ការិយាល័យអយ្យការសង្កាត់កណ្តាល ក្រុងសេអ៊ូល នៅថ្ងៃទី ៤/១ បានធ្វើការចោទប្រកាន់បន្ថែមនូវបទល្មើសទទួលសំណូកចំពោះអ្នកស្រី Park Geun-hye ។ តាមស្ថាប័ននេះ អតីតនាយកស្ថាប័នចារកម្មជាតិ (NIS) ៣រូប បានសារភាពថា អ្នកស្រី Park បានទទួលលុយរបស់ NIS ២០០លានវ៉ុន ក្នុង១ខែ។ សរុបទឹកប្រាក់ដែលអ្នកស្រី Park ទទួលរបស់ NIS អំឡុងពេលកាន់តំណែង ពីខែ ៥/២០១៣ ដល់ខែ ៩/២០១៦ មានចំនួន 3,65ពាន់លានវ៉ុន ស្មើ 3,43 លានដុល្លារ។
អយ្យការបន្ថែមឲ្យដឹងបន្ថែមថា អតីតប្រធានាធិបតីកូរ៉េខាងត្បូង Park បានប្រើលុយនេះបំណងបម្រើឲ្យតម្រូវការឯកជន។
បច្ចុប្បន្នបណ្តាអយ្យការសង្ស័យថា ចំនួនលុយទាំងនេះ កំពុងត្រូវលាក់ទុកនៅកន្លែងសម្ងាត់ណាមួយ ក្នុងការិយាល័យលោក Lee Jae-man លេខាជាន់ខ្ពស់របស់ប្រធានាធិបតីទទួលបន្ទុកបណ្តាបញ្ហារួម ក្នុងអំឡុងពេលអ្នកស្រី Park កាន់តំណែង។
គួររំលឹកឡើងវិញថា អ្នកស្រី Park បានត្រូវកាត់ទោសចំពោះបទល្មើសចំនួន ១៨ ក្នុងរឿងអាស្រូវពុករលួយដែលជាហេតុនាំឲ្យអ្នកស្រីត្រូវដកហូតមុខតំណែងប្រធានាធិបតីកាលពីខែ ៥/២០១៧។ អ្នកស្រី Park ក៏ជាអតីតប្រធានាធិបតីទី ៨ របស់កូរ៉េខាងត្បូង ដែលត្រូវបង្ហាញមុខនៅក្រចកសេះក្រោមបទចោទប្រកាន់ពុករលួយ។ មុននោះអតីប្រធានាធិបតី Chun Doo-hwan និង Roh Tae-woo ត្រូវបានកាត់ទោសនៅបណ្តាឆ្នាំ ១៩៩៦ និង ១៩៩៧៕ ចន្ទ្រា