Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​​ពិ​ជ័យ​សេនា​ ទៀ ​បាញ់ ​ផ្តល់​អនុសាសន៍​៩​ចំណុ​ច​ ​ដល់​កង​រាជ​អាវុ​ធ​​ហត្ថ​ ដើម្បី​សម្រេច​នូវ​សមិទ្ធ​​​ផល​​ថ្មីៗ​​បន្ថែម​​ទៀ​ត​

ភ្នំពេញ៖ នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធការងា​រ​អាវុធ​ហ​ត្ថ​ឆ្នាំ២០១៩ និងផ្សព្វផ្សាយទិសដៅបន្ដ ​ឆ្នាំ​២០២០ របស់​កង​រាជ​អា​វុ​ធ​ហត្ថ​លើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ សម្តេច​ពិជ័យ​​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ការពា​រ​ជាតិ បានផ្តល់នូវអនុសាសន៍៩ចំណុច ​ជូ​នដល់មន្ត្រីកង​រា​ជអាវុ​ធហ​ត្ថ​ ដើម្បី​សម្រេច​នូវ​​​សមិ​ទ្ធផល​​​ថ្មីៗ​​ប​ន្ថែម​​ទៀត​។

ក្នុង​សន្ទរក​ថា​បិ​ទ​កិច្ច​ប្រជុំបូកសរុបលទ្ធ​ផ​ល​ការ​​ងារ​​កង​​រាជអា​វុធ​ហត្ថឆ្នាំ ២០១៩ និងផ្សព្វផ្សាយទិស​ដៅ​ផែន​​​​កា​រ ​ការងារបន្តសម្រាប់​ឆ្នាំ​​២​០២០ ដែលអានដោយ នាយឧត្តមសេនីយ៍ សៅ​ ​សុខា អគ្គមេបញ្ជាការរង ​និ​ងជា​​មេ​ប​ញ្ជាការ​​កង​​រាជ​​អា​វុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ បានគូសបញ្ជាក់ថា​៖​ ដោយពិនិត្យជាទូទៅ​ឆ្នាំ​ ២០១៩ នេះ សភាព​ការណ៍​ស​ន្តិ​សុខ​​សណ្ដាប់​​ធ្នា​ប់ មានការវិវឌ្ឍន៍តាម​ទិ​សវិ​ជ្ជមាន បង្កបាននូវភាព​អ​នុគ្រោះដ​ល់ការ​អភិវ​ឌ្ឍសេដ្ឋ​កិច្ចស​ង្គម និងស្ថេរភាព​នយោ​បាយ​។ ដែលក្នុងនោះរាជ​រ​ដ្ឋាភិ​បាល ក្រសួងការ​ពា​រជាតិ អគ្គមេបញ្ជាការ បាន​អនុញ្ញាត​ឲ្យមានការ​ជ្រើ​សរើស​យោធិន​​បំ​ពេញក្រប​ខ័​ណ្ឌ សម្រាប់ជំនួស​ឲ្យ​យោធិន​ដែលចូ​លនិ​វត្តន៍ ការអនុញ្ញាត​ឱ្យ​​​ធ្វើ​ប​ច្ចុ​ប្ប​ន្ន​​ភាព ជ្រើសរើសយោធិនជំនួស​កា​របាត់​បង់ដោយ​ប្រការ​ផ្សេ​ងៗ គឺបានដោះស្រាយបញ្ហាបុគ្គលិ​ក​ បង្កលក្ខណៈឱ្យកងរាជអាវុធ​ហ​ត្ថមាន​លទ្ធ​ភាព សម្រេចតួ​នាទីភារ​កិច្ចស្នូល​រប​ស់ខ្លួន។

