Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​សំណូមពរ លោក ឱម យ៉ិនទៀង ជួយ​កោះហៅ លោក ឡឹង សុភាព ប្រធាន ការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ទៅ​សួរ​ពី​បទ​សង្ស័យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញគេចពន្ធ​

​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ខេត្ត​ព្រះសីហនុ បាន​សំណូមពរ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យ​កោះអញ្ជើញ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ទៅ​សាកសួរ​ជុំវិញ​ករណី​បទចោទប្រកាន់​មាន​ជាប់​សង្ស័យ​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឬ​ផែ លោក សូ ជុង​ហ៊ួ​រ ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​។​

បទ​សង្ស័យ​នេះ ទាំង​មន្ត្រី​សង្គម​ស៊ីវិល មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ស្នើ​ដល់ លោក ឱម យ៉ិនទៀង ឲ្យ​បញ្ជូន​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ទៅលើ​សកម្មភាព​ការងារ ដែល​លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​កំពង់​ផែ​ទំនប់រលក បាន​អនុវត្ត ជាពិសេស​ទាក់ទិន​បទ​សង្ស័យ​ថា បាន​ឃិបឃិត​បើកដៃ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​ខុសច្បាប់​ជា​បន្តបន្ទាប់​មក​នេះ​។​

​មន្ត្រីរាជការ​ថ្នាក់ទាប និង​កម្មករ​មួយ​ចំនួន​ធ្វើការ​នៅ​កំពង់​ផែ​ទំនប់រលក មាន​ទីតាំង​ក្នុង​សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ប្រាប់​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ ដោយ​ចោទ​ថា កំពង់ផែ​ឯកជន​ទំនប់រលក ឬ​កំពង់ផែ លោក សូ ជុង​ហ៊ួ​រ គឺជា​កំពង់ផែ​ដ៏​ពេញនិយម​មួយ សម្រាប់​នាំ​ចូល​ទំនិញ​គេច​ពន្ធ រួមមាន​៖ សម្ភារៈ​ប្រើប្រាស់​ក្នុង​ការិយាល័យ ឬ​សាលារៀន ម៉ូតូ​សេរី​ទំនើបៗ សំភារៈ​សំណង់ ភេសជ្ជៈ​កំប៉ុង ដប ស្រា​បៀ គ្រឿងសំអាង គ្រឿង​អេឡិចត្រូនិច ទូរស័ព្ទដៃ​សេរី​ទំនើបៗ និង​កុំព្យួទ័រ​យួរដៃ​ជាដើម ត្រូវ​សង្ស័យ​ថា បាន​បន្ត​នាំ​ចូល​គេចពន្ធ ដោយ​បាន​នាំ​ចូល​រដ្ឋ​តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ​។​

​ប្រភព​ស្នើ​មិន​បញ្ចេញ​ឈ្មោះ បាន​អះអាង​ថា លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ឬ ផែ លោក សូ ជុង​ហ៊ួ​រ ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ពី​ការអនុញ្ញាតិ​ឲ្យ​ឈ្មួញ នាំចូល​ទំនិញគេចពន្ធ​នាំ​ចូល​តាម​ច្រក​កំពង់ផែ​នេះ​។ កំពង់ផែ​នេះ​កន្លងមក ឃើញ​មាន​រថយន្ត​ដឹក​ទំនិញ​ភាគច្រើន ចេញពី​កំពង់ផែ​នេះ មិន​ត្រូវបាន​មន្ត្រី​ប្រចាំការ​នៅ​ផែ​ទំនប់រលក មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​ទេ​។

​សកម្មភាព​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ខេត្ត​ព្រះសីហនុ​នេះ ប្រភព​មួយ​ចំនួន បាន​អះអាង​ថា ក៏​មាន​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មាន​តួនាទី​ខ្ពស់​ក្នុង​ស្ថាប័ន ឬ​អង្គភាព​កងកម្លាំងប្រដាប់អាវុធ​ខ្លះ នា​ខេត្ត​ព្រះសីហនុ ជា​អ្នក​កាង​ការពារ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ ដោយ​ត្រូវដង​ត្រូវផ្លែ​គ្នា​ជាមួយ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ជា​ថ្នូរ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក​។

