សត្វជ្រឹងធំៗរាប់ពាន់ក្បាល បានងាប់ធ្លាក់ចុះពាសពេញព្រៃ អាស្រ័យដោយអាកាសធាតុដ៏សែនក្តៅ កំពុង “រាតត្បាត” នៅភាគខាងលិចទីក្រុងស៊ីដនី។
ក្នុងពេលដែលអាមេរិកកំពុងប្រឈមមុខនឹងការត្រជាក់បំផុត ពុំធ្លាប់មានរាប់ទសវត្សរ៍មកហើយនោះ អូស្ត្រាលីវិញបែរជាសីតុណ្ហភាពក្តៅចង់ឆេះ។ ជាក់ស្តែងជ្រឹងធំៗរាប់ពាន់ក្បាល ស្ថិតនៅ Campbelltowm បានងាប់ព្រោះទ្រាំទ្រពុំបាននូវការកើនឡើងកំដៅ។ ជ្រឹងខ្លះបានងាប់ព្យួរតែលតោលនៅលើដើមឈើ។
ទោះបីជាក្រុមអ្នកស្ម័គ្រចិត្តបានប្រឹងប្រែងធ្វើការងារយ៉ាងណាក្តី ក៏ពុំអាចទប់ស្កាត់ការងាប់របស់ពួកជ្រឹងទាំងនោះបានឡើយ ហើយប្រសិនស្ថានការណ៍នេះបន្តកើតមាននោះចំនួនជ្រឹងនឹងកើនឡើងសន្ធឹកសន្ធាប់។
កូនជ្រឹងតូចៗដែលទើបកើត កំពុងរងការបាត់បង់កម្តៅ ហើយក្រុមសង្គ្រោះបានយកសារធាតុម្យ៉ាងមកលាបលើស្បែកពួកវា បញ្ចៀសឲ្យរួចពីការងាប់រាប់ម៉ឺនក្បាល។
រូបភាពគួរឲ្យអាណោចធ័មត្រូវបានចែករំលែកពាសពេញបណ្តាញសង្គម ចំពោះការអំពាវនាវប្រឆាំងនឹងការប្រែប្រួលធាតុអាកាស។