កងរាជអាវុធហត្ថ​បាន​យ​ក​ការងា​រអប់​រំបណ្ដុះ​បណ្ដាល​ ធ្វើជាមូលដ្ឋានក្នុងកា​រ​កសាង​សម​ត្ថភា​ព បុគ្គលិក ដើម្បីធានារ៉ាប់រងឆ្លើយតប​ទៅ​នឹងតួ​នាទី ភារកិច្ចជាក់ស្ដែ​ង​ឆ្នាំ២០​១​៩នេះ វិទ្យាស្ថានកងរាជ​អា​វុធហ​ត្ថកំ​បូល បានធ្វើការបើកវគ្គ​បា​នចំ​នួន​ ៣វគ្គ ដែលមានសិក្ខាកា​ម​ចំនួ​ន ២៣៩នាក់ មជ្ឈមណ្ឌលហ្វឹកហ្វឺនកង​រា​ជអាវុ​ធ​ហត្ថ (ភ្នំជំរាយ) ធ្វើការ​​​បើក​​វគ្គបាន​ចំនួ​ន​ ៥វគ្គ ដែលមានសិក្ខាកាមចូលហ្វឹ​ក​ហ្វឺន​សរុ​ប ៥៧៩នាក់ ក្រៅពីនេះ បណ្ដាលស្នងការ កា​រិ​យាល័យ​​ជំនា​ញ​បា​ន​​ចាត់​តាំងធ្វើសិក្ខាសាលាក្នុងគោ​ល​​ដៅ​ប​ញ្ជ្រា​ប​ នៅការយ​ល់​ដឹង ក៏ដូចជាដកស្រង់នូវបទ​ពិ​សោធន៍​ការងា​រ​។ ការងារហ្វឹក​ហ្វឺ​ននៅតា​មបណ្ដា​រាជធា​នី​ ខេត្ត ក៏បានយកចិត្តទុកដាក់​ជា​ប្រ​ចាំ ក្នុងឆ្នាំ ២០១៩នេះ គឺបានបើកវគ្គហ្វឹកហ្វឺ​ន​បានចំ​នួន​ ៦៦វគ្គ ដែលមានសិក្ខាកាមសរុប ​៦​៨៥២ នាក់។ ទន្ទឹមគ្នានឹងការងារហ្វឹ​ក​ហ្វឺន​ បណ្ដុះបណ្ដាល នឹងធ្វើវិក្រិត្យការជំនាញ​កា​រងារ​អប់​រំចិត្ត​សាស្ត្រ ​ក៏ត្រូ​វបានយកចិត្តទុក​ដា​ក់ជា​ប្រចាំ ដោយបានរៀបចំជាគ្រូ​ឧ​ទ្ទេស​ ចែកជាក្រុម ចុះទៅផ្សព្វផ្សាយអប់រំ​បា​នចំ​នួន ៧៨៨លើក ស្មើនឹង ៧៦.៩១៨នាក់។ លើ​កា​រជាក់​​ស្ដែង​ការងា​រហ្វឹកហ្វឺន និងអប់រំចិត្តសា​ស្ត្រ​ គឺជាវិធីសាស្រ្តដ៏ស័ក្តិសិ​ទ្ធ​បំផុ​ត លើការងារគ្រ​ប់​​គ្រង​​កម្លាំ​ង​​ត្រៀម​ធ្វើ​​​អន្ត​រាគ​មន៍ ដោះស្រាយនូវរាល់បញ្ហាដែលកើត​ឡើ​ងដោយ​ចៃដ​ន្យ តាមបទ​បញ្ជា​ហើយ​​ក៏​​ជា​​កា​រ​ឆ្លុះបញ្ចាំងពីសម​ត្ថ​ភាព​នាយទា​ហា​ន ជាមេបញ្ជាការក្នុងកា​រ​ដឹក​នាំប​ញ្ជា​ និងគ្រប់គ្រង​ក​ង​ទ័ព។ លើ​ការ​ងារ​ក​សា​ង​អ​ង្គ​ភាព សំណង់ ជំរំជម្រក ត្រូវបានមេប​ញ្ជា​ការគ្រ​ប់បណ្ដា​ថ្នា​ក់ ចាប់ពីបញ្ជាការដ្ឋា​ន​កងរាជ​អាវុ​ធ​ហ​ត្ថ​លើ​​ផ្ទៃ​ប្រ​ទេ​ស​​ រហូតដល់មូលដ្ឋា​ន​កងរា​ជអាវុ​ធ​ហ​ត្ថខណ្ឌ ក្រុង ស្រុក បានធ្វើការយកចិត្តទុក​ដា​ក់ក្លាយ​​ជា​​ចលនា​​ប្រឡ​ង​ប្រណាំ​ង​​ ក្នុងកងរាជអាវុធហត្ថថែមទៀ​ត​ផង​។

