ខេត្តកំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺ និងកងទ័ពជើងគោគ បានបញ្ជាក់ឱ្យដឹងថា ការចាប់ខ្លួនលោកវរសេនីយ៍ទោ សុខ ស៊ុនណារ៉េត ឪពុករបស់លោក ស៊ន តារា គឺពាក់ព័ន្ធនឹងករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន មិនមែនជារឿងនយោបាយឫកិច្ចការកងទ័ពនោះឡើយ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមគោរពជម្រាបជូន សាធារណៈជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ ស៊ីនណារ៉េត ភេទប្រុស អាយុ៦៦ឆ្នាំ ពាក់ព័ន្ធនឹងករណីបទល្មើសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមបញ្ជាក់ជូនថាចំពោះករណីខាង លើនេះ មិនមានការពាក់ព័ន្ធនឹងកិច្ចការកងទ័ព ឬកិច្ចការនយោបាយឡើយ គឺជាបទល្មើសព្រហ្មទណ្ឌ ជាក់ស្តែងដែលពាក់ព័ន្ធនឹងគ្រឿងញៀនប៉ុណ្ណោះ ។
បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នឹងបន្តតាមដានករណីខាងលើនេះ ដោយយកចិត្តទុកដាក់។
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ស្ពឺ សូមគោរពជម្រាបជូនដល់សាធារណជន និងអ្នកសារព័ត៌ មាន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សាលាដំបូងខេត្តកំពង់ស្ពឺ បានទទួលចាត់ការលើសំណុំរឿង ព្រហ្មទណ្ឌលេខៈ១៨៩៩ ចុះថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ទាក់ទិននឹងករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលមានជនត្រូវចោទឈ្មោះ សុខ ស៊ីនណារ៉េត ភេទប្រុស ឆ្នាំកំណើត១៩៥៨ ត្រូវបានចោទប្រកាន់ពីបទៈ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិដក់ពរ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ដោយបានដកហូតគ្រឿងញៀនចំនួន ០២ (ពីរ)កញ្ចប់ ជាប្រភេទមេតំហ្វេតាមីន ទម្ងន់ ១៥,៥២(ដប់ប្រាំក្បៀសហាសិបពីរ)ក្រាម និងសារធាតុមិនច្បាស់ចំនួន ០១(មួយ)កញ្ចប់ ទម្ងន់ ១៣,៧៨ (ដប់បីក្បៀសចិតសិបប្រាំបី)ក្រាម។
បន្ទាប់ពីបានពិភាក្សាដេញដោលចំពោះមុខ សួរចម្លើយជនត្រូវចោទ និងពិនិត្យភស្តុតាងនានាក្នុងសំណុំ រឿងរួចរាល់ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទខាងលើ ដើម្បីបន្តការស៊ើបសួរតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី