បន្ទាយមានជ័យ ៖ មន្ត្រីជំនាញពេទ្យសត្វសហការជាមួយយោធាព្រំដែននិងសមត្ថកិច្ចនគរបាលបានបង្ក្រាបបានមាន់រស់និងស៊ុតមាន់លួចនាំចូលពីប្រទេសថៃតាមរយះរថយន្តដឹកទំនិញពីរគ្រឿងត្រូវបានកាលពីព្រឹកថ្ងៃទី ៥ ខែ មករា ឆ្នាំ២០១៨ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ។
លោក ហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ៖ នេះជាការអនុវត្តន៍ច្បាប់ និងទប់ស្កាត់ហានីយភ័យជម្ងឺឆ្លងសត្វ។ ហើយបង្វែរមកលើកកម្ពស់ការចិញ្ចឹមសត្វក្នុងស្រុករបស់ពលរដ្ឋកម្ពុជាទៅតាមផែនការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏ដូចជា លោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទ ។ មន្ត្រីចម្រុះបានរត្រួតពិនិត្យនិងឈានដល់ស្ទាក់ចាប់បានរថយន្តចំនួន ០២ គ្រឿង ៖
ទី១-ថយន្តកូរ៉េ ចង្កូតឆ្វេង ពណ៌ស ពាក់ស្លាកលេខ កំពង់ធំ 2A:0570 នាំចូលមាន់សាច់រស់ (មានជម្រុះ) ចំនួន ៦០ តាកា ស្មើនឹង ៥៤០ ក្បាល ដែលមានម្ចាស់ឈ្មោះ រី ភីរម្យ ភេទប្រុស រស់នៅភូមិក្រឡាញ់ ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។ ទី២-រថយន្តម៉ាក Nissan ពណ៌សំបកឪឡឹក ចង្កូតស្តាំ ពាក់ស្លាកលេខ 2E:7475 នាំចូលស៊ុតមាន់ ៤០ដុំ ស្មើនឹង ១២.០០០ គ្រាប់ ដែលមានម្ចាស់ឈ្មោះ ហ៊ន ផានី ភេទ ស្រី រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកហ៊ុយ ទូច និយាយបន្តា:ការបង្ក្រាបបទល្មើសខាងលើនេះគឺអនុវត្តតាមនិតិវីធី ០៣ ចំនុចគឺ -បំពេញទៅតាម ជំពូក ៨២ នៃក្រមព្រហ្មទណ្ឌគឺ បានរាយការណ៏ ទៅលោកព្រៈរាអាជ្ញារង លោកតេង សាម៉ៃ ។ អនុវត្តតាមច្បាប់ ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។
លោកបន្តថា បន្ទាប់មកក្រុមអន្តរាគមន៍ បាននាំយកវត្ថុតាងខាងលើ មកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាល ដែលមានទីតាំងស្ថិតក្នុងបរិវេណមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តនូវវិធានការរដ្ឋបាល, បច្ចេកទេស ដោយបានបូមឈាម និងប្រមូលសំណាកវិភាគ ដើម្បីផ្ញើទៅកាន់វិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វពិនិត្យហើយរងចាំលទ្ធផល ដើម្បីអនុវត្តនូវនីតិវិធីជាបន្តទៀត ។
សូមរំលឹក ការិយាល័យរបស់លោកបនបង្ក្រាបលើការនាំចូលសត្វឬផលិតផលពីបក្សីជាច្រើនករណីក្នុងនោះបានធ្ខើការផាកពិន័យាច្បាប់បង់ចូលថវិរដ្ឋ៤៧លាន់រៀល៕ ដោយ ៖ បន្ទាយ