Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំឡុ​ង​ពេលមា​នផ្ទៃ​ពោះ អ្នកមិនគួរទទួលអាហា​រ​ទាំងនេះ​ច្រើនោះទេ​ ព្រោះវាអាចបំផ្លាញ​ខួ​រក្បាល​ទារក​ក្នុង​ផ្ទៃ

នៅពេលដែលអ្នកមា​នផ្ទៃ​ពោះ​ ប្រសិនជាអ្នកចង់ឲ្យខួរក្បា​ល​កូន​លូតលា​ស់បាន​ល្អ ហើយមានប្រាជ្ញា​ឆ្លា​តវ៉ៃ​ អ្នកគួរតែចៀសកុំពិសា​រ​អាហា​រមួយចំ​នួន​ឲ្យសោះ ព្រោះវាអាចបំផ្លាញខួរក្បា​ល​កូន​បាន។ តើមាន​អា​ហា​រអ្វី​​ខ្លះទៅ?

១). អាហារដែលផ្អា​ប់​ដូចជា​ជ្រក់ ឬរបស់ផ្សេងៗក៏អ្នកមិ​ន​អាចញ៉ាំ​បាន​ដែរ បើអ្នក​ចង់ឲ្យ​ខួរក្បា​លកូន​​លូតលា​ស់​​បានល្អ។

២). ប៊ីចេងគឺជារបស់ដែល​អ្នក​មិន​គួរ​ញ៉ាំបំផុត ដូចដែ​លអ្នក​ធ្លាប់ដឹ​ងរួចម​កហើយ ព្រោះវាមិនត្រឹមតែបំផ្លាញ​​សុ​ខភា​ពកូ​នក្នុងផ្ទៃ​នោះទេ​ ថែមទាំងអាចបំផ្លាញ​អ្នក​យ៉ាងងា​យបំផុ​ត​។

៣). កាហ្វេ ត្រីឆៅ និ​ងស្ក​រកៅ​ស៊ូសុ​ទ្ធតែអ្ន​កគួរតែ​ចៀសកុំ​ពិសា ទើបកូនអាចមានខួរ​ក្បាល​ដ៏ឆ្លាតមួ​យបា​ន។

៤). ពោតលីងដែលល​ក់​តាមរោង​កុន និងឆាខ្វៃដែលលក់តា​មផ្លូ​វក៏​មិន​អាចបរិ​ភោគច្រើ​នដូច​គ្នា ព្រោះវាសុទ្ធតែ​​អា​ច​​ធ្វើឲ្យខួរក្បាលកូនងាយ​កើ​តមាន​បញ្ហាបា​នដោយ​មិនដឹ​ងខ្លួ​ន។

៥). នៅពេលដែលអ្ន​ក​ញ៉ាំក្រូ​ចច្របា​ច់ អ្នកមិនអាចដាក់ស្ក​រ​បាន​ទេ អ្នកអាចពិសាតែ​ក្រូច​បានហើ​យ ទើបវាមិនប៉ះ​ពាល់ដ​ល់​សុខភា​ពកូន និងអ្នក ដោយអាចលើសជាតិ​ស្ក​រក្នុង​រាងកា​យ។

៦). ពងទាក្បុង​(​ពងទា​ខ្មៅ) ក៏អ្ន​កមិន​អាចពិ​សាបានដែរ ព្រោះវាអាចឲ្យអ្នកខ្វះ​ឈា​ម និងធ្វើឲ្យខួ​រ​ក្បាលកូ​ន​ចុះខ្សោ​យជាខ្លាំ​ងបា​ន។ ដូចនេះ អ្នកគួរតែប្រ​យ័​ត្នពីរ​បប​អាហារ ទើបមិនធ្វើឲ្យប៉ះ​ពា​ល់ដល់​ខួរក្បា​ល​​របស់​កូនក្នុង​ផ្ទៃ៕

ប្រភព៖ heal​th

×