Friday, November 15, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងប​រិស្ថា​នចេ​ញសេ​ចក្តីណែនាំ ស្តីពី ការគ្រប់គ្រង​ និង​ប្រើប្រា​ស់អាវុ​ធ នៅតំប​ន់ការ​ពារ​ធម្មជាតិ

ភ្នំពេញ៖ ក្រសួងបរិស្ថានបានចេញសេចក្តីណែនាំស្តីពី​ការគ្រ​ប់គ្រ​ង និងប្រើប្រាស់អាវុធនៅតំ​ប​ន់ការ​ពារធ​ម្មជាតិ
ដែលស្ថិតនៅក្រោ​ម​ការគ្រ​ប់គ្រង របស់ក្រសួង​បរិស្ថាន​ដោយស្របតា​មច្បាប់ ស្តីពីតំ​បន់កា​រពា​រធ​ម្មជាតិ ច្បាប់ស្តីពីការគ្រប់គ្រងអា​វុ​ធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និងក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិ​ងជា​មន្ត្រីនាំ​ពាក្យក្រ​សួងប​រិស្ថាន បានគូសបញ្ជាក់ថា សេចក្តី​ណែនាំ​នេះ ធ្វើឡើងដើម្បីគ្រប់គ្រងឱ្យបានល្អនូវ​ការ​ប្រើប្រាស់​អាវុ​ធ ក៏ដូចជាការគ្រប់គ្រងគ្រាប់រំ​សេវ នៅតាមតំបន់ការពារធ​ម្មជាតិ ឱ្យបានល្អស្របតាមច្បាប់ដែ​ល​មានជា​ធរ​មាន។ លោកបានថ្លែងថា​សេចក្តីណែ​នាំនេះ ធ្វើឡើងតាមសេចក្តីណែនាំរបស់​ក្រ​សួងម​ហាផ្ទៃ​ និងក្រសួងការពារជាតិដើ​ម្បីឱ្យ​មាន​ការគ្រ​ប់គ្រង​ច្បាស់​លាស់ លើអាវុធគ្រាប់រំសេវ​ទាំ​ងនោះ ​ហើយសេចក្តីណែនាំនេះត្រូវ​បាន​បញ្ជូន ដល់មន្ត្រីពាក់ព័ន្ធដូចជាប្រ​ធា​នមន្ទី​របរិស្ថាន នាយកដែនជ​ម្រ​កសត្វ​ នាយកឧទ្យា​ជា​តិទាំង​អស់ និងបានណែនាំត្រូវតែអនុ​វ​ត្តន៍ឱ្យបាន​ល្អ។

លោករដ្ឋលេខា​ធិកា​រក្រសួ​ងប​រិស្ថាន នេត្រ ភក្ត្រា បានគូ​សប​ញ្ជាក់ថា ដើម្បីគ្រប់គ្រងអា​វុ​ធគ្រាប់
រំសេវតាមតំបន់ការពារ​ធ​ម្មជាតិ​ស្រប​តាម​ច្បាប់ ស្តីពីតំបន់ការ​ពា​រធម្ម​ជាតិ ច្បាប់ស្តីពីការគ្រប់គ្រ​ង​អាវុធ​ គ្រឿងផ្ទុះ និងគ្រាប់រំសេវ និង​ក្រមព្រហ្ម​ទណ្ឌ​ឱ្យមានប្រ​សិទ្ធ​ភាព ក្រសួ​ងប​រិស្ថាន​បានធ្វើ​ការ​ណែនាំ និងដាក់ចេញនូវបទ​បញ្ជា​ដូចជា ត្រូវរៀបចំឃ្លាំងនិងមានធ្នើ​រ​ដាក់អា​វុធ នៅទីតាំង​ដែលមាន​សុវ​ត្ថិភាព និងឱ្យបានត្រឹមត្រូវ ​អាចប្រើប្រាស់អាវុធបានតែក្នុងពេ​លចុះ​បំពេ​ញបេស​កកម្ម​ល្បាត ទប់ស្កាត់ បង្ក្រាបបទល្មើស ​ធនធាន​ធម្ម​ជាតុគ្រប់រូបភាព ក្នុងតំបន់ការពារធ​ម្ម​ជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួ​ន ដោយភ្ជា​ប់ជា​មួយនូវលិ​ខិត​បញ្ជាបេ​សកកម្ម និងប័ណ្ណសម្គាល់អាវុធឱ្យ​បា​នត្រឹ​មត្រូ​វ ក្នុងបេសកកម្ម ហា​មដា​ច់ខា​តការ​បា​ញ់បោះ លើកលែងតែក្នុងករណី​ពិ​សេស ដែលត្រូវការពារខ្លួនពី​គ្រោះ​ថ្នាក់ចំ​ពោះមុ​ខ ហើយករណីបាត់ប​ង់​ ត្រូវរាយ​កា​រណ៍ និងធ្វើរបាយការណ៍ជាលាយ​ល​ក្ខណ៍​អក្ស​រ។

តាមការបញ្ជាក់រប​ស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាម​ន្ត្រី​នាំពា​ក្យ បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន​បា​ននិង​កំពុ​ងតែគ្រ​ប់គ្រង តំបន់ការពារធម្ម​ជា​តិចំ​នួន ៥៧ កន្លែងមានទំហំប្រមាណ​ ​៧ ២៤៩ ០២៤ ហិកតាដែលក្នុងនោះមានឧ​ទ្យា​នជា​តិចំ​នួន ១២ កន្លែង ដែនជម្រកសត្វ​ព្រៃ​ចំនួ​ន ២០ កន្លែង តំបន់ការ​ពា​រទេស​ភាព​ចំនួ​ន ១២ កន្លែង តំបន់ប្រើប្រាស់​ច្រើ​នយ៉ាង​ចំ​នួន ៨ កន្លែង តំបន់​រ៉ា​មសារ​ចំនួន ៥ កន្លែង តំបន់បេតិក​ភ​ណ្ឌធ​ម្មជាតិ​ចំ​នួន ២ កន្លែង និងរបៀងអភិរក្ស​ជី​វសា​ស្ត្រចម្រុះ​ចំ​នួន ៣ កន្លែង។ ក្នុងការការពារនិងអ​ភ​រិក្ស​តំបន់​ការពា​រ​ធម្មជាតិទាំងនេះ​ ក្រសួងបរិស្ថានមានមន្ត្រីឧ​ទ្យានុ​រក្ស​ចំនួន ១២២០ នាក់ដែលកំពុងឈរជើ​ងកា​រពារ​យ៉ាង​ ហ្មត់ចត់នូវធនធា​ន​ធម្មជាតិ នៅក្នុងតំ​បន់​ទាំងនោះ។ លោករដ្ឋលេខាធិការក្រសួ​ង​បរិស្ថាន បានគូ​សបញ្ជា​ក់​ថា ប្រធានមន្ទីរបរិស្ថា​ន និ​ងជាប្រធានរដ្ឋបាលការ​ពារ និងអ​ភិរក្ស​ធម្ម​ជាតិរា​ជធានី ខេត្ត ដែលបា​នទទួ​លអាវុធ ត្រូវស្នើសុំគ្រូបង្វឹកជា​យោធា​ចារ្យនៅតាម​បណ្តាភូ​មិភា​គ ដើម្បីហ្វឹកហ្វឺនបណ្តុះ​បណ្តា​លដ​ល់ប្រធា​នមន្ទីរ​បរិ​ស្ថានរា​ជធា​នី ខេត្ត ​និងម​ន្ត្រីឧ​ទ្យានុរក្ស ក្នុងកា​រប្រើប្រា​ស់ ថែទាំ និងគ្រប់គ្រងអាវុធប្រ​ភេ​ទ CKC ដែលទទួ​លបា​ននោះ​។

ជាមួ​យគ្នានេះ​ដែរ ក្រសួងបរិស្ថានក៏បានចេញសេ​ច​ក្តីណែនាំមួយផ្សេ​ងទៀត ទាក់ទង​នឹង​ការប្រើប្រា​ស់ឯក​សណ្ឋា​ន សញ្ញាសក្តិ​ មួក និងសញ្ញសម្គាល់សម្រា​ប់ម​ន្ត្រីឧ​ទ្យានុរក្ស ដែលកំពុ​ងប្រ​ចាំការនៅ​តា​ម តំបន់ការពារធម្មជា​តិនានា ក្នុងគោ​លបំណ​ងលើកក​ម្ពស់​ប្រសិទ្ធ​ភាព ការប្រើ​ប្រាស់ឯក​សណ្ឋានស្រ​ប​តាម លិខិតបទដ្ឋា​នច្បា​ប់។​

ខាងក្រោមនេះជាសេចក្តី​ជូន​ដំណឹង ស្តីពីការប្រើប្រាស់ឯកសណ្ឋាន​ ​សញ្ញាស​ក្តិ មួក និងសញ្ញសម្គាល់​សម្រា​ប់មន្ត្រី​ឧទ្យា​នុរក្ស ដែលកំពុងប្រចាំកា​រ​នៅតាម​ តំប​ន់ការ​ពារធ​ម្មជាតិ និងសេចក្តីណែនាំស្តីពីកា​រគ្រ​ប់គ្រង និងប្រើប្រាស់អាវុធ​ នៅតំបន់ការ​ពារ​ធម្ម​ជាតិ​៕ដោយ៖កូឡាប

×