Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិនិយោគ​ជប៉ុ​ន នឹងម​ក​កា​ន់​ក​ម្ពុជា កា​ន់តែច្រើន បន្ទាប់ពី​មានការយកចិត្តទុកដាក់ពីរា​ជ​រ​ដ្ឋា​​ភិ​បា​​ល​​​ក​ម្ពុជា

ភ្នំពេញ៖ ឯកអគ្គរាជទូតជ​ប៉ុន បានអះអាងថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុ​ជា​ ជាពិ​សេ​ស CDC ដោយបានទទួលល​ទ្ធ​ផលដ៏​ល្អ​ប្រសើរ ហើយពេលនេះទៀតសោត​ ការវិនិយោគរបស់ជប៉ុនកំ​ពុ​ងមានការរីកចម្រើនកាន់តែ​ខ្លាំ​ងឡើ​ង​ មានន័យថា អ្នកវិនិយោគជប៉ុននឹងម​ក​កា​ន់កម្ពុជា កា​ន់តែច្រើន​ហើយជាពិសេសការវិនិយោគទាំង​នោះ មានការយកចិត្តទុកដាក់ពីរា​ជ​រដ្ឋា​ភិបា​ល​ក​ម្ពុជា។

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្ដេចអគ្គម​ហាសេ​នាប​​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រក​ម្ពុជា បានទទួលជួបពិភាក្សាការងា​រ​ជា​មួ​យលោក មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូ​តជ​ប៉ុន​ប្រចាំ​ព្រះ​រាជាណា​ចក្រ​ក​ម្ពុ​ជា។

ក្នុងជំនួបនោះ លោក MIKAMI Masahiro បានជម្រាបជូនសម្ដេចតេជោថា​ ក្នុងបេសកម្មកាទូតរបស់លោកមករយៈពេល ៦​ខែម​កកាន់កម្ពុជា លោកទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតពីកម្ពុជា ។ លោកក៏បានសូមវាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោកមានប្រសាសន៍ថា លោកពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងន័យនេះលោកមានប្រសាសន៍ផងដែរថា ជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត។ ទន្ទឹមនឹងនោះ លោកក៏បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ របស់រាជរដ្ឋាភិបាលកម្ពុជា ទៅលើបរិយាកាសវិនិយោគ ជាពិសេសការវិនិយោគរបស់ជប៉ុន។ ជាមួយគ្នានេះ លោកបន្តថា អ្នកវិនិយោគជប៉ុនបាន ធ្វើការជាមួយស្ថាប័នកម្ពុជាជាពិសេស CDC ដោយបានទទួលលទ្ធផលដ៏ល្អប្រសើរ ហើយពេលនេះទៀតសោត ការវិនិយោគរបស់ជប៉ុនកំពុងមានការរីកចម្រើនកាន់តែខ្លាំងឡើង មានន័យថា អ្នកវិនិយោគជប៉ុននឹងមកកាន់កម្ពុជា​កា​ន់​តែច្រើ​ន ហើយជាពិសេសការវិនិយោ​គ​ទាំង​នោះ មានការយកចិត្តទុកដាក់ពី​រា​ជរ​ដ្ឋា​ភិបា​ល​ក​ម្ពុជា​។

