Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីកសិកម្ម សង្ឃឹ​មថា​​ ​EU នឹងចូល​រួ​មអភិ​​វ​​​ឌ្ឍ​ក​​ម្ពុ​ជា​​ជាប​​​ន្តទៀត

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្ម បានថ្លែងអំណរគុណចំពោះ EU ដែលបានផ្តល់ការគាំទ្ររាជរដ្ឋាភិ​បា​លក​ម្ពុជា តាមរយៈគម្រោ​ង​នានា និងជួយឧបត្ថម្ភគាំទ្រ​ដ​ល់ដំ​ណើរកា​រក​សាងជាតិ និងអភិវ​ឌ្ឍន៍កម្ពុជា ចាប់តាំ​ងពី​គ្រាក្រលំបាក រហូ​តដល់​កម្ពុជា សម្រេច​បាននូ​វសុ​ខសន្តិ​ភាពពេញលេញ ​លទ្ធិ​ប្រ​ជាធិ​ប​តេយ្យ និងវឌ្ឍនភាព ហើយសង្ឃឹមថា​ ​EU នឹងចូលរួមអភិ​វ​ឌ្ឍក​ម្ពុជា​ជាប​ន្តទៀត។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០១៩ បានរៀបចំពិធីបិទ​ប​ញ្ចប់ក​ម្មវិ​ធីស្តីពី “ការជំរុញកំណើនវិ​ស័​យកសិ​កម្មប្រ​កបដោ​យចី​រភាព និងបរិយាប័ន្នលើ​អ​នុវិស័​យជ​លផ​ល និងផលិត​ក​ម្មស​ត្វ” និងពិធីប្រកាសដាក់​ឲ្យ​អនុវ​ត្តន៍កម្មវិ​ធីអ​ភិវ​ឌ្ឍន៍វិ​ស័យជ​លផល ដែលកម្មវិធីទាំងពីរបានទ​ទួ​ល​ជំនួយហិ​រញ្ញប្បទាន​ឥត​សំណង​ពីសហ​ភាពអឺ​រ៉ុប(EU)។ ពិធីនេះ ស្ថិតក្រោមអធិបតីភា​ពលោករដ្ឋមន្ត្រី វេង សាខុន និងលោក George Edgar ឯកអគ្គរដ្ឋទូតសហភា​ព​អឺរ៉ុប។

លោក Geoge Edgar បានមានប្រសាសន៍ថា ក្នុងនា​មដៃគូអភិវឌ្ឍរ​យ:​ពេលវែ​ង ជាមួយ​រាជ​រដ្ឋាភិ​បាលកម្ពុជា ដោយបានឃើញសមិទ្ធ​ផ​លដ៏មា​នត​ម្លៃជាច្រើន កើតចេ​ញពីក​ម្មវិ​ធីខាងលើ ដែលបានចូលរួមចំណែ​ក​អភិវ​ឌ្ឍវិស័​យជ​លផល និងផលិតក​ម្ម​សត្វ ដោយបានផ្តល់ប្រយោជន៍ដោ​យ​ត្រង់ឲ្យ​ទៅក​សិករ​ខ្នាតតូ​ចនៅទូ​ទាំង​ប្រទេស។ លោកសង្ឃឹម និងជឿជាក់​ថា ជំនួយ​ហិរញ្ញ​វត្ថុនេះ នឹងជួយក្រសួង ដៃគូអ​ភិវ​ឌ្ឍ ភាគីពាក់ព័ន្ធ​ ​និងជា ពិសេសសហគមន៍នេសា​ទ ក្នុងការសហការគ្នាយ៉ា​ង​សក​ម្ម ហ្មត់ចត់ ដើម្បីគ្រប់គ្រង និងប្រើ​ប្រាស់​ធន​ធានជន​ផល​ទាំង​ទឹកសា​ប និងសមុទ្រឲ្យកាន់តែមានប្រ​សិ​ទ្ធភា​ព ផ្តល់ប្រយោជន៍ដល់ប្រ​ជា​សហ​គមន៍​កាន់​តែប្រសើ​រឡើង ហើយខ្លួនលោកផ្ទាល់ ​ក៏​ដូចជា EU ចង់ឃើញប្រជាពល​រ​ដ្ឋក​ម្ពុជា ទទួល​បាន​ប្រយោជ​ន៍ ពីកម្ម​វិធីនេះ ដោយស្មើ​ភាព​គ្នា តម្លាភាព ចីរភាព និងនិរន្តរភា​ព​នៃធន​ធានធ​ម្មជា​តិ​បឹងទ​ន្លេសាប និងសមុទ្រដ៏មានតម្លៃរ​ប​ស់ក​ម្ពុជា។

