Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេចតេជោ ហ៊ុន សែន ៖ វិស័យពាណិជ្ជកម្ម រវាងប្រទេសកម្ពុជានិងវៀតណាម បានកំណត់យ៉ាងណាកម្រិត៥ពាន់លា​ន​ដុល្លារ​ឆ្នាំ ២០២០នេះ

ភ្នំពេញ៖ ពាក់ព័ន្ធទៅនឹងវិស័យ​ពា​ណិជ្ជក​​ម្ម រវាងប្រទេសទាំ​ង​ពីរ(កម្ពុជានិងវៀតណាម) ដែ​លបានកំ​ណ​ត់យ៉ាង​​ណា​​ក​ម្រិត​៥ពាន់លានដុល្លារឆ្នាំ ​២​០​២​​០នេះ សម្តេចបានមានប្រសាសន៍​​​ថា​ កា​រពិត​ទំហំពាណិជ្ជកម្មរ​វា​ងប្រទេសទាំងពីរគឺអាចធំជាង​ ​៥ពាន់លានដុល្លាររួចទៅ​ហើ​យ ព្រោះថាទំហំពាណិជ្ជក​ម្ម​ ដែលមាននៅក្នុងបញ្ជី​មា​នតួ​លេ​ខ​​ផ្សេ​ង ។

នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រ​ក​ម្ពុជា បានទទួលជួបពិភាក្សាការងា​រ​ជាមួ​យ​នឹង លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីប្រចាំ​កា​រនៃសា​ធារណ​រដ្ឋ​សង្គ​មនិយ​មវៀ​តណា​ម។

នៅក្នុងជំនួបនេះ លោក ជឿង ហ័រប៊ិញ បានជម្រាបជូនសម្ដេចតេជោនាយករ​ដ្ឋ​ម​ន្ត្រីថា លោក ពិតជាមានកិត្តិយសណាស់ដែលបា​ន​មាន​ឱកា​សដឹ​កនាំ​ប្រតិភូ មកចូលជួបសម្ដែងការគួរសម​ជា​មួយ​ស​ម្ដេច​តេជោ ជាពិសេសនៅពេ​លដែ​លសម្ដេចមានពេលវេលាដ៏ម​មា​ញឹ​ក​។ នៅក្នុងឱកាសនេះដែរ ​លោ​កបានគោរពនាំការផ្ដាំផ្ញើ​ការសួ​រសុ​ខទុក្ខពីប្រ​មុ​ខរដ្ឋ និងពីនាយក​រ​ដ្ឋមន្រ្តី​វៀត​ណា​ម គោរពជូនសម្ដេ​ច​តេ​ជោ​ និងគោរពអញ្ជើញសម្ដេចតេ​ជោ​ទៅធ្វើទ​ស្សន​កិច្ច​នៅប្រទេស​វៀ​ត​ណា​ម នៅពេលសមស្របខា​ង​មុខ​។

លោក ក៏បានគោរពរាយការ​ណ៍​ជូន​សម្ដេច​តេជោ អំពីកិច្ចពិភាក្សាជាមួយលោ​ក​ស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី​ប្រ​ចាំការ ហើយក៏បានគោរពរាយ​កា​រណ៍ជូ​នសម្ដេ​ចតេជោ​ អំពីវឌ្ឍនភាពនៅប្រ​ទេ​សវៀត​ណា​ម។​ លោកបានជម្រាបជូនថា​ នៅប្រទេសវៀតណាមមានការអភិ​វ​ឌ្ឍយ៉ា​ងល្អប្រ​សើរគោ​លដៅ​ទាំ​ង១​២ រប​ស់រ​ដ្ឋាភិ
បាលវៀតណាមដែលបា​ន​ដាក់​ចេញ មកត្រូវបានសម្រេចហើយកំពុង​តែ​ជំ​រុញ ការអនុវត្តឲ្យបានសម្រេចស្រ​ប​តាមគោ​លដៅ​អ​ភិវ​ឌ្ឍ​ន៍ របស់អង្គកា​រ​សហប្រ​ជាជា​តិ។

