Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​បងធំ ក្រុមអ្នកលេង​ជប៉ុន ត្រូវ​ចាប់ខ្លួន​នៅ​ថៃ ក្រោយ​រត់គេច​អស់ ១៤​ឆ្នាំ​

អតីត​បងធំ​របស់​ក្រុមអ្នកលេង​ជប៉ុន ដែល​បាន​រត់គេចខ្លួន​អស់​ជាង ១៤​ឆ្នាំ ទីបំផុត​ត្រូវ​ប៉ូលីស​ចាប់បាន​នៅ​ក្នុង​ប្រទេស​ថៃ និង​ត្រូវ​ចោទប្រកាន់​ពីបទ សម្លាប់​អ្នកលេង​ដូច​គ្នា​ម្នាក់​។​

​ជនសង្ស័យ​រូប​នោះ​ឈ្មោះ Shineharu Shirai អាយុ ៧៤​ឆ្នាំ​។ គាត់​គឺជា​អតីត​ប្រធាន​របស់​ក្រុមអ្នកលេង​ជប៉ុន​ឈ្មោះ Yamaguchi Yakuza​។ បុរស​រូបនេះ​បាន​រត់​​គេចខ្លួន​មក​រស់នៅ​ក្នុង​ប្រទេស​ថៃ ក្រោយពេល​បាន​សម្លាប់​អ្នកលេង​ម្នាក់ កាលពី​ឆ្នាំ ២០០៣​។​

​គាត់​ត្រូវបាន​ចាប់ខ្លួន​ដោយ​ប៉ូលីស​ថៃ កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ខណៈ​ដែល​កំពុង​ដើរ​ផ្សារ​នៅ​ទីប្រជុំជន​មួយ​កន្លែង ស្ថិតក្នុង​ខេត្ត​ឡុំ​បូរី​។​

​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលី​ស​បាន​ឲ្យដឹងថា ជនសង្ស័យ បាន​រត់គេចខ្លួន​មក​រស់នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ឆ្នាំ ២០០៥ និង​មានផ្ទះ​មួយ​នៅក្នុង​ខេត្ត​ឡុំ​បូរី​។

​ជនសង្ស័យ​បាន​រស់នៅ​ជាមួយ​ប្រពន្ធ​ជនជាតិ​ថៃ ប៉ុន្តែ​បាន​បែក​គ្នា​អស់​ជាច្រើន​ឆ្នាំ​មកហើយ​។ រូបលោក​ត្រូវបាន​គេ​ផ្តល់​លុយកាក់​ផ្គត់​ផ្គង​ជា​ប្រចាំ​ខែ ពី​ប្រភព​មួយ​ដែល​គ្មាន​នរណា​ដឹង​ឡើយ​៕ សុភ័ក្ត្រ​

×