Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច កោះ​ប្រជុំ​លើ​បញ្ហា​ការតវ៉ា​នៅ​អ៊ីរ៉ង់ តែ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ជាច្រើន រិះគន់​អា​មេ​រិច​ថា ជ្រៀត​ជ្រែង​ចូល​កិច្ចការ​ផ្ទៃក្នុង​អ៊ីរ៉ង់​

​ប្រទេស​រុស្សី​បាន​រិះគន់​លើ​អា​មេ​រិច​យ៉ាងខ្លាំង ក្រោយពេល​មហាអំណាច​យោធា​ពិភពលោក​នេះ​បាន​កោះប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ជុំវិញ​ការតវ៉ា​នៅក្នុង​ប្រទេស​អ៊ីរ៉ង់​។​

​ឯកអគ្គរដ្ឋទូត​រុស្សី ប្រចាំ​អង្គការ​សហប្រជាជាតិ លោក Vassily Nebenzia បាន​និយាយថា ការ​ទាញ​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ឲ្យ​ជាប់​ពាក់ព័ន្ធ​នឹង​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ីរ៉ង់ គឺជា​ការបំផ្លាញ​ស្ថាប័ន​ជាន់ខ្ពស់​របស់​អង្គការសហប្រជាជាតិ​។​

​កាល​ពី​ខាងដើម ឯកអគ្គរដ្ឋទូត​អា​មេ​រិច​ប្រចាំ​អង្គការ​សហប្រជាជាតិ អ្នកស្រី Nikki Haley បាន​សរសើរ​ទៅដល់​ការនាំគ្នា​បាតុកម្ម​របស់​ប្រជាជន អ៊ីរ៉ង់ ថា ជា​ការបង្ហាញ​ពី​ភាពក្លាហាន​របស់​ប្រជាជន​។​

ឯកអគ្គរដ្ឋទូតអាមេរិចប្រចាំអង្គការសហប្រជាជាតិ អ្នកស្រី Nikki Haley ជជែកជាមួយនឹងឯកអគ្គរដ្ឋទូតរុស្សី Vassily Nebenzia មុនពេលកិច្ចប្រជុំធ្វើឡើង

​ប៉ុន្តែ​ឯកអគ្គរដ្ឋទូត​ប្រទេស​អ៊ីរ៉ង់ បាន​និយាយថា អា​មេ​រិច​បាន​រំលោភ​អំណាច​របស់​ខ្លួន ដែល​ជា​សមាជិក​អចិន្ត្រៃ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គ​ការ​សហប្រជាជាតិ​។​

​បាតុកម្ម​របស់​ប្រជាជន​អ៊ីរ៉ង់ ប្រឆាំងនឹង​សេដ្ឋកិច្ច​របស់​រដ្ឋ បាន​បណ្តាលឲ្យ​មនុស្ស​ចំនួន ២១​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​។​

​បាតុកម្ម​ដំបូង​ឡើង​ផ្ទុះឡើង​នៅក្នុង​ទីក្រុង​មួយ​របស់​អ៊ីរ៉ង់ កាលពី​ចុង​ខែ​ធ្នូ និង​បាន​រាលដាល​យ៉ាង​លឿន​នៅក្នុង​ទីក្រុង​ផ្សេងៗ​ទៀត ដោយ​ពួក​បាតុករ​មាន​ពាក្យស្លោក​មួយ​ឃ្លា​ថា “​ស្រែក​ប្រឆាំង​នឹង​រដ្ឋាភិបាល និង​ពួក​ដឹកនាំ​បុព្វ​ជិត​”​។​

​ការ​កោះ​ឲ្យមាន​ការប្រជុំ​បន្ទាប់រប​ស់​អា​មេ​រិច​នេះ ត្រូវបាន​ប្រទេស​ជា​សមាជិក​ជា​ច្រើន​រិះគន់​លើ​អា​មេ​រិច​។​

​ឯកអគ្គរដ្ឋទូត​អ៊ឺរ៉ងប្រ​ចាំ​អង្គការសហប្រជាជាតិ Gholamali Khoshroo បាន​ថ្លែង​ប្រាប់​កិច្ចប្រជុំ​ថា “​អា​មេ​រិច​បាន​បាត់បង់​សីលធ៌ម សិទ្ធិ​អំណាច​នយោបាយ និង​ភាពជឿ​ទុកចិត្ត​ក្នង​ភ្នែក​របស់​ពិភពលោក​”​។​

​នៅក្នុង​កិច្ចប្រជុំ​ដែរ ឯកអគ្គរដ្ឋទូត​បារាំ​ង François Delattre បាន​ថ្លែងថា រាល់​ការ​ជ្រៀត​ជ្រែង​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ឺរ៉ង​អាច​នឹង​ផ្តល់​ផល​អាក្រក់ ហើយ​ចំនែក​ការតវ៉ា​ថ្មីៗ​នៅ​អ៊ឺរ៉ង វា​មិន​បាន​គំរាមកំហែង​ដល់​សន្តិសុខ និង​សន្តិភាព​របស់​អន្តរជាតិ​នោះ​ទេ​។​

×