អាស្រ័យដោយមានឃ្លាំងមាសដល់ទៅ ១.៨០០តោន ឬច្រើនជាងនេះ ក្រុងម៉ូស្គូ គ្រប់សមត្ថភាពប្រឈមមុខចំពោះរាល់ទណ្ឌកម្មរបស់លោកខាងលិច។
រូបភាពដ៏កម្រក្នុងឃ្លាំងមាសរបស់រុស្ស៊ី បានត្រូវអ្នកកាសែតម្នាក់ថតយកបាន ក្នុងដំណើរទស្សនាដ៏កម្រនៅធនាគារកណ្តាលរបស់រុស្ស៊ី។
បច្ចុប្បន្នរុស្ស៊ីជាប្រទេសមានសិន្និធិមាសឈរលំដាប់ទី៦ បន្ទាប់ពីអាមេរិក អាល្លឺម៉ង់ អ៊ីតាលី បារាំង និងចិន។
គេបានដឹងថា ក្រោយពេលលោកពូទីនជាប់ឆ្នោត ជាប្រធានាធិបតីរុស្ស៊ី សន្និធិ (ស្តុក) មាសរបស់ប្រទេសរុស្ស៊ីកើនឡើង ៥០០% ចាប់ផ្តើមពីបរិមាណ ៣៤៣តោន។
គិតត្រឹមខែ ១១/២០១៧ ឃ្លាំងមាសនៃធនាគារកណ្តាលរុស្ស៊ី មានមាសប្រមាណ ១៨០០តោន ស្មើនឹង ១៧,៣% នៃសិន្និធិមាស ពិភពលោក។
ប្រសិនបើរុស្ស៊ីបន្តបង្កើនចំនួនមាសក្នុងស្តុកតាមសន្ទុះភាគរយបច្ចុប្បន្ននេះ នោះប្រទេសនេះនឹងរំលងផុតចិន ក្នុងត្រីមាសទី ១/២០១៨ ហើយក្លាយជាប្រទេសមានមាសក្នុងស្តុក លំដាប់ទី៥ ពិភពលោក។
ពេលដែលផ្ទុះវិបត្តិអ៊ុយក្រែន អំឡុងឆ្នាំ ២០១៤ អឺរ៉ុប និងអាមេរិក បានមានផែនការដាក់ទណ្ឌកម្មច្រើនសម្តៅលើរុស្ស៊ី។ ប៉ុន្តែជាមួយបរិមាណមាសក្នុងស្តុកដូចនេះ រុស្ស៊ី ពុំរងឥទ្ធិពលអ្វីបន្តិចលើផ្នែកសេដ្ឋកិច្ច។
មាសត្រូវបានចាត់ទុកជា”យ័នការពារ” សម្រាប់ធនាសន្តិចសុខសេដ្ឋកិច្ច និងហិរញ្ញវត្ថុចំពោះប្រទេសណាៗក៏ដោយ។
ក្នុងអតីតកាលនៅឆ្នាំ ១៩១៤ រុស្ស៊ីមានមាសក្នុងស្តុក ១.៣១២តោន។ ដល់ឆ្នាំ ១៩៤១ ចំនួននេះកើនឡើងដល់ ២.២០០តោន។
ប៉ុន្តែក្រោយពេលអតីតសហភាពសូវៀត ដួលរំលំ នៅឆ្នាំ ១៩៩១ រុស្ស៊ីទទួលបានចំណែកតែ ២៩០តោនប៉ុណ្ណោះ។
តាមរយៈការសន្សំមកវិញ ដល់ពេលនេះវាមានចំនួន ១.៨០០តោន។
មាសជាលោហៈមានតម្លៃ ហើយថ្លៃក៏ខ្ពស់ ហេតុនេះវាទទួលបានកិច្ចការពារយ៉ាងមធ្យ័ត។
នៅលើដុំមាសមាន Logo អ្នកផលិត ទីកន្លែង ឆ្នាំផលិត ទម្ងន់ក៏ដូចជាបរិមាណមាស (ទឹកមាស) ក្នុងនោះ។
ដុំមាសក្នុងឃ្លាំងពេលមើលកៀក។
ដុំមាស១ដុំនៅធនាគារកណ្តាលរបស់រុស្ស៊ី មានទម្ងន់ប្រមាណ ១២.២៨២gr ប្រហែលជាង ១២kg៕ ដោយ ៖ លីសា