Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះស្រឡា​ញ់កូ​នយ៉ា​ងណាក៏​ដោយ ក៏មិនគួរធ្វើរឿងទាំង​នេះ​ដែរ ព្រោះវាអាចឲ្យពួកគេ​បា​​នចិត្ត និងខូច​ខ្លាំ​ង

ការស្រឡាញ់ខុសទំនង​ទាំ​ងនេះ បណ្តាលឲ្យកូនរបស់​អ្ន​កបាន​ចិត្ត និងខូចកាន់​តែ​ខ្លាំង​។ អ្នកមិនគួរធ្វើវាទេ​ បើមិនចង់ឲ្យកូ​ន​ខូច។

— ការស្រឡាញ់ដែល​តែ​ងតែទិញរប​ស់​ឱ្យកូន នៅពេលដែលគេទា​រ​ភ្លាម អ្នកទិញឱ្យភ្លា​ម យូរៗទៅគេនឹងខូច​ជា​មិនខា​ន។

— ការសើចនៅពេល​ដែល​កូន​និយាយពាក្យមិនគួរសម​ ព្រោះយល់ថាកូនគួរឱ្យ​ស្រ​ឡាញ់​ នេះជាការស្រឡាញ់ដែលខុសបំផុត​ ព្រោះវានឹងធ្វើឱ្យគេក្លា​យ​ជាក្មេង​ឈ្លើយ​។

— ការមិន​ឱ្យកូ​នធ្វើ​អ្វីសោះ ហើយតែងតែពឹងផ្អែកលើអ្នក​ជា​និច្ចក៏​ជាការ​ស្រឡាញ់ខុស​ដែរ ព្រោះកូននឹងគ្មានភា​ព​ម្ចាស់កា​រលើ​ខ្លួន​ឯង។

— ការតែងតែមិ​នប្រា​ប់កូនពីកំហុសរបស់​គេ ហើយតែងតែជួយរៀបចំប្រ​ដា​ប់ដារលេង​​របស់គេទុកជានិច្ច ​នេះជាទង្វើដែលខុសបំ​ផុ​ត ហើយក៏មិនមែនជាការ​ស្រឡាញ់ដែលអ្នកគួរតែផ្តល់ឱ្យ​គេ​ដែរ៕

ប្រភព៖ health

×