Monday, December 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពង្រឹង​គម្រោង​ទ្រទ្រង់​ជីវភាព​ប្រជា​សហគមន៍ ក្នុង​តំបន់ការពារធម្មជាតិ ខេត្ត​ព្រះវិហារ​និង​កំពង់ធំ​

​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​៖ ការចែក​សម្ភារៈ​ជា​ស្បៃ គ្រាប់ពូជ​បន្លែរ​ជាច្រើន​ដល់ដៃ​ប្រជា​សហគមន៍ ធ្វើឡើង​ក្នុង​គោលបំណង លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជា​សហគមន៍​តំបន់​ការពារ ធម្មជាតិ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង តាមរយៈ​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម​កសិកម្ម​គ្រួសារ​។​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ខៀវ បូរិន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​ក្រសួងបរិស្ថាន​។

​នៅ​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៨ លោក សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ចែក​សម្ភារៈ​ជា​ស្បៃ​ខៀវ និង​គ្រាប់ពូជ​បន្លែ​ជូន​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​កំពង់ធំ និង​ខេត្ត​ព្រះវិហារ​។

​លោក សូ ខន​ឬ​ទ្ធីគុណ អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា​៖ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនា​បតិ​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា បាន​ដឹកនាំ​ប្រទេស​មាន​សុខសន្តិភាព មាន​ការអភិវឌ្ឍ​គ្រប់​វិស័យ ក្នុង​ការលើកស្ទួយ​ជីវភាព​ប្រជាជន​គ្រប់​ទីកន្លែង ។ លោក បាន​បន្ថែមថា ក្រសួង​បរិស្ថាន បាន​នឹង​កំពុង​កំណត់​យក​បញ្ហា​ជា​អាទិភាព​ក្នុង​ការដោះស្រាយ​លើ​បញ្ហា​ប្រឈម​នានា នៃ​ការគ្រប់គ្រង ធនធានធម្មជាតិ និង​ការអភិរក្ស​ជីវចម្រុះ និង​ការលើកម្ពស់​កា​ចិញ្ចឹមជីវភាព​រប​ស់​សហគមន៍​មូលដ្ឋាន​អោយមាន​ភាពល្អប្រសើរ​ឡើង ពិសេស​ក្រសួង​បរិស្ថាន​បានរៀបចំ ផែនការ យុទ្ធសាស្ត្រ​ជាតិ​សម្រាប់​គ្រប់គ្រង​តំបន់​ការពារ ធម្មជាតិ​តាមរយៈ​គម្រោង ជំរុញ​ភាព​ធន់​របស់​សហគម​ន៍​ជនបទ​រស់នៅ​តំបន់​ការពារ ធម្មជាតិ​ជាតិ​ដើម្បី​បន្សាំ​ទៅ​នឹង​ការប្រែប្រួល​អាកាសធាតុ ។ ជាក់ស្តែង ក្រសួង​បរិស្ថាន បាន​ចែក​សម្ភារៈ​ជា​ស្បៃ គ្រាប់ពូជ​បន្លែរ​ជាច្រើន​ដល់ដៃ​ប្រជា​សហគមន៍ ។ ទន្ទឹមនេះ នៅ​ពេល​កន្លងមក គម្រោង ក៏​បាន​ចែក​ពូជ​សត្វ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្គត់ផ្គង់​ទឹក និង​ការអប់រំ​បណ្តុះ បណ្តាល​ជំនាញ​បំនិន​ជីវិត ជា​រៀងរាល់ឆ្នាំ​ដល់​ប្រជា​សហគមន៍​។​

​ឯកឧត្តម សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវតែ​យកចិត្តទុកដាក់ ទៅលើ​ដាំ​ដំណាំ​បន្លែ​ដែល​គ្មាន​ជាតិគីមី ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព របស់​បងប្អូន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង និង​ធានា​សុវត្ថិភាព ក្នុង​ការបរិភោគ​បន្លែ​ប្រចាំថ្ងៃ ព្រមទាំង​ទទួលបាន​សុខភាព​ល្អ​។ ឯកឧត្តម បានបញ្ជាក់​ថា សុខភាព​គឺ​ជា​បញ្ហា​ចំបង​របស់​មនុស្ស​គ្រប់រូប ដែល​ត្រូវតែ​ធ្វើ​ការយកចិត្តទុកដាក់​បំផុត ព្រោះ​បើ​យើង​មាន​សុខភាព​ល្អ នោះ​យើង​ជា​មនុស្ស ដែល​ទ្រព្យសម្បត្តិ​មហាសាល តែបើ​សុខភាព​មិនល្អ​ហើយ​វា​ធ្វើឲ្យ​បាត់បង់​គ្រប់យ៉ាង​។​