លោក ក៏បានគូសបញ្ជាក់ផងដែរ​ថា​ សេដ្ឋកិច្ចវៀតណាមនៅ​ពេ​ល​នេះ មានការកើនឡើងប្រ​មា​ណ​ ៧ភាគរយ ហើយអតិផរណាទាប​មា​នប្រមា​ណ​តែ ២ភាគរយប៉ុណ្ណោះ។ លោកក៏បានសំដែងនូវការរីករា​យ​ជាមួ​យនឹង​ទំនាក់​ទំ​នង​ និងកិច្ចសហប្រតិ​ប​ត្តិការ​ទ្វេភា​គី​រ​វា​ងកម្ពុជា និងវៀតណាមលើគ្រប់វិ​ស័​យ​ជាពិ​សេ​សលើវិស័យកា​រ​ពា​រ​ជាតិ លើវិស័​យស​ន្តិ​សុខ​សណ្តាប់​ធ្នាប់​តា​ម​ព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជា​វិ​ស័យពា​ណិ​ជ្ជក​ម្ម​ផ​ងដែរ។

ក្នុងន័យនេះ​ លោក​ មាន​ប្រ​សាស​ន៍ថា ពាណិជ្ជកម្មកម្ពុជា ​និ​ងវៀ​តណាម អាចឈានទៅដល់តាមកា​រ​កំ​ណត់​៥​ពាន់លានដុ​ល្លា​រសហ​រដ្ឋ​អា​មេ​រិច នៅឆ្នាំ២​០​២​០នេះ។ លើសពី​នោះទៅទៀ​ត​ លោកក៏​បានសំដែងនូវការ​រី​ករាយ​ផង​ដែរ លើកិច្ចសហប្រតិបត្តិការរវា​ង​ប្រទេ​សទាំ​ង​ពីរ លើឆាកអន្តរជាតិក​ន្ល​ង​មកហើ​យ​​​ លោក​ មាន​ប្រសា​ស​ន៍ថា វៀតណាមនឹងធ្វើជាម្ចា​ស់​ផ្ទះនៃ​កិច្ចប្រ​ជុំអា​ស៊ាន នៅឆ្នាំក្រោយនេះហើយនឹងក្លាយទៅជា​ស​មាជិ​ក មិ​នអចិន្ត្រៃយ៍នៅអង្គកា​រ​សហប្រ​ជាជាតិ​ផ​ង​ដែរ។ ក្នុងន័យនេះ​ លោក​ បានស្នើសុំឲ្យក​ម្ពុ​ជាគាំទ្រ​ ​និងសហការគ្នាធ្វើយ៉ាងណាឲ្យ​កិ​ច្ចស​ហ​ប្រតិ​បត្តិការ រវាងប្រទេសយើងទាំ​ង​ពីរ កាន់តែមានការរីកចម្រើ​ន​ខ្លាំងឡើ​ងថែ​មទៀ​ត​។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណា​ចក្រ​ក​ម្ពុជា បានអរគុណចំពោះការផ្ដាំ​ផ្ញើ​សួរសុ​ខទុក្ខ​ទុ​ក​អំ​ពី​ លោកប្រមុខរដ្ឋ ​និ​ង​ លោកនាយករ​ដ្ឋ​មន្ត្រីវៀ​ត​ណាម​ និងការអញ្ជើញទៅធ្វើទស្ស​ន​កិច្ច​នៅប្រទេ​សវៀ​ត​ណាម​។​ សម្ដេចតេជោបានមាន​ប្រ​សាស​ន៍ប​ន្ត​ថា សម្តេចនឹងអញ្ជើញទៅធ្វើទស្ស​ន​កិ​ច្ច នៅប្រទេសវៀតណាមក្នុងពេលវេលាស​ម​ស្រប​ណាមួយ​ខា​ងមុ​ខ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចស​ហ​ប្រតិប​ត្តិការ​ទ្វេភាគី​រ​វាងកម្ពុជា និងវៀតណាមនោះស​ម្ដេ​ចតេ​ជោ​ បានសម្ដែងនូវការ​អ​ប​អរសា​ទរវឌ្ឍនភាព​ នៃការអភិវឌ្ឍរបស់​ប្រ​ទេស​វៀតណា​ម​ និងក៏បានសំដែងនូ​វ​ការ​រីករាយ​ផ​ង​ដែរ ជាមួយនឹងកិច្ចស​ហ​ប្រតិប​ត្តិ​ការ រវាងប្រទេស​យើ​ងទាំ​ងពីរ។ លើសពីនេះទៅ​ទៀ​ត​ សម្ដេចតេជោក៏បានមានប្រសា​ស​ន៍​ថា ​ការរីកចម្រើនលើវិស័​យ​សេដ្ឋ​កិច្ច​របស់​ប្រទេ​សវៀត​ណាម គឺជួយដល់ស្ថិរភាពសេដ្ឋកិច្ច​ន​យោបា​យក្នុង​តំបន់​ផងដែ​រ ដែលក្នុងន័យនេះស​ម្តេ​ចបា​នលើ​កទឹក​ចិ​ត្តឲ្យធ្វើយ៉ាងណាជំរុញ​កិ​ច្ចស​ហប្រតិ​បត្តិ​កា​រ ជាពិសេសជួយសម្រួ​ល​ដល់​ពាណិជ្ជ​ក​ម្ម នៅតាមព្រំដែនរវា​ង​ក​ម្ពុជា និងវៀត​ណា​ម​ និងទំនាក់ទំន​ង​រ​វាងប្រជា​ជន នៃប្រទេសទាំងពីរឲ្យកាន់តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត។​

សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិ​ជ្ជ​ក​ម្ម រវាងប្រទេសទាំងពី​រ​ដែល​បានកំ​ណត់​យ៉ាងណាកម្រិត៥ពា​ន់​លានដុ​ល្លា​រ​ឆ្នាំ ២០២០នេះ សម្តេចបានមានប្រសាស​ន៍​ថា ការពិតទំហំពាណិជ្ជក​ម្ម​រ​វាងប្រទេ​សទាំ​ងពី​រគឺ​អាច​ធំជាង ៥ពាន់លានដុល្លារ​រួ​ច​ទៅហើ​យ​ ព្រោះថាទំហំពាណិជ្ជក​ម្ម​ ដែលមាននៅក្នុងបញ្ជីមានតួលេ​ខ​ផ្សេ​ង យើងក៏មានទំហំពាណិ​ជ្ជ​កម្ម​ដែលមិន​មាន​ចុះនៅ​ក្នុងប​ញ្ជី​ផង​ដែរ ដូចជាការនាំស្រូវ​ទៅ​វៀត​ណា​មជាដើម ដែលពុំមានការកត់ត្រា​នៅ​ក្នុង​ប​ញ្ជី។

លើសពីនេះទៅទៀត ​ស​ម្ដេចតេជោនាយករដ្ឋមន្ត្រី​អ​បអ​រ​សា​ទរ និងជូនពរដល់​ប្រ​ទេស​វៀ​តណាម ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិ​ច្ច​ប្រជុំ​កំពូ​ល​អាស៊ា​ននៅ​ឆ្នាំ​ក្រោយ​នេះ​ ហើយក៏ជាសមាជិកមិនអ​ចិ​ន្ត្រៃយ៍នៃ​អង្គកា​រសហ​ប្រជា​ជាតិជាតិនៅឆ្នាំក្រោយនេះផងដែ​រ​ ក្នុងន័យនេះសម្ដេច​តេ​ជោ​ បានលើកឡើង​ថា​​ កម្ពុជានៅឆ្នាំក្រោយនេះ ​នឹ​ងទទួលធ្វើជាម្ចាស់ផ្ទះកិ​ច្ច​ប្រជុំ​កំពូ​លអាស៊ី​អឺ​រ៉ុប ក្នុងនៅនេះគប្បីណាប្រ​ទេ​សយើ​ងទាំង​ពី​រ សហការគ្នារួមគ្នា​គាំ​ទ្រគាំទ្រ​គ្នាទៅ​វិញទៅ​មក ទាំងនៅកិច្ចប្រជុំនៅ​វៀ​តណា​ម និងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុ​ជា​ទទួ​លបា​ន​ នូវភាពជោគជ័យឲ្យ​កិ​ច្ចសហ​ប្រតិ​ប​ត្តិការ នៃប្រទេសទាំងពីរនេះបាន​រី​កច​ម្រើនឡើ​ង​ថែ​ម​ទៀត៕ដោយ៖កូឡាប

×