ឆ្លៀតយកឱកាសនេះ លោករដ្ឋមន្ត្រី​ បានរំលឹកជូនអង្គពិធីជ្រាបដោយ​ស​ង្ខេបពី​ប្រវ​ត្តិ នៃកិច្ច​សហប្រតិបត្តិការផ្តល់ជំនួ​យ​ឧប​ត្ថម្ភផ្នែ​កហិរញ្ញ​វត្ថុ​របស់ EU សម្រាប់អភិវឌ្ឍវិស័យក​សិ​កម្ម​ចាប់​ពីឆ្នាំ១៩៩៣ ដែលមានជាបន្ត​ប​ន្ទាប់​ដូច​ខាង​ក្រោម ១-គ​ម្រោងទី​១ “ការស្តារឡើងវិញវិ​ស័​យក​សិកម្ម​នៅក​ម្ពុជា-ប្រាសាក់ PRASAC ថវិកា ៨០ លានអឺរ៉ូ សម្រាប់ ៨ឆ្នាំ(១៩៩៥-២០០៣) ហើយកម្មវិធីឥណទាន​រ​បស់គ​ម្រោង​នេះ បានប​ង្កើត​ស្ថាប័ន​មីក្រូ​ហិរញ្ញ​វត្ថុមួយ កំពុង​ដំណើ​រកា​រមក​ទល់ប​ច្ចុប្ប​ន្ន។ ២-គម្រោងទី២ “ការចិញ្ចឹមស​ត្វ​ខ្នាត​តូច Cambodia Smallholder Livestock Production Project, SLPP” ថវិកា ៥លាន​អឺរ៉ូ​ សម្រាប់​ ៥ឆ្នាំ(២០០៥- ២០១០)។ ៣-គម្រោងទី៣ “ការ​ស្តារ​ឡើងវិញ លើវិស័យសេដ្ឋ​កិ​ច្ច និងស​ង្គម​កិច្ច នៅបណ្តា​ខេត្តនៃ​តំប​ន់ពា​យ័ព្យហៅកា​ត់ថា​អេកូស​ន” (Economic and Social Relaunch of Northwest Provinces, ECOSORN) ២០លានអឺរ៉ូ សម្រាប់ ៥ឆ្នាំ(២០០៦-២០១០)។ ៤-គម្រោងទី៤ “សន្តិ​សុខ​ស្បៀ​ង EU Food Facility Project” ថវិកា ១១លានអឺរ៉ូ សម្រាប់ ១ឆ្នាំ(២០១០-២០១១) នៅខេត្តគោលដៅចំនួន​១​០។ ៥-គ​ម្រោង​ទី៥ “ការ​ជំរុ​ញកំ​ណើ​នវិ​ស័យ​កសិ​កម្ម​ប្រក​បដោ​យ​ចីរ​ភាព និងបរិ​យា​ប័ន្ន នៃអនុវិស័យជល​ផ​ល និងផលិត​ក​ម្មស​ត្វ” ដែលយើងកំពុងរៀប​ចំ​បិទ​បញ្ច​ប់នា​ពេ​លនេះ​ EU បានផ្តល់ហិរញ្ញ​ប្ប​ទាន​ឥត​សំណង​ចំនួ​ន ២០លានអឺរ៉ូ និ​ងរា​ជរ​ដ្ឋាភិ​បាល​ចំនួ​ន៦លា​ន​អឺរ៉ូ សម្រាប់ ៥ឆ្នាំ (២០១៤-២០១៨)។