​ក្នុងនោះ​លោក​សុខ លូ អភិបាល​ខេត្ត​កំពង់ធំ សូមឲ្យ​បងប្អូន​ទាំងអស់ ចូលរួម​ថែរក្សា​ព្រៃ​សហគមន៍​នេះ ដើម្បី​ជា​ផលប្រយោជន៍​សម្រាប់​ដល់​បងប្អូន ដែល​ទទួល​ផល​ពី​អនុផល​ព្រៃ​សហគមន៍​នេះ ដោយ​មិន​ត្រូវ​ឲ្យ​ជន​ណា​ម្នាក់ ឆ្លៀត​ឱកាស​ទាញយក​ផលប្រយោជន៍​ផ្សេងៗ ពី​ព្រៃ​សហគមន៍ ដូច​ជា​ការកាប់​ដីព្រៃ​នេះ ធ្វើជា​កម្មសិទ្ធិ​ឯកជន ឬ​លក់​ទៅ​ឲ្យ​ឈ្មួញ​ជាដាច់ខាត​។ ទន្ទឹម​នោះ​ដែរ លោក​អភិបាលខេត្ត បាន​ផ្តាំផ្ញើរ​ដល់​បងប្អូន ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ត្រូវ​ចូល​រួមគ្នា​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា ជាពិសេស​អ្នកបើកបរ​ម៉ូតូ ត្រូវ​ពាក់​មួកសុវត្ថិភាព​ឲ្យបាន​គ្រប់​គ្នា ដើម្បី​សុវត្ថិភាព​ខ្លួនឯង និង​ចំពោះ​អ្នក​ដែល​ជា​ទីស្រឡាញ់​ផងដែរ​។​

​សូមបញ្ជាក់​ថា​៖​អគ្គនាយកដ្ឋាន​សហគម​ន៍ មូលដ្ឋាន ដោយ​មាន​ការគាំទ្រ​ពី​គម្រោង​មូលនិធិ បន្សាំ​ទៅ នឹង​ការប្រែប្រួល​អាកាសធាតុ​បាន​ចែក​សម្ភារៈ​ជា​ស្បៃ​ខៀវ និង​គ្រាប់ពូជ​បន្លែ ដើម្បី​ទ្រទ្រង់​សកម្មភាព​សួន​បន្លែ​គ្រួសារ​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន ៧៣០ គ្រួសារ គឺ​សហគមន៍​ជី​ឱក​បឹង​ប្រី​យ៍ (៨៤​គ្រួសារ​) សហគមន៍​ជាំ​ធ្លក (៣៩៨​គ្រួសារ​) និង​សហគមន៍​ស្ករ​ក្រូច (២៤៤​គ្រួសារ​) ស្ថិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​បឹង​ពែរ​។ ពិធី​នេះ បាន​រៀបចំ​ធ្វើ​នៅ​ស្នាក់ការ​សហគមន៍​តំបន់ការពារធម្មជាតិ​ជាំ​ធ្លក ស្ថិតនៅ​ភូមិ​ង​ន ឃុំ​ង​ន ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ​។ សម្ភារៈ និង​ពូជ​ដំណាំ​ដែល​បាន​ចែក​ជូន​ប្រជា​សហគមន៍ រួមមាន គ្រាប់ពូជ​បន្លែ ដូចជា ស្ពៃ​ក្រញញ់ ស្ពៃ​ខ្មៅ ស្ពៃ​ចង្កឹះ តា​សក់ សណ្តែក​កួរ ឆៃ​ថាវ ត្រកួន និង​សំណាញ់​ការពារ​។ ក្នុងនោះ ១​គ្រួសារ​ទទួលបាន ១. គ្រាប់​ស្ពៃក្រញាញ់ ១​កំប៉ុង ២. គ្រាប់​ស្ពៃ​ខ្មៅ ២​កំប៉ុង ៣. គ្រាប់​ស្ពៃចង្កឹះ ២​កំប៉ុង ៤. គ្រាប់សណ្តែក​គួរ ២​កំប៉ុង ៥. គ្រាប់​ឆៃថាវ ១​កំប៉ុង ៦. គ្រាប់​ត្រកួន ១​គីឡូក្រាម ៧. គ្រាប់​ត្រសក់ ៣​កញ្ចប់ និង​ស្បៃ​បៃតង ១​ដុំ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

×