Saturday, September 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិចទូកដឹកដំឡូងមី នៅស្រុកចិត្របុរី បណ្ដាលឲ្យស្លាប់ ២នាក់និងម្នាក់បាត់ខ្លួន

ក្រចេះ៖ ករណីលិចទូកដឹកដំឡូងមីដែលនៅលើទូកជិះមានគ្នា៥នាក់ បណ្ដាលឲ្យ២នាក់ស្លាប់ និងម្នាក់ទៀតបាត់ខ្លួន ២នាក់នៅមានជីវិត ដែលបានកើតឡើង នៅចំណុចបឹងរាំង ក្នុងភូមិខ្នងពស់ ឃុំដារ ស្រុកចិត្តបុរី ខេត្តក្រចេះនាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា ជនរងគ្រោះដែលជិះលើទូកដឹកដំឡូងនេះ មានសរុបចំនួន៥នាក់ ក្នុងនោះ២នាក់នៅមានជីវិត និង៣នាក់បាត់ខ្លួន ប៉ុន្ដែក្រោយមករកឃើញសាកសព២នាក់ ខណៈម្នាក់ទៀតកំពុងបន្ដរុករក។

តាមការសាកសួរអ្នកបើកទូក មូលហេតុដែលបណ្តាលឲ្យលិចទូកគឺបណ្តាលមក ពីខ្យល់ខ្លាំង និងមានរលកទឹកវៃទូកឲ្យលិច។ បច្ចុប្បន្នអ្នកបាត់ខ្លួន ប្រជាពលរដ្ឋ និងអាជ្ញាធរ មានសមត្ថកិច្ចកំពុង អន្តរាគមន៍ និងបានប្រើប្រាស់ ទូកអេវ ទូកឈើចំនួន៧គ្រឿង ដើម្បីស្វែងរកអ្នកបាត់ខ្លួន។

ចំពោះសាកសពកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី និងកម្លាំងអន្តាគមន៍ស្នងការដ្ឋាននគរបាលខេត្ត បានប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម្នាក់ទៀតកម្លាំងសមត្ថកិច្ចកំពុងស្វែងរកបន្ត៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

spot_img
×