ក្រៅពីនេះ EU បានជួយឧបត្ថម្ភដល់ការ​អ​ភិវឌ្ឍ​វិស័យ អាទិភា​ពផ្សេ​ងៗទៀតជា​ច្រើន ស្របទៅ​តាមក​ម្មវិធី​កំណែទ​ម្រង់ និងយុទ្ធសាស្រ្តចតុកោណរ​បស់រា​ជរ​ដ្ឋាភិបាល ជាអាទិ៍ កា​រប្រែ​ប្រួ​លអា​កា​សធាតុ កម្មវិធី REDD ជំរឿ​នក​សិក​ម្ម ការអភិវ​ឌ្ឍ​ន៍ធ​នធាន​ម​នុស្ស។ល។ ទាំងអស់នេះ ក្នុងទិ​សដៅ​តែមួយ​ គឺចូល​រួម​ចំណែ​កយ៉ា​ងមា​នប្រ​សិទ្ធភាព ក្នុងកា​រលើ​កស្ទួយ​កំណើ​នសេដ្ឋកិច្ចជាតិ និងកាត់ ប​ន្ថយ​ភាព​ក្រីក្រ។ សមិទ្ធផលដ៏មានតម្លៃ​ដែល​យើង​សម្រេច​បាន​នាថ្ងៃ​នេះ ប្រាកដជាបានមកដោយកា​រ​ខិត​ខំប្រឹង​ប្រែ​ង យកចិត្តទុ​ក​ដាក់ សហការពេញលេញ​ ​និងសម្របសម្រួលដោះស្រា​យ​បញ្ហា​បាន​ទាន់ពេ​លវេ​លា ដោយឈរលើស្មារតី​ទ​ទួលខុ​សត្រូ​វ​ខ្ពស់ ក្នុងបំណងកែលម្អ​ចំ​ណុច​ខ្វះខាត បំពេញបង្រ្គប់នូ​វ​ធាតុចូលសំ​ខាន់ៗ ធ្វើយ៉ាង​ណាឲ្យ​ការអ​នុវ​ត្តគ​ម្រោងប្រ​ព្រឹត្តទៅ​ដោយ​រលូ​ន និងទទួលបានជោគជ័យ​តា​មការ​គ្រោង​ទុក ដើម្បីទទួ​លបា​នប្រ​យោជន៍ជាអតិបរមា​ជូ​នដ​ល់ប្រ​ជា ព​លរដ្ឋ​ដែល​ជាអ្នក​ទទួ​លផល​ជាក់​ស្តែង។ សមិទ្ធផលដ៏ធំ​ធេ​ងនេះ​ ក៏មិនអាចកាត់ផ្តា​ច់​បាន​ពីកា​រជួ​យ​ជ្រោម​ជ្រែង និងសហការពីអាជ្ញា​ធ​រថ្នាក់ក្រោមជាតិគ្រប់​លំដា​ប់ថ្នា​ក់ និងកា​រ​ចូ​លរួម​ពេញ លេញពីអ្ន​ក​ទទួ​លផ​ល មន្ទីរពាក់​ព័​ន្ធ អង្គការក្រៅ​រ​ដ្ឋាភិ​បាល វិស័យឯកជន និងសហគ​ម​ន៍កសិកម្មប្រ​កបដោ​យកា​រទទួ​លខុ​សត្រូវ តម្លាភាព និងប្រសិទ្ធ​ភា​ព។

ដោយឡែក កម្មវិធី​ថ្មី ​២ទៀត គឺទី១ “ការជំរុញកំណើនវិស័យវារី​វ​ប្បកម្ម​ប្រក​បដោ​យចី​រភាព និងបរិយា​ប័ន្ន​នៃវា​រីវ​ប្បកម្ម (CAPFISH-Aquaculture​)”​ ដែលបា​នចុះ​កិច្ច​ព្រម​ព្រៀងរ​វា​ងរាជរដ្ឋាភិបា​លជា​មួយ​ EU និង AFD នៅថ្ងៃទី២៧/១១/២០១៧ សម្រាប់ ៦ឆ្នាំ(២០១៨-២០ ២៣) ថវិ​កា ៣៥លា​នអឺរ៉ូ(EU ៣០ និង AFD ៥) និងទី២ គឺ “ការជំរុញកំណើនវិស័​យ​ជល​ផល​ប្រ​កបដោយ​ចីរ​ភាព និងបរិ​យាប័​ន្ន​៖ សមាសភាគការនេសាទ ​(C​APFISH-Capture) ជាកម្មវិធីផ្តល់ហិរ​ញ្ញ​ប្បទា​នឥ​ត​សំណ​ងរ​បស់ EU ថវិកា ៨៧ លានអឺរ៉ូ ​និងបានចុះកិច្ចព្រម​ព្រៀ​ងរ​វាង​រាជ​រដ្ឋាភិបាល​ជា​មួយ EU នៅថ្ងៃទី០១/៧/២០១៩ សម្រាប់ ៥ឆ្នាំ(២០១៩-២០២៣)។ សរុបថវិកា​ហិរ​ញ្ញប្ប​ទាន​ដែលជា​ជំនួ​យ​ឥត​សំណ​ង​រ​បស់ EU សរុប ១២២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ(២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោ​បាយ​រ​បស់​រាជរ​ដ្ឋា​ភិបាល សម្រេច​ឲ្យបា​ននូ​វកា​រអភិ​វឌ្ឍ​ប្រកប ដោយនិរ​ន្តរ​ភា​ព ភាព​ធន់​ទៅនឹ​ងកា​រ​ប្រែប្រួ​លអា​កាស​ធាតុ និងបរិយាប័ន្ននៃធន​ធា​នជ​លផ​លទឹ​កសាប និងសមុទ្រ លើកស្ទួយជីវភា​ព​រប​ស់ប្រ​ជា​ពល​រដ្ឋ​ និងទ្រ​ទ្រង់​កំណើ​ន​សេ​ដ្ឋកិ​ច្ចជាតិ។

