ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ ព្រះមហាក្សត្រិយ៍ នរោត្តម មុនីនាថ សីហនុ យាងទៅទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីពិនិត្យព្រះរាជសុខភាព នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩នេះ ។
លោក គុយ សុផល អ្នកនាំពាក្យក្រសួងព្រះបរមរាជវាំង បានប្រាប់ថា ការយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន របស់ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រិយ៍ ធ្វើឡើងតាមការយាងរបស់ក្រុមគ្រូពេទ្យចិន ដើម្បីពិនិត្យព្រះរាជសុខភាព ដែលតែងតែធ្វើឡើងជាទៀងទាត់ពីរដងក្នុងមួយឆ្នាំ។
សូមព្រះអង្គទ្រង់ប្រកបដោយព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូណ៌ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ប្រជានុរាស្ត្រគ្រប់រូប រស់នៅក្នុងសុខសន្តិភាព តរៀងទៅ៕ដោយ៖កូឡាប