​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ស្នើ​មិន​បញ្ចេញ​ឈ្មោះ បានឲ្យដឹងថា កន្លង​មក​ផែ​ទំនប់រលក​នេះ មន្ត្រី​គយ​ចល័ត បាន​សហការ​ជាមួយ​សមត្ថកិច្ច​ស្ថាប័ន​កងរាជអាវុធហត្ថ​ខេត្ត​នេះ បាន​ឆ្មក់​ចាប់​បាន​ទំនិញ​នាំចូល​គេចពន្ធ​ជាច្រើន​ប្រភេទ រួមមាន​៖ គ្រឿង​អេឡិចត្រូនិច មាន​ទូរស័ព្ទៃដៃ​សេរី​ទំនើបៗ អា​យផេត និង​សម្ភារៈ​ប្រើប្រាស់​ច្រើន​ប្រភេទ​ទៀត ត្រូវ​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រក​កំពង់​ផែ​ទំនប់រលក​នេះ​។​

​ផ្តើម​ពី​បញ្ហា​នេះ ទាំង​មន្ត្រី​ឃ្លាំ​មើល​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បាន​សង្ស័យ​ថា ទំនិញគេចពន្ធ​ទំនងជា​នៅតែ​បន្ត លួច​នាំ​ចូល​តាម​ច្រក​កំពង់ផែ​ទំ​ន​បប់​រលក ឬ​ផែ សូ ជុង​ហ៊ួ​រ បន្ត​កើតមាន​ជា​បន្តបន្ទាប់ ដែល​អាច​នាំឲ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​ធ្ងន់​ធ្ង​រ បើ​ស្ថាប័ន​ជំនាញ​ថ្នាក់ជាតិ​មិនមាន​វិធានការ​ទប់ស្កាត់ ឬ​ចុះ​អង្កេត​ឲ្យបាន​ត្រឹមត្រូវ​ទេ​។

បញ្ហា​នេះ សាធារណៈជន​ចោទថា បទល្មើស​នេះ មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ព្រមទាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ដែល​ប្រចាំការ​កំពង់ផែ​នេះ មិន​បាន​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ទាំងនោះ ឲ្យបាន​ត្រឹមត្រូវ​ទេ ដោយ​ឃើញ​ពេលខ្លះ មាន​ទំនិញ​ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ ឬ​រថយន្ត​កុងទឺន័​រខ្លះ ដឹក​ចេញពី​កំបង់​ផែ​នេះ មិន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​តែម្តង​។

​​ប្រភព​កម្មករ និង​ពលរដ្ឋ មានផ្ទះ​នៅ​ជិត​ផែ​ទំនប់រលក បាន​អះអាង​ថា ស្ទើ​ជា​រៀងរាល់ថ្ងៃ ឃើញ​មាន​ទំនិញ ដឹក​តាម​រថយន្ត​សណ្តោង​ធំៗ បិទបាំង​ជិត មិន​ត្រូវបាន​មន្ត្រី​ការិយាល័យ​គយ​ទំនប់រលក និង​សមត្ថកិច្ច​ប្រចាំការ នៅ​ច្រក​កំពង់ផែ​នេះ ត្រួតពិនិត្យ​ទេ​។

ករណីនេះ ទំនង​ជា​ទាំង​ឈ្មួញ​នាំ​ចូល​ទំនិញ និង លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ត្រូវដង​ត្រូវផ្លែ ហើយ​ចែក​ផលប្រយោជន៍​ឲ្យ​គ្នា​ទៅវិញទៅមក ទើប​រថយន្ត​សណ្តោង​ដឹក​ទំនិញ​មួយចំនួន ដែល​ដឹកនាំ​ទំនិញ​ចេញ​តាម​ច្រក​ផែ​ទំនប់រលក​គ្មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​នា​កន្លងមក​។​

​បញ្ហា​នេះ ទាំង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ បាន​ទទូច​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​កោះអញ្ជើញ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ដែល​សង្ស័យ​ថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​អំពើពុករលួយ ដែល​នាំ​ឲ្យ​ខាតបង់​ចំណូល​ថវិកា​ជាតិ​នា​ថ្ងៃ​អនាគត​។​

​អំពើ​ពុករលួយ​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន នា​ខេត្ត​ព្រះសីហនុ រួមមាន​៖ សមាគម​អាដហុក និង​អង្គការ​លីកាដូ​ជាដើម ក៏​ស្នើ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង លោក គុណ ញឹម អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ឲ្យជួយ​បញ្ជូន​មន្ត្រី​ចុះ​ស៊ើបអង្កេត សកម្មភាព​ការងារ របស់ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ដែល​សាធារណៈជន​សង្ស័យថា បាន​ឃុបឃិត​ជាមួយ​ឈ្មួញ លួច​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ដើម្បី​បាន​ដឹង​ការពិត​ឲ្យបាន​ឆាប់​។​

​ត្រង់​ចំណុច​នេះ លោកស្រី ជៀ​ប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​សម្ភាស​ឲ្យ​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ​ថា លោកស្រី​ធ្លាប់បាន​ទទួល​ព័ត៌មាន ជុំវិញ​សកម្មភាព នៃ​ការ​នាំចូល​ទំនិញ​គេច​ពន្ធ​មួយ​ចំនួន ត្រូវ​ឈ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ព្រមទាំង​មន្ត្រី​ស្ថាប័ន​ខ្លះ​ទៀត ដែល​ប្រចាំការ​នៅ​ច្រក​កំពង់​ផែ​ទំនប់រលក ឬ​ផែ​សូ ជុង​ហ៊ួ​រ និង​កំពង់ផែ​ឯកជន​មួយ​ចំនួន​ទៀត​នៅ​ស្រុក​ស្ទឹងហាវ​ជាដើម​។​

​ករណី​សង្ស័យ​ពី​ការឃុបឃិត​នាំចូល​ទំនិញគេចពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក នា​ខេត្ត​ព្រះសីហនុ ដែល​ត្រូវបាន​សាធារណៈជន បាន​ចោទប្រកាន់​ជា​បន្តបន្ទាប់​មក​នេះ លោកស្រី សុធា​រី បាន​សំណូមពរ​ដល់ លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​កោះអញ្ជើញ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ព្រមទាំង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​ប្រចាំការ​នៅ​ច្រក​កំពង់​ទំនប់រលក ទៅ​សាកសួរ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឲ្យបាន​ឆាប់ តាម​ដែល​អាចអនុវត្ត​ទៅបាន​។​

អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​មួយចំនួន​នា​ខេត្ត​ព្រះសីហនុ ថ្លែងថា ពួកគេ​កំពុង​រង់ចាំ​មើល​ចំណាត់ការ របស់​ថ្នាក់ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ចំណាត់ការ​ទៅ​លើ​ករណី​បទ​សង្ស័យ ដែល លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ មាន​ប្រសិទ្ធភាព​ត្រឹម​កំរិត​ណា ដើម្បី​ផ្តល់​យុត្តិធ៌ម​ជូន​ភាគី​ពាក់ព័ន្ធ ដែល​ត្រូវ​សាធារណៈជន​ចោទប្រកាន់​នា​ពេល​កន្លង​ទៅ​។​

