អ្នកត្រូវតែចេះកត់សម្គាល់នូវអាការៈដែលកើតឡើងលើខ្លួនអ្នក ព្រោះវាជាមុខសញ្ញា ដែលអាចបញ្ជាក់ថារាងកាយអ្នក ប្រហែលជាមានបញ្ហានូវកន្លែងណាមួយហើយ។ ចុះបើក្រលៀនអ្នកមានបញ្ហា តើវាមានមុខសញ្ញាអ្វីខ្លះកើតឡើង?
– អ្នកនឹងតែងតែមានអារម្មណ៍នឿយហត់ ព្រោះជាតិពុលដែលមាននៅក្រលៀនអ្នកគ្របដណ្តប់លើវាទាំងស្រុង ជាហេតុដែលធ្វើឱ្យវាមិនអាចដំណើរការបានល្អ នោះអ្នកនឹងឆាប់ហត់ ចូលចិត្តគេង ហើយអស់កម្លាំងទៀតផង។
– អ្នកនឹងមករដូវតិច ហើយឆាប់អស់ ព្រោះការមករដូវនេះក៏ទាក់ទងនឹងក្រលៀនដែរ បើវាមានជាតិពុលច្រើន នោះឈាមកង្វក់នៃរដូវក៏មកតិចដែរ ហើយឆាប់អស់ទៅវិញ ជាហេតុដែលមិនអាចបញ្ចេញឈាមកង្វក់ទាំងនេះ ចេញមកអស់បាន។
– អ្នកនឹងអាចកើតមុននៅក្រោមចង្ការច្រើន ព្រោះចង្ការអ្នកគឺជាកន្លែងដែលក្រលៀនគ្រប់គ្រង ដូចនេះបើវាមានជាតិពុល នោះចង្ការអ្នកនឹងកើតមុនច្រើនជាមិនខាន ដូចនេះអ្នកត្រូវតែប្រយ័ត្នពីអាការៈដ៏តូចនេះ មិនត្រូវមើលរំលងឡើយ។
– អ្នកនឹងមានអាការៈហើម ព្រោះជាតិពុលទាំងឡាយស្ថិតនៅក្នុងក្រលៀនអ្នក ហើយមិនអាចបញ្ចេញមកក្រៅបាន នោះពេលដែលវាផ្ទុកកាន់តែយូរកាន់តែច្រើន វានឹងធ្វើឱ្យអ្នកហើមបាន៕
ប្រភព៖ health