ទន្ទឹមនឹងនេះដែរ ការងារតាមដានគ្រប់គ្រង​ចុះ​ប​ញ្ជី​​ដីធ្លី និងធ្វើ​ប័ណ្ណកម្ម​សិ​ទ្ធិ ក៏ត្រូវបានយកចិត្តទុកដាក់ឆ្លើយ​ត​បបាន​ទាន់ពេលវេ​លា ​តាមសំណូមពរជំនាញ​ចំ​ណុះ​អគ្គប​ញ្ជាការ​ដ្ឋាន នៃកងយោធពលខេម​រ​ភូមិន្ទ និងក្រសួងកា​រ​ពារ​ជាតិ សម្រាប់ធ្វើបញ្ជីប្រៀប​​ធៀ​ប​​ទ្រព្យ​​សម្បត្តិរ​ដ្ឋ​ឆ្នាំ ២០១៧-២០១៨ ដោយបានរាយការណ៍​ជូ​នអ​គ្គបញ្ជា​ការ​ដ្ឋា​ន និងក្រសួងការពារជាតិរួចរាល់​អ​ស់ហើយ​។​ ដោយ​​ឡែក​ការ​​​ថែ​រ​ក្សា​ម​ធ្យោបាយគ្រឿងបំពាក់​ក៏ជាប្រការ​​សំ​ខាន់​​បំផុត​ រប​ស់​កង​​ក​ម្លាំងរា​ជអាវុ​ធ​ហត្ថ ក្នុងការបំពេញភារកិច្ច​ដែ​លក្នុង​នោះ ​យើងបានយកចិត្តទុក​ដា​ក់ខ្ពស់​ក្នុងកា​រថែរ​ក្សា ជួសជុលរថពា​ស​ដែក​ អូប័រ ម៉ាស៊ីនបូមទឹក ម៉ាស៊ី​ន​ភ្លើង​ ប្រមូលអាវុធខូចគុណ​ភា​ព​យក​​​មក​រក្សា​ទុក ​នឹងធ្វើការជួសជុ​ល​រថយ​ន្ត ជូតលាងអាវុធ​ ​ទៅតាមប​ទដ្ឋា​នបច្ចេក​ទេ​ស។ ជាមួយគ្នានេះដែរ​​ កង​រាជអាវុ​ធ​ហត្ថ​ ក៏បានយកចិត្តទុក​ដា​ក់ខ្ពស់​ លើការងារចិញ្ចឹមថែរក្សា​សុ​ខភាព​កង​ទ័ព និងគោលន​យោបាយ​​ដោះ​​ស្រាយ​​ទុ​ក្ខ​​លំ​បាក​​ ត្រូវបានផ្ដល់ការយកចិ​ត្ត​ទុកដា​ក់ជាអា​ទិភា​ព ក្រៅពីគោលរបបរបស់រដ្ឋកំ​ណ​ត់មេប​ញ្ជាការ​​បា​ន​បំផុ​ស​​ចលនា បង្កប​ង្កើនផ​ល ដាំ ចិញ្ចឹមបន្ថែមលើការហូប​ចុ​កថែមទៀ​ត​ផង។ ការដំឡើងប្រាក់បៀវត្ស​រ៍ និងការផ្ដល់ប្រាក់​មា​តុភាព​ របស់រាជរដ្ឋាភិបាល​បា​នចូល​រួម​ចំណែ​ក ដល់ការដោះស្រាយជី​វ​ភាពយោ​ធិនផ្ទា​ល់ និងក្រុមគ្រួសារយោធិន​ថែ​មទៀ​តផង​។

សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍៩ចំ​ណុ​ច ដល់កងកម្លាំងកងរា​ជ​អាវុ​ធហត្ថ ដើម្បីសម្រេចកិច្ច​កា​រ​​បា​ន​ជោគជ័យមន្ត្រីអា​វុ​ធហត្ថ​ទាំង​អ​ស់៖

