ភ្នំពេញ៖ដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃ រដ្ឋបាលរាជធានីភ្នំពេញ បានសេចក្ដីជូនដំណឹង ស្ដីពីការកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយ គោលនយោបាយ ជូនប្រជាពលរដ្ឋនៅសេសសល់ នៅតំបន់បុរីកីឡា។
នៅ ថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០១៩ រដ្ឋបាលរាជធានីភ្នំពេញបានសេចក្តីជូនដំណឹង ការកំណត់រយៈពេលចុងក្រោយនៃការទទួលដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋនៅរសសសល់ នៅតំបន់បុរីកីឡា។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំង១៤គ្រួសារ នៅតំបន់បុរីកីឡាទាំងអស់ មេត្តា
ជ្រាបថា បន្ទាប់ពីការខិតខំចរចាសម្របសម្រួលរកដំណោះស្រាយជូនប្រជាពលរដ្ឋនៅតំបន់បុរីកីឡាជាច្រើនដំណាក់កាល អស់រយៈពេលជាច្រើនឆ្នាំ និងមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលជាច្រើន ដោយឈរលើ
គោលការណ៍តម្លាភាព មនសិការវិជ្ជាជីវៈ សាវតារពិត និងលក្ខណសម្បត្តិនៃគ្រួសារនីមួយៗរួចមក ជាលទ្ធផល បងប្អូន
ប្រជាពលរដ្ឋជាច្រើនគ្រួសារបានទទួលយកគោលនយោបាយ នៅឡើយ ១៤គ្រួសារ ប៉ុណ្ណោះ ដែលមិនទាន់អញ្ជើញ មកទទួលយកគោលនយោបាយ បើទោះជាក្រុមការងារបានព្យាយាមពន្យល់ណែនាំ និងសម្របសម្រួលជាច្រើនលើក
ច្រើនសាយ៉ាងណាក៏ដោយ។
ដើម្បីឈានទៅបញ្ចប់បញ្ហាដ៏រ៉ាំរ៉ៃនេះ រដ្ឋបាលរាជធានីភ្នំពេញសូមជម្រាបជូនដំណឹងជាលើកចុងក្រោយដល់
បងប្អូនប្រជាពលរដ្ឋនៅសេសសល់ទាំង១៤គ្រួសារ ដែលមិនទាន់បានអញ្ជើញមកទទួលយកគោលនយោបាយ សូម
មេត្តាអូសរាន់ទាក់ទងផ្ទាល់ជាមួយ រដ្ឋបាលខណ្ឌ៧មករា រៀងរាល់ម៉ោងធ្វើការ ដើម្បីទទួលយកគោលនយោបាយរបស់
ខ្លួន ដោយទុករយៈពេល ០២(ពីរ)សប្តាហ៍ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ផុតកំណត់រយៈពេលនេះ រដ្ឋបាលរាជ
ផានីភ្នំពេញ នឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតសម្ភារនានា និង
ការបាត់បង់ផលប្រយោជន៍របស់បងប្អូនឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថាបងប្អូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡាទាំង
១៤គ្រួសារ នឹងអញ្ជើញមកទទួលយកគោលនយោបាយទៅតាមលទ្ធផលដែលបានវាយតម្លៃប្រកបដោយតម្លាភាព តាម
កាលបរិច្ឆេទកំណត់ជូនខាងលើនេះ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋនៅសេសសល់នៅតំបន់បុរីកីឡា មេត្តាជ្រាប
ជាព័ត៌មាន និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖កូឡាប