Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីបំផុត មី​យ៉ាន​ម៉ា​ទទួលស្គាល់ថា ទា​ហ៊ាន​របស់ខ្លួន​បានសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​

កងទ័ព​របស់​ប្រទេស​មី​យ៉ាន​ម៉ា បាន​ទទួលស្គាល់​ជា​លើក​ដំបូង​ថា ទា​ហ៊ាន​របស់ខ្លួន​បាន​ចូលរួម​ក្នុង​ការសម្លាប់​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​កាន់សាសនា​អ៊ីស្លាម នៅក្នុង​អំពើហឹង្សា​កាលពី​ពេល​ថ្មីៗ​នេះ នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។ នេះ​បើ​តាម​ការចេញផ្សាយ​របស់ BBC នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​មី​យ៉ាន​ម៉ា បាន​និយាយថា ការស៊ើបអង្កេត​បានរ​ក​ឃើញថា សមាជិក​កងកំលាំង​សន្តិសុខ​របស់​ខ្លួន​ចំនួន ៤​នាក់​បាន​ចូលរួម​ក្នុង​ការសម្លាប់ មនុស្ស​ចំនួន ១០​នាក់​នៅក្នុង​ភូមិ Inn Din ស្ថិត​ក្បែរ​ក្រុង Maungdaw ក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​របាយ​ការណ៏ស៊ើបអង្កេត​និយា​យ​ទៀតថា ទា​ហ៊ាន ៤​នាក់​បាន​ជួយ​ក្រុម​អ្នក​ភូមិ​ក្នុង​ការវាយប្រហារ​សង​សឹក​ទៅនឹង អ្វី​ដែល​ពួកគេ​ហៅថា ភេ​វរ​ករ បេង​ហ្គាលី​។​

​ប្រទេស​មី​យ៉ាន​ម៉ា ត្រូវបាន​សហគម​ន៏​អន្តរជាតិ​ចោទប្រកាន់ថា​បាន​ប្រព្រឹត្តិ​អំពើ​បោសសំអាត​ពូជ​សាស​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​។​

​ចាប់តាំងពី​មាន​អំពើហឹង្សា​ក្នុង​ខែ​សីហា ឆ្នាំ​មុន​មក ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ច្រើនជាង ៦៥០.០០០ បាន​រត់​ភៀសខ្លួន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេស ដោយសារ​តែ​រងគ្រោះ​ដោយសារ​សម្លាប់ ការចាប់រំលោភ និង​ទារុណកម្ម​។​

​ពួក​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ទាំងនោះ បាន​ចោទប្រកាន់​យោធា​មី​យ៉ាន​ម៉ា ដែល​គាំទ្រ​ដោយ​ហ្វូង​អ្នកភូមិ​កាន់​សាសនាព្រះពុទ្ធ ថា​បាន​ដុត​ភូមិ​របស់​ពួកគេ និង​បាន​វាយប្រហារ និង​សម្លាប់​ជន​ស៊ីវិល​។​

​ទោះបីយ៉ាងណា​ក៏ដោយ យោធា​មី​យ៉ាន​ម៉ា​បាន​ច្រាន​ចោទ​រាល់​ការចោទប្រកាន់​ទាំងឡាយ ដែល​ថា​ខ្លួន​វាយប្រហារ​ជន​ស៊ីវិល ហើយ​យោធា​មី​យ៉ាន​ម៉ា​បាន​និយាយថា ពួកគេ​វាយប្រហារ​តែ​ពួក​សកម្មប្រយុទ្ធ​រ៉ូ​ហ៊ី​យ៉ា​ប៉ុណ្ណោះ​៕ សុភ័ក្ត្រ​

×