Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណបក្សនយោបាយ ពិនិត្យឡើងវិញ​នូវ​ស្ថានភាព នៃ​ការអនុវត្ត​ច្បាប់​

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណបក្សនយោបាយ ដើម្បី​ផ្សព្វផ្សាយ អំពី​ខ្លឹមសារ​ច្បាប់ ស្តីពី​គណបក្សនយោបាយ ពិនិត្យឡើងវិញ​នូវ​ស្ថានភាព នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ កំណត់​នូវ​បញ្ហា​ប្រឈម​នានា ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក​។​

​ក្រសួងមហាផ្ទៃ បាន​ផ្សព្វផ្សាយ​ថា នៅ​រសៀល​ថ្ងៃ​ពុធ ទី​២១ ខែសីហា ឆ្នាំ​២០១៩ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជាមួយ​គណបក្សនយោបាយ ក្រោម​អធិបតីភាព លោក ប៊ុន ហុន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដើម្បី​ផ្សព្វផ្សាយ​អំពី​ខ្លឹមសារ​ច្បាប់​ស្តីពី​គណបក្សនយោបាយ ពិនិត្យឡើងវិញ​នូវ​ស្ថានភាព​នៃ​ការអនុវត្ត​ច្បាប់​ស្តីពី​គណបក្សនយោបាយ កំណត់​នូវ​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នាពេល​កន្លងមក និង​ស្វែងរក​ដំណោះស្រាយ​នានា​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​អ​ព្យា​ក្រឹត្យ​ភាព ដល់​តំណាង​គណបក្សនយោបាយ​ដែល​បាន​ចុះបញ្ជី​នៅ​ក្រសួងមហាផ្ទៃ ដោយមាន​ចូលរួម​ពី​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ តំណាង​ធនាគារជាតិ​នៃ​កម្ពុជា តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​តំណាង​គណបក្សនយោបាយ​។​

​កិច្ចប្រជុំ​នេះ ស្វែងរក​ដំណោះស្រាយ​នានា ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​អ​ព្យា​ក្រឹត្យ​ភាព ដល់​តំណាង​គណបក្សនយោបាយ ដែល​បាន​ចុះ បញ្ជី​នៅ ក្រសួងមហាផ្ទៃ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

×