Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចូរ​ប្រុងប្រយ័ត្ន​! ចង់ទៅ​ដើរលេង​តំបន់​នេះ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ព្រោះ​មាន​អ្នក​ប៉ះ​សក់​ជ្រោង​ហើយ​!​

​មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​ដើរលេង​កំសាន្ត ក្នុង​តំបន់​ធម្មជាតិ​ដ៏​ស្រស់ស្អាត ដែលមាន​ស្ថិតនៅ​ក្នុងប្រទេស​ម៉ាឡេស៊ី ប៉ុន្តែ ប្រសិនបើ​អ្នក​កំពុង​ឡើង​កំពុង​ឡើង​ចូលទៅក្នុង​តំបន់​ជុំវិញ​ភ្នំ Muar ចូរ​មានការ​ប្រុងប្រយ័ត្ន​! ។​

​អ្នក​ឧស្សាហ៍​ឡើង​ភ្នំ​ម្នាក់ ដែល​កំពុង​ឡើងលើ​ភ្នំ Bukit Mor ស្ថិតក្នុង Muar, Johor បាន​ប្រទះឃើញ​នឹង​ភាព​ភ្ញាក់ផ្អើល​ដ៏​គួរ​ឲ្យ​រន្ធត់​មួយ ដែល​កំពុង​សម្ងំ​លាក់ខ្លួន​នៅក្បែរ​ឧ​ស្យា​ន​មួយ ខណៈពេលដែល​គាត់​កំពុង​សម្អាត​ព្រៃ​ស្មៅ នៅ​ជុំវិញ​តំបន់​នោះ​, នេះ​បើ​យោងតាម China Press ។​

​គាត់​ច្បាស់​ជា​បាន​រំខាន​ដល់​សត្វ​ពស់​ដែល​កំពុង​ដេក ព្រោះតែ​ដោយសារ​ការភ្ញាក់ផ្អើល​របស់គាត់ ។ គាត់​បាន​រកឃើញ​ពស់វែក​ប្រវែង ១០ ហ្វ៊ី​ត ដែល​កំពុង​ពួន​វាយឆ្មក់​នៅក្នុង​តំបន់​ព្រៃ​ស្មៅ​នោះ គួរ​ឲ្យ​ខ្លាច​! ។ Tsai ដែលជា​អ្នក​ចូលចិត្ត​ឡើង​ភ្នំ បាន​រកឃើញ​សត្វ​ពស់​នេះ និយាយថា គាត់​ស្ម័គ្រចិត្ត​មក​សម្អាត​ផ្លូវ​ជាមួយ​ជាមួយ​អ្នក​ឡើង​ភ្នំ​មួយក្រុម​ផ្សេងទៀត កាលពី​ថ្ងៃទី​២ មករា ។ នៅពេល​គាត់​កំពុង​ឈូសឆាយ​តំបន់​ជុំវិញ​ឧ​ស្យា​ន​នោះ គាត់​បានលឺ​សូ​សម្លេង​ស្រែក​ខ្លាំងៗ ហើយ​ពស់វែក​១​ក្បាល​ក៏បាន​បង្ហាញខ្លួន បើក​វែក​ត្រៀម​វាយប្រហារ​ជាស្រេច ។​

​គាត់​បាន​និយាយថា​៖ «​ពស់វែក​ត្រូវបានធ្វើ​ឲ្យ​ភ្ញាក់ផ្អើល ដោយសារ​ការបង្ហាញ​ខ្លួន​មនុស្ស ហើយ​វា​មានការ​ភ័យខ្លាច​ណាស់ ប្រសិន​វា​កំពុង​ការពារ​អ្វីមួយ​នោះ​» ។ Tsai សម្រេចចិត្ត​ថត និង​ចែករំលែក​វីដេអូ​នេះ​ជាមួយ​មិត្តភក្តិ​ឡើង​ភ្នំ​របស់គាត់ ដើម្បី​ដាស់តឿន​អ្នកផ្សេងៗ​ទៀត​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ។ ពួកគេ​គិតថា សត្វ​ពស់​នឹងត្រូវ​បានធ្វើ​ឲ្យ​ខ្លាច ដោយ​ការរំខាន​ខាងក្រៅ ប៉ុន្តែ នៅពេល​អ្នក​ឡើង​ភ្នំ​ដទៃទៀត បាន​ឡើង​ភ្នំ Bukit Mor កាលពី​ម្សិលមិញ ពួកគេ​បាន​រកឃើញថា សត្វ​ពស់​នេះ​នៅតែ​ស្ថិតនៅ​ទីនោះ​ដដែល ។ ពួក​អ្នក​ឡើង​ភ្នំ​តាម​រដូវ​កាល បាន​សន្និដ្ឋានថា សត្វ​ពស់​ពិស​ញី ច្បាស់​ណាស់​ជា​បាន​សាងសង់​សំបុក​របស់​វា​នៅក្នុង​វាលស្មៅ​ក្បែរ​នោះ និង​កំពុង​ការពា​រពស់រប​ស់វា ហេតុនេះ សូមកុំ​មកលេង​សើច​នៅក្បែរៗ​វា​ឲ្យ​សោះ​! ។

​បន្ថែម​ពីនេះ គាត់​ក៏បាន​ណែនាំ​ដល់​អ្នក​ឡើង​ភ្នំ​ទាំងអស់​គួរ​ពិចារណា និង​គួរ​ចាក​ចេញពី​តំបន់​បៃតង នៅក្នុង​អាណាចក្រ​ធម្មជាតិ​របស់​វា​, ដែល​នេះ​មានន័យថា ពួកគេ​គួរ​កុំ​បំពុលបរិស្ថាន ៕​ ចន្ទី

×