Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះសីហនុ​ រំលឹក​ដល់ក​ម្លាំន​គរបាល និងកងរាជអាវុ​ធ​ហត្ថ ត្រូវបន្តពង្រឹងការងារ​រ​ក្សាសន្តិ​សុខ និងសណ្តាប់ធ្នាប់​សា​ធារ​ណៈ

ខេត្តព្រះសីហនុ៖ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហ​នុ​ លោក គួច ចំរើន នៅថ្ងៃចន្ទ ទី២៦ ខែសីហានេះ បានបើកកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងា​រប្រ​ចាំខែសី​ហា និងលើកទិសដៅអ​នុ​វត្តន៍បន្ត ដោយផ្តោ​តសំ​ខាន់លើការងារ​រ​ក្សាស​ន្តិសុខ និងសុវត្ថិភា​ព​សាធា​រណៈ ដោយមានការចូលរួមពី​ ​ប្រធាន​មន្ទីរ​អង្គ​ភាព អភិបាល អភិបាលរងក្រុង​ ស្រុក និងកងកម្លាំងប្រដាប់អា​វុ​ធគ្រប់​ស្ថាប័ន។

បន្ទាប់ពីស្ដាប់របាយ​ការ​ណ៍ របស់មន្ទីរ អង្គភាពនានា និងកងកម្លាំង​ប្រ​ដាប់អា​វុធ​​រួចមក លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ​ បា​​នណែនាំដល់មន្ត្រីអនុវត្តន៍ច្បាប់ទាំងអស់ ត្រូវយកចិត្ត​ទុ​កដាក់ ពង្រឹងការងារត្រូ​វ​ពិនិ​ត្យរដ្ឋ​បាល​ចំហ នៅតាម​កន្លែ​ងស្នាក់​នៅអ​ចិន្ត្រៃយ៍ របស់ជនបរ​ទេ​ស , ពង្រឹងការត្រួតពិនិត្យ​អា​វុ​ធជាតិផ្ទុះ និងត្រួតពិនិត្យជា​តិ​អាកុ​ល ចំពោះអ្នកបើកបរគ្រ​ប់​ប្រភេទ ចាប់ពីទោចក្រ យានយន្ត និងយានយន្តគ្រប់ប្រភេទ​នៅ​តាមចំ​ណុចគោ​លដៅ ដើម្បីធានាសន្តិសុ​ខ​ សុវត្ថិភាពជូនបងប្អូ​ន​ប្រជាព​លរដ្ឋ ភ្ញៀវទេសចរជាតិ ​អន្តរជាតិ។ ជាពិសេសអ្ន​ក​វិនិយោ​គិន ដែលចូល​​ម​កវិនិយោគក្នុងខេត្តព្រះសីហ​នុ​ ឲ្យមានជំនឿ និងទំនុកចិត្ត ចូលមកបណ្តា​ក់ទុន ឲ្យបានច្រើនទៀត​នៅ​ថ្ងៃខាង​មុ​ខ។

លោក គួច ចំរើន​ ឲ្យដឹងដូច្នេះ រួចក៏បានណែនាំឲ្យមន្ត្រីន​គ​របាលចរា​ចរណ៍ផ្លូវគោក ត្រូវបន្តចុះត្រួតពិ​និត្យ​លើយា​នយ​ន្ត ដែលគ្មានផ្លាកលេខ​​ គ្រប់ប្រភេទ ដោយត្រូវធ្វើការ​ឃា​ត់ទុក​​ ហើយបញ្ជូនទៅឲ្យជំនា​ញ​ នៃមន្ទីរសាធា​រណការ និង​ដឹកជញ្ជូនខេត្តព្រះសីហ​នុ​ យក​ទៅរ​ក្សាទុក។

ត្រង់ចំណុចនេះ លោក ​គួច ចំរើន បានណែនាំថា រាល់គ្រប់យានយន្តអត់​ផ្លាកលេខទាំងអស់ ដែលសមត្ថកិច្ចបា​ន​ឃាត់ទុ​ក គឺតម្រូវឲ្យម្ចាស់យ​កផ្លាកលេខបំពាក់ជាមុនឲ្យរួ​ច​រាល់ សិន ទើបអនុ​ញ្ញាត​ឱ្យធ្វើចរាចរណ៍នៅលើដងផ្លូវសា​ធា​រណៈ​ ដើម្បីឱ្យសមត្ថកិច្ចមានល​ទ្ធភាពគ្រ​ប់​គ្រាន់ ក្នុងការគ្រប់គ្រ​ង​យានយន្ត​ ដែលធ្វើចរាច​រ​ណ៍​ក្នុង​ក្រុង-ខេត្តព្រះសីហ​នុ​ និងចូលរួមកាត់ប​ន្ថយ​គ្រោះថ្នា​ក់ច​រាចរនៅតាមដងផ្លូវឲ្យ​ថ​យចុះចំ​នួន​។

អភិបាលខេ​ត្តព្រះសី​ហនុ លោក គួច ចំរើន ទទួលស្គាល់ថា គ្រោះថ្នាក់​ចរាចរ និងការកកស្ទះ​ច​រាចរ​ណ៍ គឺជា​បញ្ហាប្រឈ​មដ៏​សំខា​ន់មួយ សម្រាប់ខេត្តព្រះសី​ហ​នុ​ នាពេលបច្ចុប្បន្ន​ ព្រោះដោយសា​រ​តែកំ​ណើន​ នៃការដឹកជញ្ជូន​ពី​មួយថ្ងៃ​ទៅមួ​យថ្ងៃ​ មានការ​កើ​នឡើងយ៉ា​ង​ខ្លាំង​ ស្របពេលដែ​ល​ខេត្ត​ព្រះសីហ​នុ​ កំពុងមានសកម្ម​ភាព​អភិ​វឌ្ឍន៍​យ៉ាង​លឿន នៃវិស័យសំណង់ អគារពាណិជ្ជកម្ម ​ស​ណ្ឋាគារ និងផ្ទះសំណា​ក់​​ជា​​ដើម នៅពេលបច្ចុប្បន្ននេះ​៕​​ ដោយ៖ ដែន សីមា

×