Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តតាកែវណែនាំអោយអ្នកពាក់ព័ន្ធក្នុងការប្រឡងបា​ក់ឌុ​បត្រូវមានទំនួ​ល​ខុស​ត្រូវខ្ពស់លើការងា​រ​ជំនា​ញរប​ស់ខ្លួន

តាកែវ ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ស្នើដល់កម្លាំងសមត្ថកិច្ច និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវមានទំនួលខុសត្រូវ​ចំពោះ​ការងារ​តាម​ជំនាញ​រៀងៗ​ខ្លួន មិនថាតែការ​ចរាចរណ៍​សំណៅ​វិញ្ញាសារ​ចម្លើយ​ប្រឡង ការដក ហូតទុកនូវឯកសារ ឧបករណ៍គ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ និង​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ នូវអំឡុងពេលប្រឡងបាក់ឌុបនេះ ។


ថ្លែងក្នុងឳកាសចូលរួមកាត់វិញ្ញាសារប្រឡងបាក់ឌុប នៅក្នុងមណ្ឌលប្រឡង មជ្ឈមណ្ឌលគរុកោសលនិងវិក្រិតការខេត្តតាកែវ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានផ្តាំផ្ញើដល់គណៈមេប្រយោគ និង អនុរក្ស តាមបន្ទប់ប្រឡងនីមួយៗ ត្រូវយកចិត្តទុកដាក់អនុវត្តន៍ឲ្យបាន នូវគោលការណ៍ណែនាំរបស់ក្រសួងអប់រំ ក៏ដូចជាបទញ្ជាផ្ទៃក្នុងនានាក្នុងការប្រលង ដើម្បីធានាឲ្យការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ កាន់តែទទួលបានលទ្ធផលល្អ ប្រកបដោយតម្លាភាព និងគុណភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការពង្រឹងគុណភាពវិស័យអប់រំ។
ឯកឩត្តមអភិបាលខេត្ត ក៏បានក្រើនរំលឹកដល់ក្មួយៗជាបេក្ខជនប្រឡង ត្រូវខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាព ធ្វើវិញ្ញាសារដោយប្រុងប្រយ័ត្ន កុំលួចចម្លងគ្នា ដែលអាចនឹងត្រូវបញ្ឈប់ការប្រឡង និងធ្លាក់ដោយស្វ័យប្រវត្ត ជាពិសេសត្រូវគោរព វិន័យម៉ោងពេលវេលាអោយទៀងទាត់ ការធ្វើដំណើរទៅប្រឡងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះពេលវេលានេះ គឺជាឳកាសដ៏សំខាន់ ដែលការខិតខំប្រឹងប្រែងរៀនសូត្ររយៈពេល១២ឆ្នាំមកហើយនោះ គឺសម្រេចចុងក្រោយនៅពេលនេះហើយ ដូច្នេះធ្វើយ៉ាងណាអោយការប្រឡងបាក់ឌុបឆ្នាំនេះ ជាប់អោយបាននិទ្ទេសល្អគ្រប់ៗគ្នា ដើម្បីលើកស្ទួយកិត្តិយសជូនគ្រួសារ និងសាលារៀន។
បើតាមការអោយដឹងពីលោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវបានអោយដឹងថា មណ្ឌលប្រឡងនៅខេត្តតាកែវ មានចំនួន ១៧មណ្ឌល ក្នុងនោះមាននៅក្រុងដូនកែវ ស្រុកទ្រាំង និងស្រុកត្រាំកក់ ដោយបានបែងចែកជា ថ្នាក់វិទ្យាសាស្រ្ត និងថ្នាក់វិទ្យាសាស្រ្តសង្គម និងមានបេក្ខជនសរុបចំនួន ១១០០៨ នាក់ ស្មើ ៤៤៣បន្ទប់ ។
សូមបញ្ជាក់ផងដែរថាចំពោះមណ្ឌលប្រឡងបាក់ឌុប នៅក្នុងខេត្តតាកែវ ទាំង ១៧មណ្ឌលនោះ រាល់កន្លែងផ្ញើកង់ម៉ូតូ គឺមិនយកលុយពីបេក្ខជនប្រឡងនោះទេ ថែមទាំងមានការផ្តល់ជូនទឹកបរិសុទ្ធសម្រាប់បរិភោគដោយមិនយកលុយ ពីក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ទៀតផង ។ ចំណែកឯក្រុមសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរខេត្តតាកែវ និងកងកំលាំងអាវុធហត្ថ បានចូលរួមយ៉ាងសកម្ម លើការងារការពារ រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៏នៅលើដងផ្លូវ ជុនដល់បេក្ខជនប្រឡង ដើម្បីធានាអោយបាន ចំពោះសុវត្តិភាពរបស់បេក្ខជន ។ តាកែវ

×