Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​ជនបរទេស​ធ្វើ​ចារកម្ម​នៅ​កម្ពុជា​៖ ប៉ូលិស​ស្រាវជ្រាវ​រកឃើញ​តម្រុយ​ខ្លះ​ហើយ​

​ភ្នំពេញៈ ប៉ូលិស​កម្ពុជា​បាន​ស្រាវជ្រាវ​ស៊ើបអង្កេត និង​មាន​តម្រុយ​ខ្លះ​ហើយ លើ​ករណី​ជនបរទេស​មក​ធ្វើ​ចារកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ឃុបឃិត​ជាមួយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​រៀបចំ​ផែន​ការធ្វើបដិវត្ត​ន៍ព​ណ៌​ដើម្បី​ផ្តួលរំលំ​រាជរដ្ឋាភិបាល​កម្ពុជា​។​

ប៉ុន្តែ​សមត្ថកិច្ច​នៅ​មិនទាន់​បង្ហាញ​ព័​ត៍​មាន​លំអិត​នៅឡើយ​ទេ ដោយ​រង់ចាំ​ការស៊ើបអង្កេត​ចប់​សិន​។​

​ការស្រាវជ្រាវ​ករណី​ជនបរទេស​ធ្វើ​ចារកម្ម​នៅ​កម្ពុជា គឺ​បន្ទាប់ពី​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក៏ដូចជា​ក្រសួងការបរទេស ស្រាវជ្រាវ​វត្ត​មាននៃ​ជនជាតិ​អាមេរិក​ទាំងឡាយ​ដែល​សង្ស័យថា បានធ្វើ​ចារកម្ម​នៅ​ពីក្រោយ​បញ្ហា​ឆ្នាំ​២០១៣​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល អគ្គនាយក​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បានបញ្ជាក់​កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែតុលា នៅក្រៅ​ប្រជុំ​ផ្សព្វផ្សាយ​អនុក្រឹត្យ ១២៩ អនក្រ​.​បក ចុះ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៧ ស្តីពី​ការលុបចោល និង​ដកហូត​ឯកសារ​រដ្ឋបាល​កម្ពុជា​មិន​ប្រក្រតី​ដែល​ជនបរទេស​កំពុងកាន់​កាប់​ប្រើប្រាស់​ថា បញ្ហា​នេះ គឺជា​បញ្ហា​ពាក់ព័ន្ធ​រវាង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជាមួយ​អគ្គស្នងការ​នគរបាល​ជាតិ ហើយ​សំខាន់បំផុត​វា​ជា​ការងារ​សន្តិសុខ​ជាតិ ដែល​ចាំបាច់​សមត្ថកិច្ច​ត្រូវតែ​តាមដាន​រហូត​ដល់ពេល​ចប់​លទ្ធផល​ទើប​អាច​ប្រាប់​បាន​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល បាន​បញ្ជាក់ថា “​ទាក់ទង​ករណីនេះ សមត្ថកិច្ច​ស្រាវជ្រាវ​បាន​តម្រុយ​ខ្លះ​ហើយ ពីព្រោះ​យើង​ធ្វើ​ហើយ ពិត​ជាមាន​តម្រុយ ប៉ុន្តែ​គ្រាន់​ថា ការងារ​នេះ វា​ពាក់ព័ន្ធ​និង​សន្តិសុខ​ជាតិ មិនទាន់​ប្រាប់​បានទេ ហើយ​វា​ប៉ះពាល់​ដល់​សិទ្ធិ​គេ​ទៀត ពីព្រោះ​សិទ្ធិ​សម្រេច​ខុសច្បាប់​កន្លែង​ណា ចុងក្រោយ​គឺ​សាលក្រម​របស់​តុលាការ​ទេ ដែលជា​អ្នកសម្រេច​”​។​

​សូមជម្រាបថា ក្នុងឱកាស​ចុះ​ជួប​ជាមួយ​កម្មករ​កម្មការិនី​ចំនួន​ជាង​មួយ​ម៉ឺន​នាក់​នៅ​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​១ ក្នុងភូមិ​ដំណាក់​ធំ ក្នុង​ខណ្ឌមានជ័យ កាលពី​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៧ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍​ក៏ដូចជា​ក្រសួងការបរទេស​ស្រាវជ្រាវ​វត្ត​មាននៃ​ជនជាតិ​អាមេរិក​ទាំងឡាយ​ដែល​សង្ស័យថា បានធ្វើ​ចារកម្ម​នៅ​ពីក្រោយ​បញ្ហា​ឆ្នាំ​២០១៣ ហើយ​មុននឹង​ទៀតផង​។ តើ​អ្នកណាខ្លះ​បាន​ចូលមក​កម្ពុជា​?​។ ពីមុនមក​យើង​បានដឹង​ចារកម្ម​ពីរ​នាក់​បានមក​បញ្ជា​សូម្បី​ផ្លូវ​វ៉េងស្រេង​ក៏មាន​បាតដៃ​ពីរ​នាក់​នោះដែរ​៕ ​​ដោយៈ មុនីរាជ​

 

×