Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង និង​ខាងត្បូង ចាប់ផ្តើម​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​ជាមួយ​គ្នា ក្រោយ​ខកខាន​ធ្វើ​អស់ ២​ឆ្នាំ​

​ប្រទេស​កូរ៉េខាងជើង និង​ខាងត្បូង នៅ​ថ្ងៃ​អង្គារ​នេះ បាន​ចាប់ផ្តើម​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់ ក្រោយពេល​ខកខាន​មិន​បាន​ប្រជុំ​ជាមួយគ្នា​អស់​រយៈពេល ២​ឆ្នាំ​។​

​កិច្ចប្រជុំ​លើក​ដំបូង ដែល​ធ្វើ​នៅផ្ទះ​សន្តិភាព ស្ថិតក្នុង​ភូមិ Panmunjom នឹង​ផ្តោត​សំខាន់​ទៅលើ​ការចូលរួម​របស់​អត្ត​ពលិ​កកូរ៉េខាងជើង​ចូលរួ​ម​ក្នុងកីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ដែល​កូរ៉េខាងត្បូង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ខែ​ក្រោយ​។​

​កូរ៉េខាងត្បូង​បាន​និយាយថា ខ្លួន​ក៏​នឹង​លើកឡើង​ពី​វិធីសាស្ត្រ​ដើម្បី​បង្កើន​ទំនាក់ទំនង​ឲ្យ​កាន់តែ​ល្អ​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​។​

​សូម​រំលឹក​ផង​ដែរ​ថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ភាព​តានតឹង​កាន់តែខ្លាំង ចាប់តាំងពី​មាន​កិច្ចប្រជុំ​លើក​ចុងក្រោយ​បង្អស់​នៅក្នុង​ឆ្នាំ ២០១៥​។​

​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​បាន​បែកបាក ក្រោយពេល​កូរ៉េខាងត្បូង​បាន​ព្យូរ​គំរោង​សេដ្ឋកិច្ច​រួម​នៅ​តំបន់​ឧស្សាហ៏កម្ម​កែសុង (Kaesong) ស្ថិត​ក្នុង​ប្រទេស​កូរ៉េខាងជើង ដោយសារតែ​ការ​ធ្វើ​តេស្ត​សាកល្បង​មី​ស៊ី​ល និង​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​។​

​ជា​ការឆ្លើយតប​វិញ កូរ៉េខាងជើង​ក៏​បាន​បញ្ចប់​ទំនាក់ទំនង​ទាំងអស់​ជាមួយនឹង​កូរ៉េខាងត្បូង រួម​មាន​ការ​កាត​ផ្តាច​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ ភាព​តានតឹង​រឹតតែ​កើនឡើង​ខ្លាំង នៅ​ឧបទ្វីប ចាប់តាំងពី​កូរ៉េ​ខាងជើង​បាន​អភិវឌ្ឍ​ន៏​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់ខ្លួន និង​បាន​ធ្វើ​ការបាញ់​សាកល្បង​ជា​ញឹកញាប់​៕ សុភ័ក្ត្រ​

×