ដោយឡែកចំពោះកិច្ចសហប្រតិបត្តិ​កា​រ​រវា​ង ស្ថាប័ន និងស្ថាប័ននៃប្រទេសទាំង​ពី​រវិ​ញ លោកបានជម្រាបជូនសម្ដេ​ច​តេ​ជោថា​ ជប៉ុនកំពុងតែធ្វើកា​រ​សហកា​រជា​មួយ​ក្រ​សួងរ៉ែ និងថាមពលលើវិស័យអគ្គិស​នី​ ដោយបានពិភាក្សាជាមួយលោក ស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀ​ត​ ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រ​តិ​បត្តិ​ការ​លើវិ​ស័យ​អគ្គិ​ស​នី។ លើសពីនេះទៅទៀតក៏មានកិច្ចសហប្រ​តិ​បត្តិ​ការ ក្នុងការរៀបចំផែនការមេសម្រា​ប់​កា​រ​វិ​និយោ​គ របស់ជប៉ុននៅកម្ពុ​ជា​ផ​ង​ដែរ​ ក៏ដូចជាមានការ​ពិ​ភា​ក្សា និងសិក្សាអំពីផែនការមេក្នុង​កា​រ​ពង្រីក និងពង្រឹងវិនិយោគកំពង់​ផែ​ក្រុង​ព្រះសី​ហនុ​ ក៏ដូចជាការចូលរួមចំណែ​ក​រ​ប​ស់ជ​ប៉ុន ក្នុងការតាក់តែងច្បាប់​សំ​ណ​ង់ និងរៀបចំបទដ្ឋាន​គ​តិយុ​ត្តជា​បន្ត​បន្ទា​ប់​។ ជាពិសេសទៅទៀតនោះ​ ​ជប៉ុនកំពុងយកចិ​ត្ត​ទុ​កដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំ​ពេ​ញ លើវិស័យទឹក​ស្អា​ត លើវិស័យចម្រោះទឹ​ក ហើយនៅពេលនេះក៏បាន​យ​កចិ​ត្តទុក​ដា​ក់ទៅលើបញ្ហាសំរា​ម​តែម្ដង ដែលសំរាមនេះគឺជា​ក​ត្តាចាំ​បា​ច់ហើយជប៉ុនក៏មានក្រុមហ៊ុ​ន​ចំ​នួ​ន៣ ដែលមានចំណាប់អារ​ម្ម​ណ៍ម​កវិនិយោគនៅកម្ពុ​ជា​។ ជាមួយគ្នានេះ​ លោកក៏បានជម្រាបជូនស​ម្ដេ​ច​តេជោ ដែលថាក្រុមហ៊ុនទាំងនេះនឹ​ងចូ​លរួម​ចំ​ណែកដេញ​ថ្លៃ ក្នុ​ងការប្រមូលសំរាម​នៅ​ក​ម្ពុជា​។​

ឯកអគ្គរ​ដ្ឋ​ទូតជប៉ុន ក៏បានជម្រាបជូនសម្ដេចតេ​ជោ​ផង​ដែ​រថា ជប៉ុននឹងបន្តជួយដល់ក​ម្ពុ​ជាលើ​វិស័​យដោះ​មីន និងយុទ្ធ​ភណ្ឌមិនទាន់ផ្ទុះ​ ​ដែលកំពុងតែពិចារណាផ្ដល់​ថ​វិកា​បន្ថែ​ម ដល់អង្គភា​ព​នេះ ហើយក៏កំពុងពិចារណារៀបចំដើ​ម្បី​ធ្វើយ៉ា​ងណា​ ជួយដល់កម្ពុជាក្នុងការរៀបចំ​កិ​ច្ចប្រ​ជុំអា​ស៊ី-អឺរ៉ុបនៅក្នុង​ឆ្នាំ​នេះ​ និងកិច្ចប្រជុំអាស៊ាននៅ​ឆ្នាំ​២០​២២ ខាងមុខ​
ហើយជប៉ុន ក៏កំពុងពិចារណាផ្ដ​ល់​ថវិ​កាជួយដល់កម្ពុជាក្នុងការ​ទិ​​ញរ​ថ​យន្ត​ និងសម្ភារៈសម្រាប់ការ​ប្រើ​ប្រា​ស់ ក្នុងការរៀបចំកិច្ចប្រជុំអា​ស៊ា​នក្នុ​ង​ឆ្នាំ២​០​២​២។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះ​លោក MIKAMI Masahiro ចំពោះការវាយត​ម្លៃ​ ​នៃកិច្ចសហប្រតិបត្តិកា​រ​រវា​ង​កម្ពុជា និងជប៉ុន។ សម្ដេចតេជោ បានមានប្រសាសន៍​ថា​ ​កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួ​ល​ ធ្វើឲ្យអ្នកវិនិយោគជ​ប៉ុ​ន មកវិនិយោគនៅកម្ពុជាទទួ​ល​បា​នជោ​គ​ជ័យ ជាអាទិ៍នៅខែកុម្ភៈនេះ ​ក​ម្ពុ​ជាបានបន្ថយតម្លៃអគ្គិសនីចំនួ​ន​មួ​យ​សេន ក្នុងមួយគីឡូវ៉ា​ត់ ហើយកម្ពុជានឹងបន្ត​ធ្វើ​យ៉ា​ង​ណា ឱ្យកាន់តែល្អប្រសើរឡើងថែ​ម​ទៀ​ត​ លើការដឹកជញ្ជូន​ជា​ដើម ដើម្បីឱ្យការវិនិយោគមានការ​ទា​ក់ទា​ញកា​ន់តែ​ខ្លាំ​ង​ឡើ​ង។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ​ ​ជូនចំពោះរដ្ឋាភិ​បា​ល និងប្រជាជនជ​ប៉ុ​ន ដែលបានជួយដ​ល់​ក​ម្ពុជា និងបន្តជួយដល់កម្ពុជា​លើ​វិ​ស័យ​ដោះមី​ននិ​ងគ្រា​ប់​មិន​ទា​ន់​ផ្ទុះ ក៏ដូចជារៀបចំជួយ​ដ​ល់​កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអា​ស៊ី​-អឺរ៉ុប និងកិច្ចប្រជុំអាស៊ា​ន​ នាពេលខាងមុខ ឲ្យទទួ​លបាន​ជោ​គ​ជ័យ​។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណជា​បន្ត​ទៀត​ ចំពោះជំនួយរបស់​ជ​ប៉ុន ដល់ការតាក់តែង​ច្បា​ប់​សំណ​ង់ផ​ងដែរ។ ជាមួយ​គ្នា​នេះ សម្ដេចតេជោ បាន​ស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជា​ ធ្វើយ៉ាងណាពង្រឹងបទដ្ឋានគ​តិ​យុត្ត​ ក៏ដូចជាធ្វើការត្រួតពិនិត្យលើសំ​ណ​ង់​ទាំង​ឡាយ ដែលកម្ពុជាបា​ននិងកំពុងសាង​សង់ ដើម្បីឲ្យវិស័យនេះមា​ន​កា​​ររឹ​ង​មាំ។

ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ​ ​ដែលជប៉ុនកំពុងតែរៀបចំជួ​យ​សហ​កា​រ ធ្វើផែនការមេនេះសម្ដេច​បា​ន​មានប្រ​សា​ស​ន៍ថា​ កំពង់ផែក្រុងព្រះសី​ហ​នុ មាន​សារសំខា​ន់ណា​ស់ គឺជាកំពង់ផែតែមួយគត់​ដែ​ល​ទ្រទ្រង់ដល់សេដ្ឋកិច្ចជា​តិ​ក​ម្ពុ​ជា​ ។ ដោយឡែកជាចុងក្រោយពាក់​ព័​ន្ធនឹង​ការ​ប្រមូ​ល​សំរាម សម្ដេចតេជោបានមានប្រសាស​ន៍​ថា​ នៅពេលនេះរាជធា​នី​ភ្នំ​ពេញ​ និងក្រសួងសេដ្ឋកិច្ចកំពុងតែ​ដា​ក់កា​រប្រមូ​ល​សំ​រាមនេះ ស្ថិតនៅក្នុងអន្ត​រកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទ​ទួ​លកា​រងា​រនេះបានទៀតទេ ដោ​យ​សារទីក្រុងភ្នំពេញមាន​កា​រ​រីកធំ ពីប្រមាណ៣០០គីឡូ​ម៉ែ​ត្រកា​រ៉េ ទៅ ៦០០គីឡូម៉ែត្រ​កា​រ៉េ ហើយនៅពេលដ៏ខ្លីខា​ង​មុ​ខ​នេះ ​ស្ថាប័នទាំងពីរគឺ​ សាលារាជធានីភ្នំ​ពេ​ញ និងក្រសួងសេដ្ឋកិច្ចនិ​ង​ហិ​រ​ញ្ញវត្ថុ នឹងដាក់ឲ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុ​ន​ ​ដែលមានចំណាប់​អា​រ​ម្មណ៍ គប្បីចូលដេញថ្លៃ​ ​ដើម្បីជួយដល់ការប្រ​មូ​ល​សំរា​ម​នេះ​៕ដោយ៖កូឡាប

×