ការញ៉ាំទឹកមានប្រយោជន៍របស់វាច្រើន ខណៈពេលដែលក្រពះមិនទាន់មានអ្វីនៅឡើយ។ ទឹកគឺជាភេសជ្ជៈដ៏ល្អបំផុតក្នុងការបំបាត់អាការៈស្រេកទឹក ហើយក៏អាចយកឈ្នះជំងឺជាច្រើនផងដែរ។ ប៉ុន្តែតើអ្នកមានដឹងទេថា ការញ៉ាំទឹកទាំងពោះទទេ មានប្រយោជន៍ខ្លាំងដែរទេ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ការញ៉ាំទឹកទាំងពោះទទេ គឺជាទំនៀមទម្លាប់មួយរបស់ប្រជាជនជប៉ុន។ ខាងក្រោមនេះគឺជាប្រយោជន៍ល្អបំផុតនៃការញ៉ាំទឹកក្នុងពេលពោះទទេ៖
សម្អាតរាងកាយ
ការញ៉ាំទឹកពេលពោះទទេ នឹងជួយសម្អាតពោះវៀន ដែលអាចបង្កើនការបឺតស្រូបជីវជាតិពីចំណីអាហារបានកាន់តែមានប្រសិទ្ធភាព។ វាក៏ជួយច្រោះជាតិពុលពីក្នុងខ្លួនផងដែរ។
រក្សាស្បែកឲ្យមានសុខភាពល្អ
ទឹកជួយបំបាត់ជាតិពុលពីក្នុងរាងកាយ ដែលជាហេតុជួយឲ្យស្បែកមានសុខភាពល្អ ភ្លឺថ្លា និងស្រស់ស្អាត។ ការញ៉ាំទឹកពេលពោះទទេផ្តល់ប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែការបង្គ្រប់ជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់កាន់តែសំខាន់ទៅទៀត។ ក្រៅពីញ៉ាំទឹកយ៉ាងហោចណាស់ ២ទៅ៣កែវក្រោយពីភ្ញាក់ពីគេងភ្លាមនៅពេលព្រឹក ចូរព្យាយាមញ៉ាំទឹក ៨ ទៅ ១០កែវជារៀងរាល់ថ្ងៃផង។
រក្សាពោះវៀនឲ្យមានសុខភាពល្អ
ការញ៉ាំទឹកពេលពោះទទេនឹងជួយកែសម្រួលដល់ចលនារបស់ពោះវៀន ដែលអាចបង្ការបញ្ហាក្រពះកិនមិនស្រួល ទល់លាមក និងការបង្ករោគក្នុងពោះវៀនបាន។ រឿងនេះនឹងជួយឲ្យពោះវៀនកាន់តែមានសុខភាពល្អថែមទៀត។
ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ
ការញ៉ាំទឹកច្រើនអាចជួយច្រោះជាតិពុលចេញពីរាងកាយ និងបង្ការការបង្ករោគកុំឲ្យរាលដាលពេញខ្លួនផង។ រឿងនេះនឹងជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំ និងរក្សារាងកាយពីការបង្ករោគជាច្រើនបាន។
បង្កើនការរំលាយអាហារ
មនុស្សម្នាក់ដែលតមចំណីគួរតែព្យាយាមញ៉ាំទឹកឲ្យបានច្រើនដើម្បីបង្កើនការរំលាយអាហារ។ សង្វាក់នៃការរំលាយអាហារនឹងកើនឡើងបាន ២៥ភាគរយ តាមរយៈការញ៉ាំទឹកពេលពោះទទេ។ កាលណារំលាយអាហារកាន់តែលឿន ការសម្រកទម្ងន់ក៏កាន់តែផ្តល់សុខភាពដែរ។
ជួយសម្រកទម្ងន់
ការញ៉ាំទឹកខណៈពេលដែលតមចំណីអាចជួយដល់ការសម្រកទម្ងន់ ដោយសារតែទឹកមិនមានកាឡូរីអ្វីទាំងអស់។ ការញ៉ាំទឹកបានញឹកញាប់នឹងជួយឲ្យក្រពះឆ្អែត។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)រឿងនេះក៏មិនបង្កជាផលវិបាកអវិជ្ជមានអ្វីដែរ។ ដោយសារតែការញ៉ាំទឹកច្រើនជួយបង្កើនការរំលាយអាហារ ដូច្នេះវាក៏ជួយដល់ការរំលាយជាតិខ្លាញ់កាន់តែលឿនថែមទៀត៕
ប្រភព៖ health