ក្រលៀនគឺជាសេរីរាង្គដ៏សំខាន់មួយក្នុងចំណោមសេរីរាង្គផ្សេងៗ ក្នុងរាយកាយរបស់យើង។ បើក្រលៀនមិនមានសុខភាពល្អ វានឹងធ្វើឲ្យប៉ះពាល់ដល់រាងកាយរបស់យើង។
បើសិនជាអ្នកកំពុងមានបញ្ហាក្រលៀនមិនល្អ ចូរចាប់ផ្តើមអនុវត្តន៍ទម្លាប់ទាំងនេះ នោះវានឹងចាប់ផ្តើមមានសុខភាពល្អឡើងវិញ។ តើមានអ្វីខ្លះទៅ?
— អ្នកគួរតែពិសារទឹកឲ្យបានច្រើន ព្រោះទឹកអាចជួយរក្សាក្រលៀនអ្នកឲ្យដំណើរការល្អ។ ដូចនេះ ក្រលៀនរបស់អ្នកនឹងឆាប់រឹងមាំវិញ ជាមិនខានឡើយ។
— អ្នកគួរតែធ្វើការហាត់ប្រាណ ដោយអ្នកអាចទៅសួរច្បារ រួចបន្ធូរអារម្មណ៍ ដោយដកដង្ហើមចេញចូល ដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធ នោះវានឹងផ្តល់ប្រយោជន៍ដល់ក្រលៀនអ្នកជាខ្លាំង។
— អ្នកគួរតែគេងឲ្យគ្រប់ម៉ោង ដោយគួរតែចូលគេងពីព្រលឹម ទើបអាចការពារក្រលៀនអ្នកឲ្យវិលត្រឡប់មកសុខភាពល្អវិញ។ បើអ្នកគេងមិនគ្រប់ ហើយតែងតែចូលគេងយប់ជ្រៅ នោះវានឹងប៉ះពាល់ដល់ក្រលៀនអ្នកជាខ្លាំង។
— អ្នកអាចត្រដុសដៃទាំងសងខាងរបស់អ្នកឲ្យក្តៅ រួចយកមកដាក់លើចង្កេះសងខាងរបស់អ្នក។ បន្ទាប់មកអ្នកអាចធ្វើការម៉ាស្សាចុះឡើយ ដោយមួយថ្ងៃធ្វើចំនួនពីរដង គឺធ្វើនៅពេលព្រឹក និងពេលល្ងាច នោះក្រលៀនអ្នកនឹងមានសុខភាពល្អខ្លាំង។
— អ្នកគួរតែកាត់បន្ថយការរួមភេទរបស់អ្នក ព្រោះនៅពេលដែលអ្នករួមភេទច្រើនពេក ក៏អាចធ្វើឲ្យប៉ះពាល់ដល់ក្រលៀនអ្នកផងដែរ ដោយអាចធ្វើឲ្យវាទ្រុឌទ្រោមបាន។
— អ្នកគួរតែកាត់បន្ថយពិសាថ្នាំ មិនថាថ្នាំចិន ឬបារាំងទេ ព្រោះថ្នាំទាំងនោះសុទ្ធតែងាយប៉ះពាល់ដល់ក្រលៀនអ្នកដោយមិនដឹងខ្លួន។
— អ្នកអាចធ្វើការហាត់ប្រាណឲ្យទៀងទាត់ ព្រោះការហាត់ប្រាណនេះ មិនត្រឹមតែអាចជួយឲ្យសុខភាពអ្នកល្អទេ ថែមទាំងអាចជួយការពារក្រលៀនអ្នកឲ្យមានសុខភាពល្អទៀតផង៕
ប្រភព៖ health