បណ្តាមេដឹកនាំស្ថាប័ន រដ្ឋាភិបាលថៃ មានភារៈកិច្ចទាក់ទងដល់ការរុករក និងនាំខ្លួនអ្នកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា មកមាតុប្រទេសវិញត្រូវតែសម្រេចឲ្យបានភារៈកិច្ច ពុំនោះសោត នឹងត្រូវចោទប្រកាន់ពីបទព្រងើយកន្តើយក្នុងការអនុវត្តភារៈកិច្ចតាមប្រការ ១៥៧ច្បាប់ព្រហ្មទណ្ឌថៃ។
កាសែត Bangkok Post ថ្ងៃទី ១៤/១ បានចុះផ្សាយថា ការប្រកាសរបស់ឧបនាយរដ្ឋមន្ត្រីថៃ Prawit Wongsuwan នៅចុងសប្តាហ៍កន្លងមកសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តចាប់ខ្លួនអ្នកស្រីយីងឡាក់ឲ្យបាន ក្រោយពេលការិយាល័យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ (OAG) របស់ថៃ បានទម្លាយចេញក្រៅផ្លូវការពីសំណូមពរធ្វើបត្យាប័ន អ្នកស្រីយីងឡាក់ឲ្យវិលមកមាតុប្រទេសវិញ។
OAG ផ្អែកលើមូលហេតុពុំទាន់មានព័ត៌មាន ពីកន្លែងស្នាក់នៅបច្ចុប្បន្នរបស់អតីនាយករដ្ឋមន្ត្រីថៃរូបនេះ។ ក្នុងពេលនោះ ប៉ូលិសភូមិន្ទថៃ ក៏បានបញ្ជាក់ថា មកទល់ពេលនេះស្ថាប័ន Interpol ពុំទាន់ចេញដីការព្រមានបញ្ជាក់ថា មកទល់ពេលនេះស្ថាប័ន Interpol ពុំទាន់ចេញដីការព្រមានជាអន្តរជាតិ អំពីអ្នកស្រីយីងឡាក់ ព្រោះភាគីថៃនៅត្រូវផ្តល់បន្ថែមឯកសារ និងភស្តុតាង។ ទោះយ៉ាងណាក្នុងសប្តហា៍កន្លងមកក្រសួងការបរទេសថៃទទួលបាន នូវការបញ្ជាក់ពីប្រមុខការទូតអង់គ្លេស Boris Johnson ថា អ្នកស្រីយីងឡាក់បានស្នាក់នៅក្រុងឡុងពីខែ ៩/២០១៧ មកទល់ពេលនេះ។ រូបភាពច្រើនសន្លឹកក៏ត្រូវបានបង្ហាញឲ្យឃើញអ្នកស្រីយីងឡាក់កំពុងដើរទិញទំនិញនៅកណ្តាលក្រុងឡុងផងដែរ។
លោក Prawit ទាមទារឲ្យអយ្យការ ប៉ូលិស និងក្រសួងការបរទេសថៃ ត្រូវបង្កើនកិច្ចសហការជិតស្និទ្ធដើម្បីរកឲ្យឃើញ ហើយបញ្ជូនអ្នកស្រីយីងឡាក់វិលមកថៃវិញ ដើម្បីទទួលទោស។ លោក Prawit ក៏បានបញ្ជាក់ដែរថា អ្នកស្រីយីងឡាក់អាចប្រើប្រាស់លិខិតឆ្លងដែនរបស់ប្រទេសមួយផ្សេង៕ សូយន