ពួកឆ្កែប្រមាញ់ពេលនៅតូចៗត្រូវបានឲ្យសាកប្រយុទ្ធនឹងខ្លាឃ្មុំ ដើម្បីលត់ដំសមត្ថភាពប្រមាញ់ “សត្វធំៗ”។
ប្រទេសរុស្ស៊ី កំពុងផ្ទុះឡើងនូវការប្រឆាំង ហើយសំណូមពរឲ្យចុះកិច្ចព្រមព្រៀងហាមឃាត់ចិញ្ចឹមឆ្កែប្រមាញ់ “ជោគជាំដោយឈាម” លើទូទាំងប្រទេស។ សភារុស្ស៊ីបានបោះឆ្នោតអនុម័តច្បាប់នេះ ប៉ុន្តែព្រឹទ្ធសភាបែរជាបដិសេធ។
ក្នុង Clip ដែលត្រូវបាន Daily Mail បង្ហោះផ្សាយនោះ ពួកឆ្កែប្រមាញ់ត្រូវបានហាត់សមជាមួយខ្លាឃ្មុំប្រផេះ ចចក… ដើម្បីឲ្យពួកវាលត់ដំសមត្ថភាពប្រមាញ់សត្វ ពេលអនុវត្តជាក់ស្តែងក្នុងព្រៃ។ មនុស្សជាច្រើនបានតក់ស្លុត ហើយខ្ពើមរអើមពេលទស្សនាវីដេអូនេះ។
ពួកឆ្កែប្រមាញ់ ត្រូវបានគេចិញ្ចឹមតាំងពីតូច ហើយតំបូងវាត្រូវបានគេឲ្យប្រយុទ្ធនឹងពួកសត្វមានទំហំស្របាលគ្នា។ ពេលនៅតូចវានឹងសមហាត់ជាមួយឆ្កែចចកតូចៗ។ ពេលធំឡើងពួកវានឹងត្រូវ “តតាំង” ជាមួយខ្លាឃ្មុំមានទម្ងន់ដល់ទៅ ៥០០គីឡូក្រាម។ ទោះយ៉ាងណាខ្លាឃ្មុំត្រូវបានដាក់ច្រវ៉ាក់ដើម្បីការពារកុំឲ្យបង្ករបួសដល់ពួកឆ្កែ។
គ្រូហ្វឹកហ្វឺន Tatiana Mazunova និយាយថា ពួកឆ្កែប្រមាញ់នឹងត្រូវប្រឈមមុខជាមួយគូប្រយុទ្ធសាហាវៗ ពេលអាយុបាន ៣ខែ។ ក្នុងរូបខណៈពេលឆ្កែតូចៗកំពុងខាំជួបខ្លាឃ្មុំ ហើយត្រូវគ្រវីខ្ទាតឡើងលើនេះ អ្នកហ្វឹកហ្វឺនស្រែកខ្លាំងៗ “ល្អណាស់!” “ពូកែណាស់!”… ដើម្បីលើកទឹកចិត្ត។
តាម Daily Mail តាមរយៈការហ្វឹកហាត់ ពួកឆ្កែប្រមាញ់នេះ នឹងដឹងពីរបៀប “ត្រួតត្រា” សត្វព្រៃធំៗ ក្នុងធម្មជាតិ ដើម្បីទុកឱកាសឲ្យព្រានប្រមាញ់ ផ្ទុះអាវុធសម្លាប់។
អង្គការការពារសត្វ Zoo Defense បានបញ្ជូនញ្ញតិឡើងសភារុស្ស៊ី ដោយលើកឡើងថា ទង្វើហ្វឹកហាត់បែបនេះវាពិតជាយង់ឃ្នងណាស់៕ សូយន