ក្រចេះ៖ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នគរបាលស្រុកចិត្របុរី នៅថ្ងៃទី១៣ ខែមីនា បានធ្វើការចាប់ខ្លួនបុរសវ័យ៦៤ឆ្នាំម្នាក់ ទៅតាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ ពីបទរំលោភសេពសន្ថវៈលើអនិតិជន ក្រោយពីជននេះបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រី នៅព្រៃគុម្ពឫស្សី រហូតបានសម្រេចម្តងកាលពីខែធ្នូ ឆ្នាំ២០១៩ កន្លងទៅ។
ជនសង្ស័យឈ្មោះថូ ឡូញ អាយុ៦៤ឆ្នាំ ស្នាក់នៅភូមិខ្នាច ឃុំថ្មី ស្រុកចិត្របុរី និងបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះអាយុ៨ឆ្នាំ នៅគុម្ពព្រៃឫស្សីមួយកន្លែងក្បែរអូរ នៅពេលនាងត្រឡប់ មកពីងូតទឹកអូរម្នាក់ឯង ក្រោយពីបានទៅស៊ីឈ្នូលច្រកធ្យូងឲ្យជនសង្ស័យ។
អធិការនគរបាលស្រុកចិត្របុរី លោកវរសេនីយ៍ទោ ប៊ុត នឿន ឲ្យដឹងថា ដោយសារតែខ្លាចការគំរាម ពីជនង្ស័យ នាងមិនហ៊ាប្រាប់រឿងនេះ ទៅឱពុកម្តាយភ្លាមៗនោះទេ ។ ហើយជនសង្ស័យត្រូវបានធ្វើការចាប់ខ្លួនភ្លាមៗ ក្រោយទទួលបានពាក្យបណ្តឹងពីស្រ្តីជាម្តាយរបស់ក្មេងស្រីរងគ្រោះ៕ដោយ៖បញ្ញាស័ក្តិ