​ជាង​នេះ ប្រសិនបើ អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​រកឃើញ​កំហុសឆ្គង ថា​ពិតជា​មាន​មន្ត្រី​គយ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ស្ថាប័ន​ខ្លះ ពិតជា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ​អនុញ្ញាត ឲ្យ​នាំ​ចូល​ទំនិញគេចពន្ធ​ខុសច្បាប់ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ​ដូច​ការចោទប្រកាន់​មែន​។ ទាំង​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល និង​ពលរដ្ឋ​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​កសាង​សំណុំរឿង បញ្ជូន​បុគ្គល ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​ឃុបឃិត នាំចូល​ទំនិញគេចពន្ធ​តាម​ច្រក​កំពង់ផែ​ទំ​បន់រ​លក បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​ឲ្យបាន​ធ្ងន់ធ្ងរ ដើម្បី​ជា​ការព្រមាន​។​

​ទោះជា​បែប​នេះ​ក្តី លោកស្រី ជៀ​ប សុធា​រី មន្ត្រី​សមាគម​អាដហុក ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ទទួលស្គាល់ថា កន្លងទៅនេះ បាន​ឃើញ​សកម្មភាព​ការងារ របស់​មន្ត្រី​សាខា​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​នេះ ចុះបង្ក្រាប និង​ត្រួតពិនិត្យ​ទំនិញ​នាំចូល​ដោយ​មិន​បង់ពន្ធ​ជូន​រដ្ឋ​បាន​ជាច្រើន​ករណី​។ ក្នុងនោះ​ក៏​ធ្លាប់បាន រក​ឃើញ​ម៉ូតូ​សេរី​ទំនើបៗ និង​សម្ភារៈ​ប្រើប្រាស់​មួយចំនួន ត្រូវ​ឈ្មួញ​បាន​នាំ​ចូល និង​ដាក់​លក់​នៅ​តាម​ហាង​មួយចំនួន នា​ខេត្ត​ព្រះសីហនុ ដោយ​មិន​បាន​បង់ពន្ធ​នាំចូល ហើយ​ត្រូវ​មន្ត្រី​គយ​ចល័ត ចាប់​ផាក​ពិន័យ​ឲ្យ​បង់ពន្ធជូន​រដ្ឋ បាន​ជាច្រើន​ករណី​។​

​អ្នកយក​ព័ត៌មាន CEN.COM.KH ប្រចាំ​ខេត្ត​ព្រះសីហនុ មិនទាន់​អាច​ទាក់ទង លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ផែ​ទំនប់រលក ឬ​ហៅ​ថា ផែ​សូ ជុង​ហ៊ួ​រ ដើម្បី​បំភ្លឺ​លើ​ករណី​បទ​ចោទ ថា​បាន​ឃុបឃិត​ជាមួយ​ឈ្មួញ លួច​នាំ​ចូល​ទំនិញគេចពន្ធ​អនាធិបតេយ្យ តាម​ច្រក​កំពង់​ផែ​ទំនប់រលក បាន​នៅឡើយ​ទេ​។​

យ៉ាងណា​ក៏ដោយ​ចុះ អ្នកឃ្លាំមើល​ផែន​ការអភិវឌ្ឍ​សង្គម និង​សាធារណៈជន បាន​សំណូមពរ​ដល់ លោក ឱ យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវ​កោះហៅ លោក ឡឹង សុភាព ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក ខេត្ត​ព្រះសីហនុ ដែល​ជាប់​សង្ស័យ​ថា បាន​ឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ទំនិញ​គេច​ពន្ធ តាម​ច្រក​កំពង់​ផែ​ទំនប់រលក ជា​ថ្នូរ​ទទួលបាន​សំណូក​ពុករលួយ ឲ្យបាន​ឆាប់ ដើម្បី​រកឲ្យឃើញ​ការពិត ឈាន​ទៅ​ទប់ស្កាត់​បទល្មើស​នាំចូល​ទំនិញគេចពន្ធ នាំឲ្យ​បាត់បង់​ចំណូល​ថិ​វ​កា​ជាតិ​នា​ថ្ងៃ​អនាគត​៕ ដែន សីមា​

 

×