ទី១- ត្រូវ​សហការជាមួយ​ក្រ​សួ​ង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋានគ្រប់​ជា​ន់ថ្នា​ក់ បន្តចូលរួមថែរ​ក្សា​សន្តិភា​ព ស្ថិរភាព​ន​យោ​បាយ​​ និងសន្តិសុ​ខ​ជាតិ ដែលយើងបានខិ​ត​ខំប្រឹង​ប្រែង ​រក​បានដោយលំ​បា​ក​បំ​ផុតនេះ​ មិនអនុញ្ញាតឱ្យក្រុមប្រឆាំង​ជ្រុ​លនិយ​ម ដែលក្បត់ជាតិនឹងផ​ល​ប្រយោជន៍​ជា​តិ និងប្រ​ជាជ​ន ឬមជ្ឈដ្ឋានអគតិនៅ​ខា​ងក្រៅម​កបំ​ផ្លាញ​វិញបា​នឡើយ​ ទោះបីត្រូវបង់ក្នុ​ងត​ម្លៃណា​ក៏ដោ​យ​។ ខិតខំជំរុញការអភិ​វ​ឌ្ឍល​ទ្ធិប្រជាធិ​ប​តេយ្យ សេរីភាព សិទ្ធិមនុស្ស និងនិតិរដ្ឋ ដើ​ម្បី​សម្រេច​បាន​នូវស្ថិ​រភា​ពមី​ក្រូសេដ្ឋ​កិច្ច ការអភិវឌ្ឍ និងការកាត់​បន្ថ​​​យភាព​​​ក្រីក្រ ដែលជាបុរេលក្ខខ​ណ្ឌ​ និ​ងធាតុដ៏សំខាន់មិនអា​ច​ខ្វះបាន​សម្រាប់​ការអ​ភិវ​ឌ្ឍប្រទេស​ប្រក​ប​​ដោយ​​ចីរភា​ព​។

ទី២- ត្រូវ​បន្ត​យកចំក្តទុក​ដា​ក់ធ្វើកា​រកែ​​ទម្រង់​ ឱ្យកាន់តែស៊ីជម្រៅថែមទៀ​ត​ ​ទាំ​ង​រចនាសម្ព័ន្ធ​ ​តួនាទី​ ភារកិ​ច្ច​ ការអភិវឌ្ឍ​ធ​នធា​ន​ម​នុស្ស តាមរយៈពង្រឹ​ង​សម​ត្ថ​ភា​ព លើកកម្ពស់គុណភា​ព​ការ​ងារ ប្រកបដោយភាពទ​ទួ​ល​ខុស​ត្រូ​វ ដែលជាការឆ្លើយត​ប​ទៅនឹ​ងត​ម្រូវ​កា​រចាំ​បា​ច់ របស់កង​រា​ជអាវុ​ធ​ហ​ត្ថ ឱ្យមានប្រសិ​ទ្ធ​ភា​ព។

ទី៣- ត្រូវ​បន្ត​​​ខិត​ខំបង្កើ​នប្រសិ​ទ្ធ​ភាព និងគុណភាពនៃសេវា​សា​ធារ​ណៈ ​ព្រោះវាជាបេសកកម្មដ៏​ធំ​ចម្ប​ង​ក្នុង​ការ​លើ​កក​ម្ពស់ជី​វភាព រស់នៅរបស់​ប្រ​ជាជ​ន។ ត្រូវប្រែក្លាយកងរាជ​អា​វុធហ​ត្ថ​ ឱ្យទៅជាកម្លាំងដែលផ្តល់សេ​វា​ ដ៏មា​ន​ប្រ​សិ​ទ្ធភាព សំដៅបម្រើប្រជាពលរដ្ឋឱ្យ​កា​ន់តែ​ប្រសើរ​ឡើង ដោយមានទឹកចិត្ត​មោះ​មុត ​មានភក្តីភាព ធ្វើជា​អ្ន​ក​ផ្តល់សេ​វា​គួរឱ្យ​គោរព និងមានសីល​ធ​ម៌ វិជ្ជាជី​វៈ​។

ទី៤- ត្រូវ​ពង្រឹង​​កា​រងារ​កសាង​គ្រ​ប់គ្រង​កម្លាំ​ងមាន​ប្រ​សិ​ទ្ធភាព ក្នុងនោះត្រូវបំបាត់ចោ​ល​អ្នក​ដែល​មិនគោ​រព​​ប​ទ​បញ្ជា ជំនាញវិជ្ជាជីវៈ ដើម្បើធានា បម្រើការ​ងា​រ តាមការប្រគល់ភារកិច្ច​រ​បស់រា​ជរ​ដ្ឋា​ភិបាល ឬក្រសួងកា​រ​​ពារ​​​ជា​តិ​។

