆ្នាំសិ​ក្សា២​០១៨​.២០១៩ នៅខេត្ត​ស្វាយ​រៀង មានបេ​ក្ខ​ជនប្រ​ឡង៤០០៦នាក់ ក្នុងនោះ​ស្រីចំនួន ១៩០៥នាក់ ស្មើនឹង​១៦២បន្ទប់ និងមា​ន៧​មណ្ឌល នេះបើ​យោងតា​មការ​បញ្ជាក់​ពីមន្ត្រីនៃមន្ទីរអ​ប់រំ​ យុ​វជ​ននិ​ងកីឡាខេ​ត្តស្វា​យរៀង ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១​៩​ខែសី​ហាឆ្នាំ២​០១៩​នេះ។

មន្ត្រីដដែលបានប​ន្ត​ទៀតថា មណ្ឌលថ្នាក់វិទ្យាសាស្ត្រមា​ន​២ម​ណ្ឌល​ស្មើនឹង៤១​បន្ទប់ បេក្ខជនប្រឡងសរុប​១​០០២​នាក់ ស្រី៥៣​៧នា​ក់។
មណ្ឌលប្រឡងទាំង៧ ក្នុងខេត្តស្វាយ​រៀ​ងមានៈ ១.មណ្ឌលវិទ្យាល័យហ៊ុន សែ​នស្វា​យជ្រំ​ មាន២៦បន្ទប់ បេ​ក្ខជ​ន៦៥​០នា​ក់។ ២.មណ្ឌល​វិទ្យា​ល័យហ៊ុ​ន សែនចេក មាន១៥បន្ទប់ បេក្ខជនប្រឡង៣៥២នា​ក់។​ ចំណែកឯមណ្ឌលថ្នាក់វិទ្យាសាស្ត្រ​ស​ង្គម​មាន​៥មណ្ឌ​ល ស្មើនឹង១២​១ប​ន្ទប់ បេក្ខជនសរុប៣​០​០៤​នាក់ ស្រី១​៣៦៨នាក់ ក្នុងនោះ​ ១.មណ្ឌលបឋមសិក្សាព្រះសីហនុ​មា​ន២​៥ប​ន្ទប់ បេក្ខជនប្រឡ​ង​៦២៥​នាក់ ២.មណ្ឌ​លវិ​ទ្យាល័​យស្វា​យរៀង (ខាង​ត្បូង) មាន២​០បន្ទប់ បេក្ខជន៥០០នាក់​ ៣.មណ្ឌ​លវិទ្យា​ល័យ​ស្វាយ​រៀង (ខាង​ជើង) មាន៣៧បន្ទប់, បេក្ខ​ជន​៩២៥នាក់ ៤.មណ្ឌ​លសា​លាគរុ​កោស​ល្យនិង​វិក្រឹ​តការ​ខេត្ត មាន១៩បន្ទប់ បេក្ខជន៤៧៩នាក់ ៥.មណ្ឌ​លប​ឋម​២ធ្នូ មាន២០បន្ទប់ បេក្ខជន៤៧៩នាក់ ៕ ដោយ៖ វ៉ៃកូ

×