Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​យល់ព្រម​លក់ មី​ស៊ី​ល​ឲ្យ​ជប៉ុន ដើម្បី​ឲ្យ​ជប៉ុន​ទុក​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​របស់​ព្យុង​យ៉ាង​

​រដ្ឋាភិបាល​អា​មេ​រិច​បានសម្រេច​យល់ព្រម​លក់​មី​ស៊ី​ល​ឲ្យ​ប្រទេស​ជប៉ុន ដើម្បី​ទុកឲ្យ​ជប៉ុន​ការពារ​ខ្លួន​ពី​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​កម្មវិធី​នុយក្លេអ៊ែ​រ និង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិច​នៅ​ថ្ងៃ​អង្ការ​ម្សិលមិញ​នេះ​។​

​ក្រសួងការបរទេស​អា​មេ​រិច បាន​ស្នើ​ឲ្យ​សភា​អនុម័ត​ការលក់​មី​ស៊ី​ល​ចំនួន ៤ និង​បច្ចេកវិទ្យា​ទាក់ទង​ផ្សេងៗ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់ ១៣៣​លាន​ដុល្លា​។ ប្រភេទ​មី​ស៊ី​ល​នេះ​អាច​បាញ់​ចេញពី​នាវា​ពិឃាត​បាន ឬ​ក៍​បាញ់​ចេញពី​ដែន​គោក​ក៏​បាន​ដែរ​។​

​មន្ត្រី​អា​មេ​រិច​បានបញ្ជាក់​ថា ការលក់​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ​គឺ​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញាចិត្ត​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ដែល​ប្តេជ្ញា​ផ្តល់​សមត្ថភាព​ការពារ​បន្ថែម​ទៅដល់​សម្ព័ន្ធមិត្ត​។​

​សូម​រំលឹក​ផង​ដែរ​ថា កាលពី​ខែ​ធ្នូ​កន្លងទៅនេះ ប្រទេស​ជប៉ុន​បាន​សម្រេច​ជា​ផ្លូវការ​ថា ខ្លួន​នឹង​ពង្រឹង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ជាមួយនឹង​ប្រព័ន្ធ​រ៉ា​ដា​ដែន​គោក​ដែល​ផលិត​នៅ​អា​មេ​រិច​។​

​ការសម្រេច​លក់​មី​ស៊ី​ល​របស់​អា​មេ​រិច​ឲ្យ​ជប៉ុន​នេះ កើតឡើង​ខណៈ​ដែល​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បើក​កិច្ចប្រជុំ​កំរិត​ខ្ពស់​របស់​ពួកគេ​ជា​លើកដំបូង ក្នុង​រយៈពេល ២​ឆ្នាំ​ចុងក្រោយ​នេះ ដោល​មាន​គោលបំណង​ដោយ​ស្រាយ​វិបត្តិ​នុយក្លេអ៊ែរ​របស់​របប​ព្យុង​យ៉ាង​៕ សុភ័ក្ត្រ​

 

×