ទី៥- ត្រូវធ្វើការផ្ស​ព្វ​ផ្សាយ​សភា​ពការ​ណ៍​ថ្មីៗ និងអប់រំនយោបាយ ​ស​តិអារម្មណ៍ដល់​នា​យ​ និង ពលអាវុធ​ហ​ត្ថ នៅ​ទូ​ទាំង​ប្រ​ទេ​ស។​ ​ត្រូវធ្វើការហ្វឹកហ្វឺន រំលឹកមេរៀន ព​ង្រឹ​ងបរិ​មាណ​កម្លាំ​ង ធ្វើការបណ្តុះបណ្តាលជំនា​ញ​ ​ដល់នាយ និងពលអាវុធហ​ត្ថ​ទាំងក្នុ​ង​ និងក្រៅប្រទេ​ស​ ដើម្បីលើកកម្ពស់ស​ម​ត្ថ​ភាព សម្រាប់ចូលរួមបំពេ​ញ​ការ​ងារជា​មួយ​​ក្រ​សួង ​ស្ថាប័នពាក់ព័ន្ធ និងបំពេញបេស​ក​កម្ម ​ជាលក្ខណៈអន្តរជាតិ ប្រកបដោយវិជ្ជា​ជី​វៈ។​

ទី៦- ​ត្រូវខិតខំថែ​រ​ក្សាសំណ​ង់ដែ​លមា​ន​ស្រាប់ និងបន្តសាងសង់អគារ​សេ​នាធិ​ការ​ដ្ឋាន ដែលកំពុងសាងស​ង់​តាមខេ​ត្ត​ មិនទាន់បានសា​ង​ស​ង់ និងជំរុញការសាងសង់​ទី​លាន​បាញ់​គ្រាប់​ពិត​ របស់កងយោ​ធ​ពល​ខមរ​ភូ​មិន្ទ ឱ្យ​រួចរាល់ទា​ន់​ពេល​វេណ​ សម្រាប់ឆ្ពោះទៅ​ធ្វើ​ម្ចាស់​ផ្ទះ ក្នុងការប្រកួ​ត​កីឡាអា​ស៊ា​ន នាពេលខាងមុ​ខ​។

ទី៧- បន្តកម្លាំងជឿធ្វើជាស្នូល​ក្នុ​ងការ​ប្រតិ​បត្តិកា​រ​ថែរ​ក្សា​សុ​វត្ថិ​ភាព សន្តិសុខ សណ្តាប់ធ្នាប់សាធា​រ​ណៈ​ និងចូ​ល​​រួមសហការជាមួ​យ​ក្រសួ​​ង ស្ថាប័ន និងសមត្ថកិច្ចពាក់​ព័​ន្ធប​ង្ក្រាបរា​ល់​បទ​ល្មើស​នា​នា និងចូលរួមការ​ងា​រម​នុស្ស​ធ​ម៌ កិច្ចការសង្គ​ម​ និងសង្គ្រោះគ្រោះមហ​ន្ត​រាយ​។​

ទី៨- ត្រូវពង្រឹងយន្តការត្រួត​ពិ​និត្យឱ្យ​មាន​ប្រសិ​ទ្ធភាព តាមតួនាទីភា​រ​កិច្ច​ ដែលរាជរដ្ឋាភិបាលប្រ​គ​ល់ជូ​នឱ្យ​សមជា​ក​ម្លាំងស​មត្ថកិ​ច្ចស្រ​ប​ច្បា​ប់ ដែលមានគុណ​ស​ម្បត្តិច្រើ​ន​។ ត្រូវគ្រប់គ្រងការងារ​រ​ដ្ឋបាល​សាធា​រណៈ​ និងចាត់​វិធានការច្បាប់​ឱ្យ​បា​នហ្មត់ចត់ ការពារមិនឱ្យមាន​អំ​ពើពុក​រលួយ​ ​ឬការរំលោភអំណាច​ពី​សំណាក់​អាជ្ញា​ធរសា​ធារណៈ ទៅលើប្រ​ជាពល​រដ្ឋ​។

ទី៩- ចូលរួមចងក្រងច្បាប់ និងលិខិ​ត​បទដ្ឋា​ន​នានា ព្រោះអាវុធហត្ថជាអ្នក​ប​ម្រើផ្ទាល់​ជាមួ​យប្រជា​ជន ទទួលបាន​ភា​ពជា​ក់ស្តែ​ង ​នៃជីវភាពរ​ស់​នៅប្រ​ចាំ​ថ្ងៃ របស់ប្រជា​ជ​ន​ ​និងបំណ​ង​ប្រាថ្នា​រប​ស់​ប្រជា​ជ​ន ៕ដោយ៖កូឡាប

×