បុរសម្នាក់ឈ្មោះ Melethuveettil Sasi មកពី Kerala ប្រទេសឥណ្ឌា បានក្លាយជាជនពិការ បន្ទាប់ពីធ្លាក់ពីដើមដូង នៅពេលគាត់មានអាយុ ១៥ ឆ្នាំ ។ ការធ្លាក់នេះបានបណ្តាលឲ្យគាត់បាក់ឆ្អឹងច្រើនកន្លែង និងកំរើកពុំរួច១ចំហៀងខ្លួន ។ គាត់ត្រូវស្ថិតនៅ១កន្លែងលើគ្រែអស់រយៈពេលជាច្រើនឆ្នាំ ហើយស្ថានភាពរបស់គាត់បានបន្សល់ទុកគ្រួសារស្ទើរតែគ្មានអ្វីទាំងអស់ ។
លោក Sasi រៀបរាប់ដំណើររឿងឡើងវិញថា៖ «ខ្ញុំពូកែឡើងដើមឈើ ប៉ុន្តែ ថ្ងៃមួយនោះ មិនដឹងជាយ៉ាងម៉េច ខ្ញុំក៏រអិលជើង ។ មួយចំហៀងខ្លួនរបស់ខ្លួនត្រូវពិការ ។ ជើង និងដៃទាំងអស់របស់ខ្ញុំ បានបាក់ ។ ខ្ញុំចំណាយពេលច្រើនថ្ងៃ ច្រើនខែនៅលើគ្រែ និងសូម្បីកម្រើកឆ្វេងស្តាំពុំរួច» ។
គាត់បន្តថា៖ «ត្រូវចំណាយពេលច្រើនឆ្នាំសម្រាប់ខ្ញុំ សូម្បីអាចក្រោកឈរ ។ ប៉ុន្តែ ខ្ញុំចង់ព្យាយាមដើរ ។ ដូច្នេះ ខ្ញុំរៀនដើរតិចៗដោយខ្លួនឯង» ។
ដោយសារតែភាពពិការរបស់គាត់ ជាហេតុនាំឲ្យកូនៗរបស់គាត់ពុំអាចបញ្ចប់ការសិក្សាបាន និងពួកគេចាប់ផ្តើមធ្វើការរកស៊ីចិញ្ចឹមគ្រួសារទាំងនៅវ័យក្មេងជំនួសគាត់ ។ ដើម្បីជួយផ្តត់ផ្គង់គ្រួសារ គាត់ក៏បានលក់សំបុត្រ ក្នុងក្តីសង្ឃឹមទិញកង់ (Scooter) មួយគ្រឿងជាមធ្យោបាយ សម្រាប់ពួកគេជិះធ្វើការ ។
គាត់បន្ទាប់មក បានដាក់ពាក្យទាមទារ និងស្នើសុំជំនួយពីខាងមន្ត្រី Panchayat ដើម្បីកសាងផ្លូវ១ទៅកាន់ផ្ទះរបស់គាត់ ប៉ុន្តែ គេគ្រប់គ្នាបានបដិសេធនូវសំណើសុំរបស់គាត់ ។ ដោយដឹងថា គ្មាននរណាម្នាក់ចង់ជួយដោះស្រាយបញ្ហាលំបាករបស់គាត់ គាត់សម្រេចចិត្តលើកពូថៅ និងប៉ែល ដើម្បីកាប់ឆ្កាផ្លូវដោយខ្លួនឯង ។ គាត់បានធ្វើការពីម៉ោង ៥ រហូតដល់ម៉ោង ៨ និង ៣០ នាទី យប់ ។
គាត់និយាយថា៖ «ខ្ញុំពុំដែលគិតអំពីថាតើពេលណាខ្ញុំត្រូវបញ្ចប់ការងារវាទផ្លូវនេះទេ ។ ខ្ញុំគ្រាន់តែតាំងចិត្តថា ត្រូវតែមានផ្លូវមួយ ។ រៀងរាល់ថ្ងៃ ខ្ញុំចាប់ផ្តមការងារពីម៉ោង ៥ ភ្លឺ និងឈប់សម្រាកនៅម៉ោងប្រហែល ៨ និង ៣០ នាទី ព្រឹកនៅពេលថ្ងៃចាប់ផ្តើមក្តៅ ។ ហើយចាប់ផ្តើមការងារឡើងវិញនៅម៉ោង ៣ និង ៣០ នាទី ឬ ៤ ល្ងាច និងបន្តធ្វើរហូតដល់ថ្ងៃលិច» ។
វាត្រូវចំណាយពេល ៣ ឆ្នាំ សម្រាប់លោក Sasi បញ្ចប់ការធ្វើផ្លូវមួយនេះរួចរាល់ទាំងស្រុង ។ ពិតជាគុណបំណាត់ដ៏ធំធេងពុំអាចបំភ្លេចបាននោះទេ ចំពោះស្នាដៃការងារដ៏លំបាករបស់គាត់, ព្រោះថា ក្រុមគ្រួសាររបស់គាត់ ក៏ដូចមនុស្សដទៃក្នុងសហគមន៍របស់គាត់ បានធ្វើដំណើរចេញចូលយ៉ាងវែង ២០០ ម៉ែត្រ នេះដែលគាត់បានធ្វើ ៕ ចន្ទី