ទាក់ទងនឹងកា​រអ​នុ​វត្តកម្ម​វិធី​ លោករដ្ឋមន្រ្តី ណែនាំដល់មន្រ្តីអនុវ​ត្ត​ន៍គម្រោង​ទាំង​អស់​ត្រូវយ​កចិ​ត្តទុ​កដាក់ សហការឲ្យបានល្អជា​មួ​យម្ចា​ស់ជំ​នួយ ដៃគូ​អភិ​វឌ្ឍន៍ ស្ថាប័នពាក់ព័​ន្ធ​ វិស័​យ​ឯក​ជន សហគមន៍​ក​សិកម្ម​ទាំង​អស់ ដើ​ម្បីអនុ​វត្តន៍គម្រោងក​ម្មវិ​ធីនេះ ឲ្យរ​លូន​ប្រកប​ដោយ​មនសិ​កា​រវិជ្ជាជីវៈ តម្លាភាព ទ​ទួលខុស​ត្រូវខ្ពស់​ ឲ្យសម្រេ​ច​បាន​ជោគ​ជ័យ ទៅតាម​ការ​រំពឹង​ទុក​ និងជា​ពិសេសនោះ គឺសម្រេច​គោល​ដៅ​ថ្នាក់​ជាតិ ស្តីពីកិ​ច្ចកា​រពា​របរិ​ស្ថាន​ជល​ផល ការអភិរក្ស​ជី​វៈច​ម្រុះ ការអភិវឌ្ឍ​សេដ្ឋ​កិច្ច សង្គម អភិបាលកិច្ច និ​ងកា​រកាត់បន្ថយភា​ព​ក្រីក្រ​ដែល​មាន​ចែង​ក្នុងក​ម្មវិ​ធីនយោបាយ របស់​រាជ​រដ្ឋាភិ​បាល ស្តីពីវិ​ស័យជ​លផ​ល ផែនការអភិវឌ្ឍន៍សេ​ដ្ឋកិ​ច្ច សង្គម ផែនការស​កម្មភាព​អភិបា​លកិច្ច និងយុទ្ធសាស្រ្តជាតិកាត់បន្ថ​យ​ភាពក្រី​ក្រ។​

ក្នុងនាម​រាជ​រដ្ឋា​ភិបា​ល និងក្រសួង លោករដ្ឋមន្ត្រី បានថ្លែ​ងអំ​ណរគុ​ណជាអនេ​កជូន​ចំពោះ​ EU ដែលបានផ្ត​ល់កា​រ​គាំទ្រ រាជរ​ដ្ឋាភិ​បាលក​ម្ពុ​ជា តាមរយៈគ​ម្រោ​ងនា​នា និងជួយឧបត្ថ​ម្ភ​គាំទ្រដ​ល់ដំ​ណើរ​កា​រក​សាង​ជាតិ និងអភិវឌ្ឍន៍កម្ពុ​ជា​ចាប់តាំ​ងពីគ្រា​ក្រលំ​បាក រហូត​ដល់​កម្ពុជា​សម្រេ​ចបា​ននូវ​សុខស​ន្តិភា​ពពេញ​លេញ​ លទ្ធិប្រជាធិ​ប​តេយ្យ និងវឌ្ឍន​ភា​ព ហើយសង្ឃឹមថា ​E​U នឹងចូលរួម​អ​ភិវ​ឌ្ឍក​ម្ពុជា​ជាប​ន្តទៀ​ត សំដៅ​ប្រែក្លា​យប្រ​ទេសនេះ ឲ្យទៅជា​ប្រទេ​សមួ​យមាន​ភាព​ជឿនលឿ​ន ប្រកប​ដោយ​ក្តីស​ង្ឃឹម​ ឆ្លើយ​តប​ទៅនឹង​យុទ្ធ​សាស្រ្តចតុ​កោណ​ដំ​ណាក់​កាល​ទី៤ និងឈានឆ្ពោះ ​ទៅសម្រេ​ច​ចក្ខុ​វិស័យ​នាឆ្នាំ​២​០៣០ និងឆ្នាំ២០៥០៕ ដោយ៖បញ្ញាស័ក្តិ

×